Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 64:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​កុំ​ក្រោធ​ខ្លាំង​ឡើយ សូម​កុំ​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​ជា​ដរាប​ដែរ សូម​មើល សូម​ព្រះ‌អង្គ​ពិចារ‌ណា​ថា យើង​ខ្ញុំ​រាល់​គ្នា​សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ព្រះយេហូវ៉ា​អើយ សូម​កុំ​ព្រះពិរោធ​ជាខ្លាំង សូម​កុំ​នឹកចាំ​សេចក្ដីទុច្ចរិត​ជារៀងរហូត​ឡើយ​! មើល៍! សូម​ទត​មើល​យើងខ្ញុំ​ទាំងអស់គ្នា​ដែលជា​ប្រជារាស្ត្រ​របស់ព្រះអង្គ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ក្រុង​ដ៏វិសុទ្ធ​នានា​របស់​ព្រះអង្គ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ស៊ីយ៉ូន​បាន​ក្លាយ​ទៅ​ជា​ក្រុង​ស្ងាត់​ជ្រងំ យេរូ‌សាឡឹម​បាន​ក្លាយ​ទៅ​ជា​ក្រុង​ហិន‌ហោច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​កុំ​ក្រោធ​ជា​ខ្លាំង​ឡើយ ក៏​សូម​កុំ​នឹក​ចាំ​ពី​សេចក្ដី​ទុច្ចរិត​ជា​ដរាប​ដែរ សូម​មើល សូម​ទ្រង់​ពិចារណា​ថា យើង​ខ្ញុំ​រាល់​គ្នា​សុទ្ធ​តែ​ជា​រាស្ត្រ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ក្រុង​ដ៏‌វិសុទ្ធ​នានា​របស់​ទ្រង់ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ស៊ីយ៉ូន​បាន​ក្លាយ​ទៅ​ជា​ក្រុង​ស្ងាត់​ជ្រងំ យេរូ‌សាឡឹម​បាន​ក្លាយ​ទៅ​ជា​ក្រុង​ហិន‌ហោច។

សូមមើលជំពូក ចម្លង




អេសាយ 64:9
27 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដុត​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌រាជ‌វាំង និង​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម លោក​ដុត​ចោល​អស់​ទាំង​ផ្ទះ​ធំៗ។


ទូល‌បង្គំ​ជា​របស់​ព្រះ‌អង្គ​ហើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូល‌បង្គំ ក្នុង​ពេលព្រះ‌អង្គ​ខ្ញាល់ សូម​កុំ​វាយ​ផ្ចាល​ទូល‌បង្គំ ក្នុង​ពេល​ព្រះ‌អង្គ​ក្រោធ​ដែរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូល‌បង្គំ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ខ្ញាល់ ក៏​កុំ​វាយ​ផ្ចាល​ទូល‌បង្គំ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោធ​នោះ​ដែរ!


យ៉ាង​នោះ យើង​ខ្ញុំ​ដែល​ជាប្រជា‌រាស្ត្រ និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅរបស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណដល់​ព្រះ‌អង្គ​ជា​រៀង​រហូត យើង​ខ្ញុំ​នឹងពោល​សរសើរ​តម្កើង​ព្រះ‌អង្គ គ្រប់​ជំនាន់​តរៀង​ទៅ។


គឺយើង​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដោយ​យល់​ដល់​ខ្លួន​យើង ហើយ​យើង​មិន​នឹក​ចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ។


យើង​បាន​ខឹង ហើយ​បាន​វាយ​គេ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​នៃ​ចិត្ត​លោភ​របស់​គេ យើង​បាន​គេច​មុខ ហើយ​មាន​សេចក្ដី​ក្រោធ តែ​គេ​ចេះ​តែ​ថយ​ទៅ​តាម​អំពើ​ចិត្ត​ជា‌និច្ច។


ពួក​សាសន៍​ដទៃ​នឹង​សង់​កំផែង​អ្នក​ឡើង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គោរព​ដល់​អ្នក ដ្បិត​ទោះ​បើ​យើង​បាន​វាយ​អ្នក ក្នុង​ពេល​ដែល​មាន​សេចក្ដី​ក្រោធ​ក៏​ដោយ តែ​យើង​បាន​អាណិត​ដល់​អ្នក ក្នុង​គ្រា​ដែល​ផ្តល់​ព្រះ‌គុណ។


ប្រជា​រាស្ត្រ​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​ស្រុក​នោះ​មិន​យូរ​ប៉ុន្មាន​ទេ ឯ​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ បាន​ជាន់​ឈ្លី​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ


យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ព្រះ‌អង្គ​មិន​បាន​គ្រប់‌គ្រង គឺ​ដូច​ជា​ពួក​អ្នក​ដែល​មិន​បាន​ហៅ​តាម ព្រះ‌នាម​របស់​ព្រះ‌អង្គ។


ដ្បិត​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ថា គេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ពិត គឺ​ជា​កូន​ចៅ​ដែល​មិន​ព្រម​ប្រព្រឹត្ត​ខុស​ឆ្គង​ឡើយ បាន​ជា​ព្រះ‌អង្គ​ធ្វើ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ដល់​គេ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ចាល​ទូល‌បង្គំ​ចុះ តែ​គឺ​តាម​សេចក្ដី​ទៀង​ត្រង់ មិន​មែន​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ឡើយ ក្រែង​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ​សាប‌សូន្យ​ទៅ។


ចូរ​ទៅ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ទិស​ខាង​ជើង ដោយ​ពាក្យ​ថា: ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​អ៊ីស្រា‌អែល ជា​ពួក​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ យើង​នឹង​មិន​បំភ័យ​អ្នក ដោយ​ទឹក​មុខ​យើង​ទេ ដ្បិត​យើង​មាន​សេចក្ដី​មេត្តា»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ»។


«កំញាន​ដែល​អ្នក​រាល់​គ្នា​បាន​ដុត នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​ក្រុង​យេរូ‌សាឡិម ទោះ​ទាំង​អ្នក​រាល់​គ្នា បុព្វ‌បុរស ពួក​ស្តេច ពួក​ចៅ‌ហ្វាយ និង​បណ្ដា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន តើ​ព្រះ‌យេហូវ៉ា​មិន​បាន​នឹក​ចាំ តើ​ព្រះ‌អង្គ​មិន​បាន​រឭក​ពី​អំពើ​ទាំង​នោះ​ទេ​ឬ?


ព្រះ‌អម្ចាស់​បាន​បោះ‌បង់​អាសនា​របស់​ព្រះ‌អង្គ​ចោល ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​បាន​ប្រគល់​កំផែង​ព្រះ‌រាជ‌វាំងទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់។


ដ្បិត​ភ្នំ​ស៊ីយ៉ូន​ត្រូវ​ចោល​ស្ងាត់ មាន​តែ​ឆ្កែ​ចចក​ដើរ​ប៉ុណ្ណោះ។


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ភ្លេច​យើង​ខ្ញុំ​រហូត? ហេតុអ្វី​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​យូរ​យ៉ាង​នេះ?


ឬ​ក៏​ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ហើយ​ព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​យ៉ាង​ខ្លាំង​ហើយ។:៚


ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​លែង​ទុក​ចិត្ត​គេ​ទៀត ជា​ការ​ដែល​រំឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន គ្រប់​វេលា​ណា​ដែល​ងាក​បែរ​មើល​ទៅ​ឯ​គេ ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត»។


យើង​នឹង​រំលាង​អស់​ទាំង​ទីក្រុង​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ‌ស្ងាត់ យើង​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​អ្នក​ទៀត​ឡើយ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​ឮ​សេចក្ដី ដែលព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​នោះ ហើយ​ទូល‌បង្គំ​ភិត‌ភ័យ ឱ​ព្រះ‌យេហូវ៉ា​អើយ កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ នោះ​សូម​ធ្វើ​ឲ្យ​កិច្ច‌ការ​របស់​ព្រះ‌អង្គ​កើត​ឡើង​ជា​ថ្មី កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ សូម​សម្ដែង​ឲ្យ​ស្គាល់​ការ​នោះ​វិញ ហើយ​ក្នុង​គ្រា​ដែល​ទ្រង់​ក្រោធ សូម​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ផង


ហើយ​ទោះ​បើ​ពួក​អេដុម​ពោល​ថា "យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច‌បង់​ឡើង​វិញ" ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "គេ​នឹង​សង់​ឡើង តែ​យើង​នឹង​រំលំ​ទៀត" មនុស្ស​នឹង​ហៅ​គេ​ថា ទឹក​ដី​របស់​មនុស្ស​ទុច្ចរិត ហើយ​ថា ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ចំពោះ​គេ​ជា​ដរាប


ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក​ខ្សោះ និង​ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់ ដ្បិត​សេចក្ដី​ងងឹត​សូន្យ​ឈឹង​បាន​បម្រុង​ទុក​សម្រាប់​ពួក​គេ។


អារក្ស​ដែល​នាំ​គេ​ឲ្យ​វង្វេង ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ ជា​កន្លែង​ដែល​សត្វ​សាហាវ និង​ហោរា​ក្លែង‌ក្លាយ​នៅ។ គេ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​យប់​ទាំង​ថ្ងៃ អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម