យ៉ូហាន 5:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ក្រោយមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ កុំធ្វើបាបទៀត ក្រែងអ្នកមានសេចក្តីអាក្រក់ជាងមុន»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវទ្រង់រកគាត់នៅក្នុងព្រះវិហារ ហើយមានបន្ទូលនឹងគាត់ថា៖“មើល៍! អ្នកជាហើយ កុំប្រព្រឹត្តបាបទៀតឡើយ ក្រែងលោមានការអាក្រក់ជាងនេះកើតឡើងដល់អ្នក”។ សូមមើលជំពូកKhmer Christian Bible14 បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានឃើញគាត់ក្នុងព្រះវិហារ ក៏មានបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ ចូរកុំប្រព្រឹត្ដបាបទៀត បើមិនដូច្នោះទេ អ្នកមុខជាកើតសេចក្តីវេទនាជាងមុនទៅទៀត» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ក្រោយមក ព្រះយេស៊ូជួបគាត់ក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្តអំពើបាបទៀតឲ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នកលើសមុនទៅទៀត»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ក្រោយនោះមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានបន្ទូលទៅថា មើល ឥឡូវអ្នកបានជាហើយ កុំឲ្យធ្វើបាបទៀត ក្រែងអ្នកកើតមានសេចក្ដីអាក្រក់ជាងនេះទៅទៀត សូមមើលជំពូកអាល់គីតាប14 ក្រោយមក អ៊ីសាជួបគាត់ក្នុងម៉ាស្ជិទ ក៏មានប្រសាសន៍ទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្ដអំពើបាបទៀតឲ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នក លើសមុនទៅទៀត»។ សូមមើលជំពូក |
ប៉ុន្ដែ ក្រោយពីពួកគេមានសេចក្ដីស្រាកស្រាន្តហើយ ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះអង្គទៀត ហើយព្រះអង្គក៏បោះបង់ចោលពួកគេ នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីឲ្យខ្មាំងសត្រូវមានអំណាចលើពួកគេ។ ប៉ុន្តែ កាលពួកគេបានងាកបែរ ហើយស្រែកអំពាវនាវរកព្រះអង្គ ព្រះអង្គស្ដាប់ពួកគេពីស្ថានសួគ៌ ហើយប្រោសឲ្យពួកគេរួចជាច្រើនដង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។