ចោទិយកថា 31:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ដ្បិតខ្ញុំស្គាល់ចិត្តបះបោរ និងចិត្តរឹងរូសរបស់អ្នកហើយ។ មើល៍ កាលខ្ញុំរស់នៅជាមួយអ្នករាល់គ្នានៅឡើយ អ្នកបានបះបោរនឹងព្រះយេហូវ៉ាទៅហើយ ចុះចំណង់បើថ្ងៃក្រោយដែលខ្ញុំស្លាប់ទៅ តើនឹងលើសជាងអម្បាលម៉ានទៅទៀត! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ដ្បិតខ្ញុំដឹងថាអ្នកមានគំនិតបះបោរ និងមានចិត្តរឹងរូស។ ពេលខ្ញុំនៅរស់ អ្នកបះបោរប្រឆាំងនឹងព្រះអម្ចាស់យ៉ាងនេះទៅហើយ ចុះទម្រាំបើខ្ញុំស្លាប់ តើអ្នកនឹងបះបោរយ៉ាងណាទៅទៀត! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ដ្បិតអញស្គាល់ចិត្តបះបោរ នឹងក្បាលរឹងរបស់ឯងរាល់គ្នាហើយ មើល កាលអញកំពុងរស់នៅជាមួយនឹងឯងរាល់គ្នាសព្វថ្ងៃ ម៉េចឯងបានបះបោរនឹងព្រះយេហូវ៉ាទៅហើយ ចំណង់បើថ្ងៃក្រោយដែលអញស្លាប់ទៅ នោះតើនឹងលើសជាងអំបាលម៉ានទៅទៀត សូមមើលជំពូកអាល់គីតាប27 ដ្បិតខ្ញុំដឹងថាអ្នកមានគំនិតបះបោរ និងមានចិត្តរឹងរូស។ ពេលខ្ញុំនៅរស់ អ្នកបះបោរប្រឆាំងនឹងអុលឡោះតាអាឡាយ៉ាងនេះទៅហើយ ចុះទំរាំបើខ្ញុំស្លាប់ តើអ្នកនឹងបះបោរយ៉ាងណាទៅទៀត! សូមមើលជំពូក |
ឥឡូវនេះ អ្នករាល់គ្នាកុំមានចិត្តរឹងរូស ដូចជាដូនតារបស់អ្នករាល់គ្នាឡើយ គឺត្រូវប្រគល់ខ្លួនដល់ព្រះយេហូវ៉ាវិញ ហើយចូលមកក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានញែកជាបរិសុទ្ធទុកជាដរាបទៅ ហើយត្រូវគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីក្រោធរបស់ព្រះអង្គបានបែរពីអ្នករាល់គ្នា។
ព្រះអង្គបានទូន្មានពួកគេ ដើម្បីនាំពួកគេមករកក្រឹត្យវិន័យព្រះអង្គវិញ តែពួកគេបានប្រព្រឹត្តដោយចិត្តព្រហើន មិនព្រមស្តាប់តាមបទបញ្ជារបស់ព្រះអង្គទេ គឺបានប្រព្រឹត្តអំពើបាបទាស់នឹងវិន័យរបស់ព្រះអង្គ (ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅដោយសេចក្ដីនោះឯង ) ហើយបែរស្មាដ៏រឹងចចេស ក៏តាំងករបស់គេរឹង មិនព្រមស្តាប់បង្គាប់ឡើយ។
ប៉ុន្តែ កូនចៅទាំងនោះរឹងចចេសនឹងយើងដែរ គេមិនបានប្រព្រឹត្តតាមអស់ទាំងច្បាប់របស់យើងឡើយ ក៏មិនបានរក្សាបញ្ញត្តិទាំងប៉ុន្មានរបស់យើង ដើម្បីនឹងប្រព្រឹត្តតាមផង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅ ដោយសារច្បាប់នោះ គេបានបង្អាប់ថ្ងៃសប្ប័ទរបស់យើង ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចសេចក្ដីកំហឹងរបស់យើងនៅលើគេ នៅក្នុងទីរហោស្ថាន។