Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 33:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា អ្នក​រាល់​គ្នា​ជា​មនុស្ស​ក្បាល​រឹង បើ​យើង​ទៅ​កណ្ដាល​អ្នក​រាល់​គ្នា​តែ​មួយ​ភ្លែត នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​មិន​ខាន។ ដូច្នេះ ចូរ​ដោះ​គ្រឿង​លម្អ​ពី​ខ្លួន​អ្នក​រាល់​គ្នា​ចេញ ដើម្បី​ឲ្យ​យើង​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជាមួយ​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​រឹង‌រូស! ប្រសិន​បើ​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ‌ភ្លែត នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​ជា​មិន​ខាន។ ចូរ​ដោះ​គ្រឿង​អលង្ការ​ចេញ នោះ​យើង​នឹង​សម្រេច​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជា​មួយ​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​មាន​ក្បាល​រឹង បើ​អញ​ឡើង​ទៅ​កណ្តាល​ឯង​រាល់​គ្នា​តែ​១​ភ្លែត នោះ​នឹង​ធ្វើ​ឲ្យ​វិនាស​អស់​ហើយ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ដោះ​គ្រឿង​លំអ​ពី​ខ្លួន​ចេញ​ឥឡូវ ដើម្បី​ឲ្យ​អញ​ដឹង​ជា​ត្រូវ​ធ្វើ​ដល់​ឯង​រាល់​គ្នា​ជា​យ៉ាង​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ: អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​រឹង​រូស! ប្រសិន​បើ​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​ភ្លែត​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​ជា​មិន​ខាន។ ចូរ​ដោះ​គ្រឿង​អលង្ការ​ចេញ នោះ​យើង​នឹង​សម្រេច​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជា​មួយ​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង




និក្ខមនំ 33:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ត្រូវ​តែ​ចុះ​ទៅ​មើល ដើម្បី​ឲ្យ​ដឹងថា អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ ដូច​សម្រែក​ដែល​យើង​បាន​ឮ ឬយ៉ាង​ណា ប្រសិន‌បើ​មិន​មែន​ទេ យើង​នឹង​បាន​ដឹង»។


ទេវតា​ពោល​ថា៖ «កុំ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ហើយ​ថា អ្នក​កោត​ខ្លាច​ព្រះ​មែន ដោយ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង​សោះ»។


អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​មួយ​រំពេច​ភ្លាម នៅ​កណ្ដាល​អធ្រាត្រ ពួក​ជន​នឹង​រន្ធត់ ហើយ​បាត់​ទៅ ឯ​មនុស្ស​សំខាន់ៗ​ក៏​ត្រូវ​ដក​ចេញ​ទៅ ដោយ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ដែរ។


ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។


គេ​ត្រូវ​អន្តរធាន​ទៅ​យ៉ាង​ឆាប់​ដល់​ម៉្លេះ គេ​ត្រូវ​រលាយ​សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង!


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​បាន​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​ជា​មនុស្ស​ក្បាល​រឹង។


ដូច្នេះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ដោះ​គ្រឿង​លម្អ​ចេញ​ពី​ខ្លួន ចាប់​ពី​ពេល​ចាក​ចេញ​ពី​ភ្នំ​ហូរែប​តទៅ។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ


ដ្បិត​យើង​បាន​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង​ចចេស ហើយ​មាន​ក​រឹង​ដូច​ជា​ចម្រឹង​ដែក ឯ​ថ្ងាស​អ្នក​ក៏​ជា​លង្ហិន


ដ្បិត​អំពើ​ទុច្ចរិត​របស់​កូន​ស្រី​សាសន៍​ខ្ញុំ​ធ្ងន់​ជាង អំពើ​បាប​របស់​ក្រុង​សូដុម​ទៅ​ទៀត ជា​ទី​ក្រុង​ដែល​ត្រូវ​បំផ្លាញ​ក្នុង​មួយ​រំពេច ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ។


ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង​ដោយ​អស់​ពី​ចិត្ត ទាំង​តម​អត់ ទាំង​យំ​សោក ហើយ​កាន់​ទុក្ខ


«ចូរ​ញែក​ខ្លួន​ពី​ក្រុម​ជំនុំ​នេះ​ចេញ ដើម្បី​ឲ្យ​យើង​បំផ្លាញ​គេ​ឥឡូវ​នេះ​ភ្លាម»។


ឱ​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ! អស់​លោក​ចេះ​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា‌និច្ច មិន​ខុស​ពី​បុព្វ‌បុរស​របស់​អស់​លោក​ទេ!


ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំអ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេលសែសិប​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌លអ្នក​ឲ្យ​ដឹង​ថា​អ្នកមាន​ចិត្ត​ដូច​ម្ដេច គឺតើ​នឹង​កាន់​តាម​បទ​បញ្ជារបស់​ព្រះ‌អង្គ ឬយ៉ាង​ណា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម