៙ ព្រះអម្ចាស់ដែលគង់នៅខាងស្តាំព្រះករុណា ព្រះអង្គនឹងកម្ទេចស្តេចទាំងប៉ុន្មាន នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះអង្គ។
ទំនុកតម្កើង 2:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្ដេចនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំង ដោយពោលថា៖ ព្រះគម្ពីរខ្មែរសាកល បណ្ដាស្ដេចនៃផែនដីក្រោកឡើង ពួកមេគ្រប់គ្រងបានឃុបឃិតគ្នា ទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ ដោយពោលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា អាល់គីតាប ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖ |
៙ ព្រះអម្ចាស់ដែលគង់នៅខាងស្តាំព្រះករុណា ព្រះអង្គនឹងកម្ទេចស្តេចទាំងប៉ុន្មាន នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះអង្គ។
ដូច្នេះ ឱស្ដេចទាំងឡាយអើយ ចូរមានប្រាជ្ញាឡើង! ឱពួកគ្រប់គ្រងនៅលើផែនដីអើយ ចូរទទួលដំបូន្មានចុះ!
ព្រះករុណាស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់អំពើទុច្ចរិត។ ហេតុនេះហើយបានជាព្រះ គឺព្រះរបស់ករុណា បានចាក់ប្រេងលើព្រះករុណា ជាប្រេងនៃសេចក្ដីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះករុណា
៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា ខ្មាំងសត្រូវបានត្មះតិះដៀល ហើយសាសន៍មួយដែលល្ងីល្ងើ បានប្រមាថព្រះនាមព្រះអង្គ។
សូមកុំភ្លេចសម្រែកនៃខ្មាំងសត្រូវរបស់ព្រះអង្គ គឺសូរទ្រហឹងអឺងកងរបស់អស់អ្នកដែលលើកគ្នា ទាស់នឹងព្រះអង្គ ដែលចេះតែឮឡើងឥតឈប់ឈរ។
គឺយើងបានរកឃើញដាវីឌ ជាអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងតាំងគេឡើង ដោយប្រេងដ៏បរិសុទ្ធរបស់យើង
ហើយព្រឹកឡើង អ្នករាល់គ្នានឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា ព្រោះព្រះអង្គបានឮសេចក្ដីដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ ដ្បិតតើយើងទាំងពីរជាអ្វីដែលអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
កាលព្រះបាទហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតព្រះអង្គ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសៗទាំងអស់នៅភូមិបេថ្លេហិម និងភូមិដែលនៅជុំវិញ ចាប់ពីអាយុពីរឆ្នាំចុះមក តាមពេលវេលាដែលទ្រង់បានសួរពួកហោរ។
ពេលនោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នា នៅទីលានរបស់សម្ដេចសង្ឃ ឈ្មោះកៃផាស
ចំណែកពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូល ស្វែងរកបន្ទាល់ក្លែងក្លាយ មកចោទប្រកាន់ព្រះយេស៊ូវ ដើម្បីឲ្យគេមានហេតុនឹងសម្លាប់ព្រះអង្គ
លុះព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនទាំងអស់ ពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវដើម្បីធ្វើគុតព្រះអង្គ
នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា៖ «ចូរថយចេញពីនេះទៅ ដ្បិតព្រះបាទហេរ៉ូឌចង់សម្លាប់លោក»។
ដំបូងគាត់ជួបស៊ីម៉ូនជាបង ប្រាប់ថា៖ «យើងបានឃើញព្រះមែស្ស៊ីហើយ» (ដែលប្រែថា ព្រះគ្រីស្ទ)។
ដ្បិតព្រះអង្គដែលព្រះបានចាត់ឲ្យមក ទ្រង់ថ្លែងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិតទេ។
ពីរបៀបដែលព្រះបានចាក់ប្រេងតាំងព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយព្រះចេស្តា ហើយព្រះអង្គបានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសអស់អ្នកដែលត្រូវអារក្សសង្កត់សង្កិនឲ្យបានជា ដ្បិតព្រះគង់ជាមួយព្រះអង្គ។
គាត់ក៏ដួលទៅដី ហើយឮសំឡេងមួយពោលមកគាត់ថា៖ «សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?»
ព្រះអង្គស្រឡាញ់សេចក្តីសុចរិត ហើយស្អប់អំពើទុច្ចរិត ហេតុនេះបានជាព្រះ គឺជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងថ្វាយព្រះអង្គ ជាប្រេងនៃសេចក្តីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះអង្គ»