Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លុះ​ព្រឹក​ឡើង ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​ទាំង​អស់ ពិគ្រោះ​គ្នា​ទាស់​នឹង​ព្រះ‌យេស៊ូវ​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 លុះ​ព្រលឹម​ឡើង ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​ទាំងអស់​របស់​ប្រជាជន​បាន​ពិគ្រោះគ្នា​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 លុះ​ព្រលឹម​ឡើង​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ទាំង​អស់​របស់​ប្រជាជន​បាន​ពិគ្រោះ​គ្នា​ប្រឆាំង​ព្រះយេស៊ូ​ ដើម្បី​សម្លាប់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លុះ​ព្រឹក​ឡើង ពួក​នាយក​បូជា‌ចារ្យ និង​ព្រឹទ្ធា​ចារ្យ*​ទាំង​អស់​របស់​ប្រជា‌ជន​ប្រជុំ​គ្នា ហើយ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដល់​ព្រឹក​ឡើង ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន គេ​ពិគ្រោះ​គ្នា​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 លុះ​ព្រឹក​ឡើង​ពួក​អ៊ីមុាំ និង​អះលី‌ជំអះ​ទាំង​អស់​របស់​ប្រជា‌ជន​ប្រជុំ​គ្នា ហើយ​សម្រេច​ចិត្ដ​សម្លាប់​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ស្ដេច​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់​គ្រង​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌អង្គ បានចាក់​ប្រេង​តាំង ដោយ​ពោល​ថា៖


ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​មួល​បង្កាច់ របស់​មនុស្ស​ជា​ច្រើន ការ​ភ័យ​ខ្លាច​មក​ពី​គ្រប់ជ្រុង​ទាំង​អស់ គេ​ឃុត​ឃិត​គ្នា​ទាស់​នឹង​ទូល‌បង្គំ គេគ្រោង​នឹង​ដក​ជីវិត​ទូល‌បង្គំ។


ដ្បិត​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និយាយ​ដើម​ពី​ទូល‌បង្គំ ហើយ​អស់​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូល‌បង្គំ គេ​ប្រឹក្សា​គ្នា


វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង គេ​ធ្វើ​ការ​នោះ ព្រោះ​គេ​មាន​កម្លាំង​ដៃ​នឹង​ធ្វើ​បាន។


វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បិទ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ចំពោះ​មុខ​មនុស្ស។ ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល​ទេ ហើយ​ក៏​មិន​បើក​ឲ្យ​អស់​អ្នក​ដែល​កំពុង​ចូល​នោះ ចូល​ដែរ។


លុះ​ព្រឹក​ឡើង​ភ្លាម ពួក​សង្គ្រាជ​បាន​ជួប​ពិគ្រោះ​គ្នា​ជា​មួយ​ពួក​ចាស់​ទុំ ពួក​អាចារ្យ និង​ក្រុម‌ប្រឹក្សា​ទាំង​មូល។ គេ​ចង​ព្រះ‌យេស៊ូវ ហើយ​នាំ​ព្រះ‌អង្គ​ទៅ​ប្រគល់​ឲ្យ​លោក​ពីឡាត់។


នៅ​វេលា​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូវ ពី​រឿង​ពួក​ស្រុក​កាលីឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​របស់​គេ លាយ​នឹង​យញ្ញ‌បូជា នៅ​ពេល​គេ​កំពុង​ថ្វាយ។


ដល់​ព្រឹក​ឡើង ពួក​ចាស់​ទុំ​លើ​ប្រជា‌ជន ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​ប្រជុំ​គ្នា គេ​នាំ​ព្រះ‌អង្គ​ទៅ​ជួប​ក្រុម​ប្រឹក្សា​របស់​គេ សួរ​ថា៖


បន្ទាប់​មក គេ​នាំ​ព្រះ‌យេស៊ូវ​ពី​ដំណាក់​លោក​កៃផា ទៅ​ឯ​បន្ទាយ​របស់​លោក​ទេសា​ភិបាល។ ពេលនោះ​ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​នោះ​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង ហើយ​មិន​អាច​បរិ‌ភោគ​បុណ្យ​រំលង​បាន ។


កាល​បាន​ឮ​ដូច្នេះ ពួក​លោក​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​តាំង​ពីព្រលឹម ហើយ​ចាប់​ផ្ដើម​បង្រៀន។ ពេល​សម្តេច​សង្ឃ និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​មក​ដល់ គេ​ហៅ​ក្រុម‌ប្រឹក្សា និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់មក​ជួប​ជុំ​គ្នា រួច​ចាត់​គេឲ្យ​ទៅ​ឯ​គុក ដើម្បី​នាំ​ពួក​សាវក​មក។


មាន​គេ​ប្រាប់​ពួក​អ្នក​ក្រុង​កាសា​ថា៖ «សាំសុន​បាន​មក​ទី​នេះ»។ គេ​ក៏​ព័ទ្ធ​ជុំ​វិញ​ទីកន្លែង​នោះ ហើយ​លប​ចាំ​ចាប់​គាត់​នៅ​ទ្វារ​ក្រុង រហូត​ទាល់​ភ្លឺ។ គេ​នៅ​សម្ងំ​ពេញ​មួយ​យប់ ដោយ​សន្យា​គ្នា​ថា៖ «ចាំ​ភ្លឺ​ឡើង សឹម​យើង​សម្លាប់​វា»


ស្ដេច​សូល​បាន​ចាត់​គេ​ឲ្យ​ទៅ​ផ្ទះ​ដាវីឌ ដើម្បី​ចាំ​យាម ហើយ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ តែ​មីកាល ជា​ប្រពន្ធ​ដាវីឌ ប្រាប់​លោក​ថា៖ «បើ​អ្នក​មិន​រត់​ទៅ​ឲ្យ​រួច​ជីវិត​នៅ​វេលា​យប់​នេះ​ទេ ថ្ងៃ​ស្អែក​អ្នក​នឹង​ត្រូវ​ស្លាប់​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម