១ សាំយូអែល 24:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 បន្ទាប់នោះមក ដាវីឌញាប់ញ័រក្នុងចិត្តជាខ្លាំង ដោយព្រោះបានកាត់ជាយព្រះពស្ត្ររបស់ស្តេចសូល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ប៉ុន្តែ ក្រោយពេលកាត់ជាយព្រះភូសារបស់ព្រះបាទសូលរួចហើយ ចិត្តរបស់លោកញាប់ញ័រជាខ្លាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 តែបន្ទាប់នោះមក នោះដាវីឌក៏មានសេចក្ដីឈឺចិត្តស្តាយ ដោយព្រោះបានកាត់ជាយព្រះពស្ត្ររបស់សូល សូមមើលជំពូកអាល់គីតាប5 ប៉ុន្តែ ក្រោយពេលកាត់ជាយអាវវែងរបស់ស្តេចសូលរួចហើយ ចិត្តរបស់គាត់ញាប់ញ័រជាខ្លាំង។ សូមមើលជំពូក |
ក្រោយដែលរាប់ចំនួនប្រជាជនហើយ នោះព្រះបាទដាវីឌមានព្រះហឫទ័យឈឺស្តាយជាខ្លាំង រួចទ្រង់ទូលទៅព្រះយេហូវ៉ាថា៖ «ទូលបង្គំបានធ្វើបាបយ៉ាងធ្ងន់ក្នុងការដែលទូលបង្គំធ្វើនោះ តែឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមលើកលែងទោសនៃការអាក្រក់របស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ដ្បិតទូលបង្គំបានប្រព្រឹត្តដោយខ្លៅល្ងង់»។
ហើយដោយព្រោះអ្នកមានចិត្តទន់ បានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលបានឮសេចក្ដីដែលយើងបានថ្លែងទំនាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្ដាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រូវត្រឡប់ជាបណ្ដាសា ហើយដោយព្រោះអ្នកបានហែកសម្លៀកបំពាក់ ព្រមទាំងយំនៅមុខយើងដូច្នេះ នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងបានឮហើយ។