ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 7:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រែង​គេ​ហែកព្រលឹង​ទូល‌បង្គំ ដូច​ជា​សិង្ហ ហើយ​ហែក​ឲ្យ​ខ្ទេច‌ខ្ទី គ្មាន​អ្នក​ណា​រំដោះ​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រែងលោ​គេ​ហែក​ព្រលឹង​របស់ទូលបង្គំ​ដូចជា​សិង្ហ គឺ​ហែកជាដុំៗ ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រែង​លោ​គេ​ហែក​ទូលបង្គំ ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ ហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រែង​គេ​ហែក​ព្រលឹង​នៃ​ទូលបង្គំ ដូច​ជា​សិង្ហ ព្រម​ទាំង​ហែក​ឲ្យ​ខ្ទេច‌ខ្ទី​ផង ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច

សូមមើលជំពូក

អាល់គីតាប

ក្រែង​លោ​គេ​ហែក​ខ្ញុំ​ ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ ហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 7:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់ មាន​កូន​ប្រុស​ពីរ វា​ឈ្លោះ​គ្នា​នៅ​ឯ​ចម្ការ ឥត​មាន​អ្នក​ណា​នឹង​ញែក​ចេញ​ពី​គ្នា​ឡើយ ហើយ​មួយ​បាន​វាយ​មួយ​ស្លាប់​ទៅ។


ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​មិន​មែន​អាក្រក់ ហើយ​ថា គ្មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន។


គេ​ពួន​ចាំ​នៅ​ទី​សម្ងាត់ ដូច​សិង្ហ​សម្ងំ​នៅ​ក្នុង​រូង គេ​លប​ចាំ​ចាប់​មនុស្ស​ក្រីក្រ គេ​ចាប់​មនុស្សក្រី​ក្រ ដោយ​ទាញ​គេ​មក​ក្នុង​មង​របស់​ខ្លួន។


ខ្ញុំ​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក តើ​អ្នក​អាច​និយាយ​មក​ខ្ញុំ​ដូច​ម្ដេច​បាន​ថា «ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ ?


ឱ​ព្រះ​អើយ សូម​ការពារ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​យក​ព្រះ‌អង្គ​ជា​ទី​ជ្រក​កោន។


គេ​ដូច​ជា​សត្វ​សិង្ហ ដែល​ប្រុង​តែ​នឹង​ហែក​ស៊ី ដូច​ជា​កូន​សិង្ហ ដែល​លប​ចាំ​ចាប់​រំពា។


គេ​ហា​មាត់​ធំ​ដាក់​ទូល‌បង្គំ ដូច​ជា​សិង្ហ​ដែល​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។


សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ជា​ប្រញាប់ សូម​ធ្វើ​ជា​ថ្ម​ដា​ជ្រក​កោន​ដល់​ទូល‌បង្គំ ជា​បន្ទាយ​យ៉ាង​មាំ សម្រាប់​សង្គ្រោះ​ទូល‌បង្គំ​ផង!


ប៉ុន្ដែ ពេល​ទូល‌បង្គំ​មាន​ទុក្ខ​លំបាក គេ​អរ​សប្បាយ ហើយប្រមូល​ផ្ដុំ​គ្នា គេ​ប្រមូល​ផ្ដុំ​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយពួក​ជន​ពាល​ដែល​ទូល‌បង្គំ​ពុំ​ស្គាល់ បាន​ហែក​ហូរ​ទូល‌បង្គំ​ឥត​ឈប់‌ឈរ


ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​អើយ ចូរ​ពិចារណា​សេចក្ដី​នេះ​ចុះ ក្រែង​យើង​ហែក​អ្នកឲ្យ​ខ្ទេច ហើយ​គ្មាន​អ្នក​ណា​រំដោះ​បាន។


សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស ដែល​កម្ចាយ​ឈាម។


សេចក្ដី​ក្រោធ​របស់​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​របស់​សិង្ហ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ។


ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ព្រះ‌អង្គ​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ព្រះ‌អង្គ​ផ្តាច់​ជីវិត​យើង


ចំពោះ​កុល‌សម្ព័ន្ធ​កាដ លោក​ថ្លែង​ថា៖ «សូម​សរសើរ​ដល់​ព្រះ‌អង្គ​ដែល​ពង្រីក​ឲ្យ​កាដ​បាន​ធំ​ទូលាយ! កាដ​ក្រាប​ដូច​សិង្ហ​ញី ហើយ​ហែក​ដៃ និង​ក្រយៅ​ក្បាល​ផង។


ប៉ុន្តែ ព្រះ‌អម្ចាស់​ឈរ​ខាង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ។


ចូរ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ដ្បិត​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​រក​អ្នក​ណា​ម្នាក់​ដែល​វា​អាច​នឹង​ត្របាក់​លេប​បាន។


ឥត​មាន​អ្នក​ណា​មក​ជួយ​គេ​ឡើយ ព្រោះ​ទី​នោះស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​ស៊ីដូន ហើយ​គេ​គ្មាន​ទំនាក់​ទំនង​នឹង​អ្នក​ណា​ទេ។ ក្រុង​នោះ​ស្ថិត​ក្នុង​វាល​ច្រក​ភ្នំ ដែល​នៅ​ជិត​បេត-រេហុប។ បន្ទាប់មក ពួក​កូន​ចៅ​ដាន់​បាន​សង់​ទី​ក្រុង​ឡើង​វិញ ហើយ​តាំង​ទី​លំនៅ​នៅទីនោះ។