Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 8:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​យើង​នឹង​ប្រោស​ប្រណី​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​របស់​គេ​ទៀត» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 និង​ដោយព្រោះ​យើង​នឹង​ប្រោសប្រណី​ដល់​សេចក្ដីទុច្ចរិត​របស់​ពួកគេ ហើយ​យើង​នឹង​មិន​នឹកចាំ​បាប របស់​ពួកគេ​ទៀត​ជាដាច់ខាត”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ដ្បិត​យើង​នឹង​មេត្តា​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ពួកគេ​ ហើយ​យើង​មិន​នឹក​ចាំ​ពី​បាប​របស់​ពួកគេ‍​ទៀត​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដ្បិត​យើង​នឹង​អត់​ឱន​ឲ្យ​គេ ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប​របស់​គេ ទៀត​ដែរ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ពី​ព្រោះ​អញ​នឹង​អាណិត​មេត្តា​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប នឹង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត»

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ដ្បិត​យើង​នឹង​អត់​ឱន​ឲ្យ​គេ ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ដ ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប​របស់​គេ ទៀត​ដែរ»។

សូមមើលជំពូក ចម្លង




ហេព្រើរ 8:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​នឹក​ចាំ​អំពើ​បាប ដែល​ទូល‌បង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង ឬ​អំពើ​រំលង​របស់​ទូល‌បង្គំ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ​វិញ ដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។


កាល​អំពើ​ទុច្ចរិត​ឈ្នះ​ទូល‌បង្គំ ព្រះ‌អង្គ​ជម្រះ​អំពើ​រំលង​ឲ្យ​យើង​ខ្ញុំ។


គឺយើង​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដោយ​យល់​ដល់​ខ្លួន​យើង ហើយ​យើង​មិន​នឹក​ចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ។


យើង​បាន​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​អ្នក​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​យើង​វិញ ពី​ព្រោះ​យើង​បាន​លោះ​អ្នក​ហើយ។


បន្ទាប់​មក គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​បង‌ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា៖ ចូរ​ឲ្យ​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ ព្រោះ​យើង​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​រៀង​រហូត​ទៅ។


ក៏​នឹង​សម្អាត​គេ ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ ជា​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រំលង​នឹង​យើង ហើយ​យើង​នឹង​អត់​ទោស​ចំពោះ​អស់​ទាំង​អំពើ​ទុច្ចរិត ដែល​គេ​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​នឹង​យើង​នោះ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ គេ​នឹង​រក​អំពើ​ទុច្ចរិត​របស់​ពួក​អ៊ីស្រា‌អែល តែ​រក​មិន​ឃើញ​ទេ ហើយ​រក​អំពើ​បាប​របស់​ពួក​យូដា តែ​មិន​ឃើញ​ឡើយ ពី​ព្រោះ​យើង​នឹង​អត់​ទោស​ដល់​ពួក​អ្នក​ដែល​យើង​ទុក​ឲ្យ​នៅ​សល់»។


តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មត៌ក​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជា‌និច្ច​ទេ ពី​ព្រោះ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ


ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​អាណិត‌អាសូរ ដល់​យើង​រាល់​គ្នា​ទៀត ព្រះ‌អង្គ​នឹង​កម្រាប​សេចក្ដី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះ‌បាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង ទៅ​ក្នុង​សមុទ្រ​ជ្រៅ


នេះ​ហើយ​ជា​សេចក្តី​សញ្ញា​ដែល​យើង​តាំង​ជាមួយ​គេ នៅ​ពេល​យើង​ដក​យក​អំពើ​បាប​របស់​គេ​ចេញ» ។


នៅ​ក្នុង​ព្រះ‌អង្គ​យើង​មាន​ការ​ប្រោស​លោះ តាម​រយៈ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ គឺ​ការ​អត់​ទោស​ពី​អំពើ​រំលង ស្រប​តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ​លែង​របស់​ព្រះ‌អង្គ


យើង​មាន​សេចក្តី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។


និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី។ ព្រះ‌អង្គ​ស្រឡាញ់​យើង ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម