Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 19:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 សេចក្ដី​ក្រោធ​របស់​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​របស់​សិង្ហ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 សេចក្ដីក្រេវក្រោធ​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ រីឯ​ការគាប់ព្រះទ័យ​របស់ទ្រង់​ប្រៀបដូចជា​ទឹកសន្សើម​នៅលើ​ស្មៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សេចក្ដី​ក្រោធ​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច​ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 សេចក្ដី​ក្រោធ​នៃ​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​នៃ​សិង្ហ តែ​ព្រះ‌គុណ​ទ្រង់​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច​ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។

សូមមើលជំពូក ចម្លង




សុភា‌សិត 19:12
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ‌ទ្រង់​ប្រទាន​ទឹក​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ជីជាតិ​ល្អ​ពី​ផែន‌ដី ហើយ​មាន​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​កូន។


អ្នក​នោះ​ប្រៀប​ដូច​ជា​ពន្លឺ​នៅ​ពេល​ព្រលឹម​ស្រាង ពេល​ថ្ងៃ​កំពុង​តែ​រះ ជា​ពេល​ព្រឹក​មេឃ​ស្រឡះ ដែល​មាន​ស្មៅ​ពន្លក​ពី​ដី​ឡើង ដោយ​ពន្លឺ​ភ្លឺ​មក​ក្រោយ​ពេល​ភ្លៀង​ធ្លាក់។


ប៉ុន្ដែ ព្រះ‌នាង​វ៉ាសធី​មិន​ព្រម​យាង​មក​តាម​បញ្ជា​របស់​ស្តេច ដែល​ពួក​មហាតលិក​បាន​ទូល​ថ្វាយ​នោះ​ទេ។ ពេល​នោះ ស្ដេច​ទ្រង់​ក្រេវ‌ក្រោធ ហើយ​កំហឹង​នោះ​ក៏​ឆួល‌ឆេះ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង។


ស្ដេច​យាង​ត្រឡប់​ពី​សួន​ច្បារ​រាជ‌វាំង មក​កាន់​សាល​ជប់​លៀង​វិញ ក្នុង​ពេល​ដែល​ហាម៉ានកំពុង​ក្រាប​ចុះ​នៅ​លើ​ព្រះ‌ទែន ដែល​ព្រះ​នាង​អេសធើរ​ផ្អែក។ ឃើញ​ដូច្នេះ ស្ដេចក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​បង្ខូច​អគ្គ‌មហេសី​យើង នៅ​មុខ​យើង ក្នុង​ដំណាក់​របស់​យើង​ផង​ឬ?» កាល​ស្តេច​មាន​រាជ​ឱង្ការ​ផុត​ពី​មាត់ ពួក​រាជ​បម្រើ​ក៏​គ្រប​មុខ​ហាម៉ាន​ភ្លាម។


ក៏​ធៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើរម៉ូន ដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន ដ្បិត​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​មាន​ព្រះ‌ពរ គឺ​ជា​ជីវិត​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។


សូម​ឲ្យ​ព្រះ​រាជា​បាន​ដូច​ជា​ភ្លៀង​បង្អុរ មក​លើ​វាលដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូច​ជា​ភ្លៀង​ដែល​ស្រោច‌ស្រព​ផែន​ដី!


សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​របស់​សិង្ហ អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់​ឡើង ឈ្មោះ​ថា​ធ្វើ​បាប​ដល់​ជីវិត​ខ្លួន​ហើយ។


មនុស្ស​អាក្រក់​ដែល​គ្រប់‌គ្រង​លើ ប្រជាជន​ទាល់​ក្រ នោះ​ធៀប​ដូច​ជា​សិង្ហ​ដែល​គ្រហឹម​គំរាម ហើយ​ដូច​ខ្លា​ឃ្មុំ​ដែល​កំពុង​ស្វែង​រក​អាហារ។


ដ្បិត​រាជ‌ឱង្ការ​របស់​ស្ដេច​មាន​អំណាច តើ​អ្នក​ណា​ហ៊ាន​ទូល​ស្ដេច​ថា «តើ​ព្រះ‌ករុណា​កំពុង​ធ្វើ​អ្វី?»


ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ «យើង​នឹង​នៅ​តែ​ស្ងៀម ហើយ​ពិចារ‌ណា​មើល​ពី​ទី​លំនៅ​របស់​យើង ដូច​ជា​រស្មី​ត្រចះ​ចាំង​មក​នៅ​ពេល​ព្រឹក ហើយ​ដូច​ជា​ពពក ជា​សន្សើម​នៅ​ពេល​ក្តៅ កំពុង​រដូវ​ប្រមូល​ផល»។


ដោយ​ព្រោះ​តែ​ភាព​ឧត្ដុង​ឧត្ដម ដែល​ព្រះ​បាន​ប្រទាន​ឲ្យស្ដេច ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​ទាំង​ឡាយ មនុស្ស​គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត​ខ្លាច​ចំពោះ​ស្ដេច។ អ្នក​ណា​ដែល​ទ្រង់​ចង់​សម្លាប់ នោះ​ក៏​សម្លាប់ ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទុក​ជីវិត នោះ​ក៏​ទុក អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទម្លាក់​ចុះ នោះ​ក៏​ទម្លាក់។


បន្ទាប់​មក ស្ដេច​ចេញ​បញ្ជា ហើយ​គេ​ក៏​នាំ​អស់​អ្នក​ដែល​ចោទ​ប្ដឹង​ដានី‌យ៉ែល យក​ទៅបោះ​ក្នុង​រូង​សិង្ហ​វិញ គឺ​ទាំង​ខ្លួន​គេ និង​ប្រពន្ធ​កូន​របស់​គេ​ផង។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង សិង្ហ​ទាំង‌នោះ​ក៏​មាន​អំណាច​លើ​គេ ហើយ​បំបាក់​ឆ្អឹង​របស់​គេ​ខ្ទេច‌ខ្ទី​អស់។


យើង​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រា‌អែល គេ​នឹង​ចេញ​ផ្កា​ដូច​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ​ព្រៃ​ល្បាណូន។


គ្រា​នោះ សំណល់​នៃ​ពួក​យ៉ាកុប នឹង​នៅ​កណ្ដាល​សាសន៍​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ដូច​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ ដែល​មិន​រង់‌ចាំ​មនុស្ស ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ។


ដូច្នេះ អ៊ីស្រា‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត ហើយ​ក្បាល​ទឹក​របស់​យ៉ាកុប នោះ​នៅ​តែ​ឯង ក្នុង​ស្រុក​ដែល​មាន​ស្រូវ មាន​ទំពាំង‌បាយ‌ជូរ ឯ​មេឃ​ក៏​ទម្លាក់​ទឹក​សន្សើម​មក​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម