យ៉ូស្វេ 22:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ពួកគេទៅជួបពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង នៅស្រុកកាឡាដ ហើយប្រាប់គេថា៖ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល នៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 គេក៏ទៅដល់ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង នៅស្រុកកាឡាតប្រាប់ថា សូមមើលជំពូកអាល់គីតាប15 ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល នៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖ សូមមើលជំពូក |
សង្ឃទាំងនោះបានឃាត់ព្រះបាទអូសៀស ដោយពាក្យថា៖ «ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា មិនមែនជាតួនាទីរបស់ទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅសង្ឃអើរ៉ុន ដែលបានញែកជាបរិសុទ្ធ សម្រាប់ដុតកំញាន ចូរចេញពីទីបរិសុទ្ធនេះទៅ ព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ»។
ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវនាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតអ្នករាល់គ្នាគិតធ្វើការ ដែលនឹងនាំឲ្យយើងមានទោសនៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប និងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្ដីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ»។
ចូរប្រយ័ត្ន ក្រែងអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះអង្គដែលកំពុងមានព្រះបន្ទូល ដ្បិតប្រសិនបើអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមអ្នកដែលទូន្មានគេនៅលើផែនដី មិនអាចគេចផុតទៅហើយ នោះចំណង់បើយើងដែលមិនព្រមស្ដាប់ព្រះអង្គ ដែលទូន្មានពីស្ថានសួគ៌មក នោះនឹងរឹតតែពុំអាចគេចផុតយ៉ាងណាទៅទៀត!