ចោទិយកថា 33:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ចំពោះកុលសម្ព័ន្ធកាដ លោកថ្លែងថា៖ «សូមសរសើរដល់ព្រះអង្គដែលពង្រីកឲ្យកាដបានធំទូលាយ! កាដក្រាបដូចសិង្ហញី ហើយហែកដៃ និងក្រយៅក្បាលផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ចំពោះកូនចៅកាដ លោកថ្លែងថា: សូមលើកតម្កើងព្រះអម្ចាស់ ដែលប្រទាន ឲ្យកាដមានទឹកដីទូលំទូលាយ! កាដសម្ងំដូចសិង្ហញីសម្ងំចាំចាប់រំពា ដោយហែកពីចុងជើងរហូតដល់ក្បាល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ឯពួកកាឌ់ នោះក៏ថា សូមសរសើរដល់ព្រះដែលទ្រង់ពង្រីកឲ្យកាឌ់បានធំទូលាយ គេនៅដូចជាសិង្ហញី ហើយក៏ហែកដៃ នឹងក្រយៅក្បាលផង សូមមើលជំពូកអាល់គីតាប20 ចំពោះកូនចៅកាដ គាត់ថ្លែងថា: សូមលើកតម្កើងអុលឡោះតាអាឡា ដែលប្រទាន ឲ្យកាដមានទឹកដីទូលំទូលាយ! កាដសំងំ ដូចសិង្ហញីសំងំចាំចាប់រំពា ដោយហែកពីចុងជើងរហូតដល់ក្បាល។ សូមមើលជំពូក |
យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។