Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 106:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ពេល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ ប្រោស​ប្រណី​ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​ទូល‌បង្គំផង! ពេល​ព្រះ‌អង្គ​សង្គ្រោះ​គេ សូម​ជួយ​ទូល‌បង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រះយេហូវ៉ា​អើយ កាលណា​ព្រះអង្គមាន​សេចក្ដីសន្ដោស​ចំពោះ​ប្រជារាស្ត្រ​របស់ព្រះអង្គ សូម​នឹកចាំ​ទូលបង្គំ​ផង សូម​មើលថែ​ទូលបង្គំ​ដោយ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ សូម​នឹក​ដល់​ទូលបង្គំ​ផង! ពេល​ណា​ព្រះអង្គ​សង្គ្រោះ​ពួក​គេ សូម​ជួយ​ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំនឹង​ប្រោស​ទូលបង្គំ ដោយ​សេចក្ដី​សប្បុរស ដែល​ទ្រង់​ផ្តល់​ដល់​រាស្ត្រ​ទ្រង់ ឱ​សូម​ប្រោស​ទូលបង្គំ ដោយ​សេចក្ដី​សង្រ្គោះ​នៃ​ទ្រង់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ឱ​អុលឡោះ‌តាអាឡា​អើយ ពេល​ណា​ទ្រង់ ពេញ​ចិត្ត​នឹង​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ សូម​នឹក​ដល់​ខ្ញុំ​ផង! ពេល​ណា​ទ្រង់​សង្គ្រោះ​ពួក​គេ សូម​ជួយ​ខ្ញុំ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 106:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​អំពី​ដំណើរ​នេះ​ផង ហើយ​សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូល‌បង្គំ​បាន​ធ្វើ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំ និង​សម្រាប់​កិច្ច​ការ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ​ឡើយ។


បន្ទាប់​មក ខ្ញុំ​បង្គាប់​ពួក​លេវី ឲ្យ​គេ​ធ្វើ​ពិធី​សម្អាត​ខ្លួន​ជា​បរិសុទ្ធ ហើយ​ឲ្យ​គេ​មក​ចាំ​យាមនៅ​តាម​ទ្វារ​ក្រុង ដើម្បី​ញែក​ថ្ងៃ​សប្ប័ទជា​បរិសុទ្ធ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ក្នុង​ការ​នេះ​ផង ហើយ​សូម​អាណិត​មេត្តា​ទូល‌បង្គំ ដោយ​ព្រះ​ហឫទ័យ​សប្បុ‌រស​ដ៏​ធំធេង​របស់​ព្រះ‌អង្គ។


ហើយ​ខ្ញុំ​បាន​រៀប​ចំ​ឲ្យ​មាន​តង្វាយ​ឧស តាម​ពេល​កំណត់ និង​សម្រាប់​ផល​ដំបូង​ដែរ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ សម្រាប់​សេចក្ដី​ល្អ​ផង។:៚


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ការ​ល្អ​របស់​ទូល​បង្គំ​ផង គឺ​ការ​ទាំង​ប៉ុន្មាន​ដែល​ទូល‌បង្គំបាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​នេះ។


សូម​បែរ​មក​ទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​ធ្លាប់​ធ្វើ​ដល់​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គ​ផង។


សូម​កុំ​នឹក​ចាំ​អំពើ​បាប ដែល​ទូល‌បង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង ឬ​អំពើ​រំលង​របស់​ទូល‌បង្គំ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ​វិញ ដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។


ពេល​នោះ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌យេស៊ូវ​អើយ ពេល​ព្រះ‌អង្គ​យាង​មក​គ្រង​រាជ្យ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង»។


លោក​ស៊ីម៉ូន​បានរៀប​រាប់​អំពី​របៀប​ដែល​ព្រះ​ប្រោស​ពួក​សាសន៍​ដទៃ​ពី​ដំបូង ដើម្បី​រើស​យក​ប្រជា​រាស្ត្រ​មួយ​ពី​ចំណោម​ពួក​គេ ទុក​សម្រាប់​ព្រះ​នាម​ព្រះ‌អង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម