Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 20:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ឡើយ ហើយ​ពួក​បណ្ដា‌ជន​ក៏​មិន​ទាន់​បាន​តាំង​ចិត្ត​ដល់​ព្រះ​នៃ​បុព្វ‌បុរស​គេ​នៅ​ឡើយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ប៉ុន្តែ ស្ដេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជា‌ជន​ពុំ​ជំពាក់​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​នៃ​បុព្វបុរស​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ប៉ុន្តែមិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ឡើយ ហើយ​ពួក​បណ្តាជន ក៏​មិន​ទាន់​បាន​តាំង​ចិត្ត​ដល់​ព្រះ​នៃ​ពួក​ឰយុកោ​គេ​នៅ​ឡើយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ប៉ុន្តែ ស្តេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជា‌ជន​ពុំ​ជំពាក់​ចិត្ត​ទាំង​ស្រុង លើ​អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 20:33
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ទ្រង់​មិន​បាន​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា​ឡើយ។


ដ្បិត​ទ្រង់​បំបាត់​អស់​ទាំង​អាស‌នា​ដទៃ និង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​អស់ ក៏​បំបាក់​បំបែក​ស្ដូប​ដែល​សម្រាប់​គោរព ហើយ​កាប់​រំលំ​បង្គោល​សក្ការៈ ។


តែ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នោះ​មិន​បាន​បំបាត់​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល​ទេ ប៉ុន្តែ ព្រះបាទ​អេសា​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​អស់​មួយ​ព្រះ‌ជន្ម​ទ្រង់


ព្រះ‌ហឫ‌ទ័យ​ទ្រង់​បាន​តាំង​ឡើង ក្នុង​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា មួយ​ទៀត ទ្រង់​ក៏​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​បង្គោល​សក្ការៈ ចេញ​ពី​ស្រុក​យូដា​ទៅ។


ប៉ុន្តែ ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​នៅ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​បំបាត់​បង្គោល​សក្ការៈ ទាំង​ប៉ុន្មាន​ចេញ​ពី​ស្រុក​ទៅ ហើយ​បាន​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ​ពិត​វិញ»។


ទ្រង់​ដើរ​តាម​ផ្លូវ​របស់​អេសា ជា​បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ ក៏​ប្រព្រឹត្ត​អំពើ​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។


«សូម​ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ​គុណ ទ្រង់​អត់​ទោស​ដល់​អស់​អ្នក​ណា​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ ទោះ​បើ​មិន​បាន​សម្អាត​ខ្លួន តាម​របៀប​នៃ​ទី​បរិសុទ្ធ​ក៏​ដោយ»។


ប៉ុន្តែ ពួក​បណ្ដា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នៅ​ឡើយ តែ​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ​វិញ។


គឺ​អស់​ទាំង​ការ​ល្បង​យ៉ាង​ធំ ដែល​ភ្នែក​របស់​អ្នក​បាន​ឃើញ ព្រម​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដ៏​ធំ​ផង។


ប៉ុន្តែ លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​មិន​បាន​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​យល់ ឬ​ភ្នែក​ដែល​មើល​ឃើញ ឬ​ត្រចៀក​ដែល​ស្តាប់​ឮ​នៅ​ឡើយ។


នៅ​វេលា​នោះ លោកសាំយូ‌អែល​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ​ដោយ​អស់​ពី​ចិត្ត នោះ​ត្រូវ​យក​អស់​ទាំង​ព្រះ​ដទៃ និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ហើយ​បាញ់​ចិត្ត​តម្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​តែ​មួយ ព្រះ‌អង្គ​នឹង​ជួយ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម