ចូរមើលទៅគ្រប់មនុស្សឆ្មើងឆ្មៃ ហើយបន្ទាបគេ ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែង ដែលគេឈរតែម្តង។
ទំនុកតម្កើង 59:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមកុំសម្លាប់គេ ក្រែងប្រជារាស្ត្រទូលបង្គំភ្លេច ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ សូមធ្វើឲ្យគេរញ្ជួយដោយព្រះចេស្តាព្រះអង្គ ហើយច្រានទម្លាក់គេទៅ! ព្រះគម្ពីរខ្មែរសាកល សូមកុំសម្លាប់ពួកគេឡើយ ក្រែងលោប្រជារាស្ត្ររបស់ទូលបង្គំភ្លេច; សូមធ្វើឲ្យពួកគេដើរសាត់អណ្ដែតដោយព្រះចេស្ដារបស់ព្រះអង្គ ហើយបន្ទាបពួកគេចុះផង! ព្រះអម្ចាស់ជាខែលនៃយើងខ្ញុំអើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ជាខែលការពារយើងខ្ញុំអើយ សូមកុំប្រហារពួកគេឡើយ ក្រែងលោប្រជាជនទូលបង្គំ ភ្លេចអំពីជ័យជម្នះរបស់ព្រះអង្គ តែសូមអង្រួន និងច្រានទម្លាក់ពួកគេ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំសំឡាប់គេ ក្រែងរាស្ត្រទូលបង្គំភ្លេច តែ ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ សូមកំចាត់កំចាយគេ ដោយព្រះចេស្តាទ្រង់ ហើយទំលាក់គេចុះវិញ អាល់គីតាប ឱអុលឡោះតាអាឡាជាខែលការពារយើងខ្ញុំអើយ សូមកុំប្រហារពួកគេឡើយ ក្រែងលោប្រជាជនខ្ញុំ ភ្លេចអំពីជ័យជំនះរបស់ទ្រង់ តែសូមអង្រួន និងច្រានទំលាក់ពួកគេ ដោយសារអំណាចរបស់ទ្រង់!។ |
ចូរមើលទៅគ្រប់មនុស្សឆ្មើងឆ្មៃ ហើយបន្ទាបគេ ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែង ដែលគេឈរតែម្តង។
ហើយឲ្យពូជពង្សរបស់គេដួលស្លាប់ នៅកណ្ដាលជាតិសាសន៍នានា ព្រមទាំងកម្ចាត់កម្ចាយគេ ឲ្យទៅនៅពាសពេញស្រុករបស់សាសន៍ដទៃ។
ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ហើយព្រះអង្គជាជំនួយរបស់ខ្ញុំ ខ្ញុំនឹងឃើញជ័យជម្នះឈ្នះលើ អស់អ្នកដែលស្អប់ខ្ញុំ។
៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាខែលបាំងទូលបង្គំជុំវិញ ជាសិរីល្អរបស់ទូលបង្គំ ហើយជាអ្នកធ្វើឲ្យទូលបង្គំងើបក្បាលឡើង។
ព្រះអង្គធ្វើឲ្យយើងខ្ញុំដូចជាចៀម ដែលគេយកទៅសម្លាប់ ក៏បានធ្វើឲ្យយើងខ្ញុំខ្ចាត់ខ្ចាយទៅ នៅកណ្ដាលពួកសាសន៍ដទៃ។
ប៉ុន្តែ ព្រះនឹងបំផ្លាញអ្នករហូតតទៅ ព្រះអង្គនឹងចាប់យកអ្នកទៅ ហើយកន្ត្រាក់អ្នកចេញពីជំរំ ព្រះអង្គនឹងដកអ្នកចេញពីទឹកដី របស់មនុស្សរស់នេះ។ –បង្អង់
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ឱព្រះដ៏ជាខែលនៃយើងខ្ញុំអើយ សូមទតមើល សូមទតចំមុខអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំងផង!
ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ព្រោះនឹកចាំពីគេបានសូន្យបាត់ហើយ។
យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅគ្រប់ទាំងនគរ ហើយនឹងហូតដាវទៅតាមអ្នកទៀត នោះស្រុកអ្នកនឹងនៅជាស្ងាត់ឈឹង ហើយទីក្រុងរបស់អ្នកទាំងប៉ុន្មាននឹងត្រូវលាញទៅអស់រលីង។
គ្រានោះ អ្នកនៅស្រុកយូដាត្រូវរត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ។
ព្រះយេហូវ៉ានឹងកម្ចាត់កម្ចាយអ្នក ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង។ នៅទីនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ និងពីថ្ម ដែលអ្នក និងដូនតារបស់អ្នកមិនដែលស្គាល់។
ព្រះយេហូវ៉ានឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅក្នុងចំណោមប្រជាជននានា ហើយអ្នករាល់គ្នានឹងនៅសល់គ្នាតិចក្នុងចំណោមជាតិសាសន៍ទាំងឡាយ ដែលព្រះយេហូវ៉ានឹងនាំអ្នករាល់គ្នាទៅនៅនោះ។
ប៉ុន្តែ ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែករបស់អ្នកបានឃើញ ក្រែងនៅក្នុងជីវិតអ្នក ការទាំងនោះបានឃ្លាតចេញពីចិត្តរបស់អ្នកទៅ។ ចូរប្រាប់ពីការទាំងនោះដល់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងតរៀងទៅ
នៅគ្រានោះ មនុស្សចង់បានសេចក្ដីស្លាប់ ប៉ុន្តែ មិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីគេទៅ។
បន្ទាប់នោះមក ដាវីឌញាប់ញ័រក្នុងចិត្តជាខ្លាំង ដោយព្រោះបានកាត់ជាយព្រះពស្ត្ររបស់ស្តេចសូល។