Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 30:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 «សូម​ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ​គុណ ទ្រង់​អត់​ទោស​ដល់​អស់​អ្នក​ណា​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ ទោះ​បើ​មិន​បាន​សម្អាត​ខ្លួន តាម​របៀប​នៃ​ទី​បរិសុទ្ធ​ក៏​ដោយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ​អើយ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស សូម​លើក‌លែង​ទោស​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត​នេះ​ផង ទោះ​បី​ពួក​គេ​ពុំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ថ្វាយ​ព្រះអង្គ​នៅ​ឡើយ​ក៏​ដោយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 សូម​ព្រះ‌យេហូវ៉ា​ដ៏​ប្រកប​ដោយ​ករុណា​គុណ ទ្រង់​អត់​ទោស​ដល់​អស់​អ្នក​ណា​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ទោះ​បើ​មិន​បាន​សំអាត​ខ្លួន តាម​របៀប​នៃ​ទី​បរិសុទ្ធ​ក៏​ដោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 «ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​អើយ ទ្រង់​ប្រកប​ដោយ​ចិត្ត​សប្បុរស សូម​លើក‌លែង​ទោស​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត​នេះ​ផង ទោះ​បី​ពួក​គេ​ពុំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ជូន​ទ្រង់​នៅ​ឡើយ​ក៏​ដោយ»។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 30:19
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​បង្កើត​សត្វ​ធំ​សម្បើមៗ និង​ជីវិត​ទាំង​ឡាយ​ដែល​កម្រើក កើត​មាន​រវើក‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ និង​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ។ ព្រះ​ទត​ឃើញ​ថា​ល្អ។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ជា​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​រក្សា​ទុក​គំនិត​នេះ នៅ​ក្នុង​ចិត្ត​របស់​ពួក​ប្រជា‌រាស្ត្រ​ទ្រង់ ឲ្យ​គេ​បាន​គិត​ឃើញ​ជា​រៀង‌រាប​ដរាប​ទៅ ហើយ​សូម​ព្រះ‌អង្គ​តាំង​ចិត្ត​គេ ឲ្យ​នៅ​ជាប់​នឹង​ព្រះ‌អង្គ


ប៉ុន្តែ ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​នៅ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​បំបាត់​បង្គោល​សក្ការៈ ទាំង​ប៉ុន្មាន​ចេញ​ពី​ស្រុក​ទៅ ហើយ​បាន​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ​ពិត​វិញ»។


ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ឡើយ ហើយ​ពួក​បណ្ដា‌ជន​ក៏​មិន​ទាន់​បាន​តាំង​ចិត្ត​ដល់​ព្រះ​នៃ​បុព្វ‌បុរស​គេ​នៅ​ឡើយ​ដែរ។


ប្រជា‌ជន​អ៊ីស្រា‌អែល​ដែល​បាន​វិល​ត្រឡប់​ពី​ការ​ជាប់​ជា​ឈ្លើយ និង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញ​ពី​ភាព​សៅ​ហ្មង​របស់​សាសន៍​ដទៃ ដែល​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​បរិ‌ភោគ​អាហារ​នៃ​ពិធី​បុណ្យ​រំលង។


លោក​អែសរ៉ា​បាន​តាំង​ចិត្ត​សិក្សា​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​តាម ព្រម​ទាំង​បង្រៀន​ច្បាប់ និង​បញ្ញត្តិ​ក្នុង​ពួក​អ៊ីស្រា‌អែល។


បើ​អ្នក​តាំង​ចិត្ត​ត្រឹម​ត្រូវ​ឡើង ហើយ​ប្រវា​ដៃ​ទៅ​ឯ​ព្រះ‌អង្គ


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​បំណង របស់​មនុស្ស​ទន់​ទាប ព្រះ‌អង្គ​នឹង​លើក​ទឹក​ចិត្ត​គេ ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់


កូន​អើយ ចូរ​ប្រគល់​ចិត្ត​កូន​មកឪពុក​ចុះ ហើយ​ឲ្យ​ភ្នែក​កូន​តាម​មើល អស់​ទាំង​ផ្លូវ​របស់ឪពុក​ដែរ។


រួច​នាង​នោះ​ត្រូវ​នៅ​សាមសិប​បី​ថ្ងៃ​ទៀត ដើម្បី​សម្អាត​ខ្លួន​ពី​ឈាម​ចេញ មិន​ត្រូវ​ពាល់​របស់​បរិសុទ្ធ​ណា​មួយ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ ទាល់​តែ​ថ្ងៃ​ដែល​សម្អាត​ខ្លួន​នោះ​បាន​សម្រេច។


ពេល​នោះ មាន​អ្នក​ខ្លះ​ដែល​ត្រូវ​សៅ‌ហ្មង​ដោយ​បាន​ប៉ះ​ពាល់​សាក‌សព ហើយ​គេ​មិន​អាច​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ថ្ងៃ​នោះ​បាន។ គេ​ចូល​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នៅ​ថ្ងៃ​នោះ


នៅ​វេលា​នោះ លោកសាំយូ‌អែល​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ​ដោយ​អស់​ពី​ចិត្ត នោះ​ត្រូវ​យក​អស់​ទាំង​ព្រះ​ដទៃ និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ហើយ​បាញ់​ចិត្ត​តម្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​តែ​មួយ ព្រះ‌អង្គ​នឹង​ជួយ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម