ដ្បិតព្រះអង្គបានកត់ទុកអស់ទាំង សេចក្ដីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលទោស នៃបាបដែលបានប្រព្រឹត្តកាលពីក្មេង។
ទំនុកតម្កើង 25:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំនឹកចាំអំពើបាប ដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬអំពើរំលងរបស់ទូលបង្គំឡើយ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គវិញ ដោយយល់ដល់ព្រះគុណរបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល សូមកុំនឹកចាំបាបកាលពីនៅយុវវ័យរបស់ទូលបង្គំ និងការបំពានរបស់ទូលបង្គំឡើយ! ព្រះយេហូវ៉ាអើយ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ សូមនឹកចាំទូលបង្គំដោយព្រោះសេចក្ដីល្អរបស់ព្រះអង្គផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបំភ្លេចអំពើបាប និងកំហុស ដែលទូលបង្គំធ្លាប់ប្រព្រឹត្ត កាលនៅពីក្មេងនោះទៅ!។ ឱព្រះអម្ចាស់អើយ ទ្រង់តែងមានព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យសប្បុរសជានិច្ច សូមកុំបំភ្លេចទូលបង្គំឡើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំនឹកចាំពីបាបដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬអំពើរំលងរបស់ទូលបង្គំនោះឡើយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដោយសេចក្ដីសប្បុរសនៃទ្រង់វិញ ដោយយល់ដល់ព្រះគុណរបស់ទ្រង់ អាល់គីតាប សូមបំភ្លេចអំពើបាប និងកំហុស ដែលខ្ញុំធ្លាប់ប្រព្រឹត្ត កាលនៅពីក្មេងនោះទៅ!។ ឱអុលឡោះតាអាឡាអើយ ទ្រង់តែងមានចិត្ត មេត្តាករុណា និងចិត្តសប្បុរសជានិច្ច សូមកុំបំភ្លេចខ្ញុំឡើយ!។ |
ដ្បិតព្រះអង្គបានកត់ទុកអស់ទាំង សេចក្ដីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលទោស នៃបាបដែលបានប្រព្រឹត្តកាលពីក្មេង។
ឆ្អឹងគេពេញកម្លាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែ នឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយខ្លួនគេដែរ។
មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលវេលា។
៙ ឱព្រះយេហូវ៉ាអើយ ពេលព្រះអង្គសម្ដែងព្រះហឫទ័យ ប្រោសប្រណីដល់ប្រជារាស្ត្រព្រះអង្គ សូមនឹកចាំពីទូលបង្គំផង! ពេលព្រះអង្គសង្គ្រោះគេ សូមជួយទូលបង្គំ
សូមព្រះយេហូវ៉ានឹកចាំពី អំពើទុច្ចរិតរបស់បុព្វបុរសវា ហើយសូមកុំលុបអំពើបាប របស់ម្តាយវាចេញឡើយ!
ដ្បិតវាមិនបាននឹកចាំនឹងសម្ដែង សេចក្ដីមេត្តាករុណាទេ គឺបានដេញតាមសម្លាប់មនុស្សក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងមនុស្សដែលមានចិត្តខ្ទេចខ្ទាំទៀតផង។
៙ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំផង! សូមសង្គ្រោះទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ!
សូមប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។
សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើព្រះអង្គ សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ!
ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមលុបអំពើរំលងរបស់ទូលបង្គំចេញ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គយាងមកវិញ សូមរំដោះជីវិតទូលបង្គំផង សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
សូមកុំនឹកចាំអំពើទុច្ចរិត ដែលយើងខ្ញុំធ្វើពីដើមឡើយ សូមប្រញាប់សម្ដែងព្រះហឫទ័យអាណិតអាសូរ របស់ព្រះអង្គដល់យើងខ្ញុំផង ដ្បិតយើងខ្ញុំកំពុងតែអាប់ឱនណាស់។
ទូលបង្គំមានសេចក្ដីជូរចត់យ៉ាងខ្លាំង នោះគឺឲ្យទូលបង្គំមានសេចក្ដីសុខទេ ព្រះអង្គបានប្រោស ឲ្យទូលបង្គំរួចពីរណ្តៅនៃសេចក្ដីពុករលួយ ដោយសេចក្ដីស្រឡាញ់ដល់ព្រលឹងទូលបង្គំ ដ្បិតព្រះអង្គបានបោះចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ទៅក្រោយព្រះអង្គហើយ។
គឺយើងនេះហើយជាអ្នកដែលលុបអំពើរំលងរបស់អ្នកចេញ ដោយយល់ដល់ខ្លួនយើង ហើយយើងមិននឹកចាំអំពើបាបរបស់អ្នកទៀតឡើយ។
យើងនឹងធ្វើការនោះ ដោយយល់ដល់ខ្លួនយើង គឺដោយយល់ដល់ខ្លួនយើង ដ្បិតតើត្រូវឲ្យគេប្រមាថឈ្មោះយើងឬ? សិរីល្អរបស់យើង យើងមិនឲ្យទៅព្រះដទៃណាផ្សេងឡើយ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គកុំក្រោធខ្លាំងឡើយ សូមកុំនឹកចាំពីអំពើទុច្ចរិតជាដរាបដែរ សូមមើល សូមព្រះអង្គពិចារណាថា យើងខ្ញុំរាល់គ្នាសុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។
គួរឲ្យយើងរាល់គ្នាដេក ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្រប់ដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង និងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា។
បន្ទាប់មក គេនឹងលែងបង្រៀនអ្នកជិតខាង ហើយបងប្អូនគេរៀងខ្លួនទៀតថា៖ ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា គេនឹងស្គាល់យើងគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះយើងនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយលែងនឹកចាំពីអំពើបាបគេទៀតជារៀងរហូតទៅ។
ក្រោយមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ កុំធ្វើបាបទៀត ក្រែងអ្នកមានសេចក្តីអាក្រក់ជាងមុន»។
ដ្បិតយើងនឹងប្រោសប្រណីចំពោះអំពើទុច្ចរិតរបស់គេ ហើយយើងនឹងលែងនឹកចាំពីអំពើបាបរបស់គេទៀត» ។