Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ដំបូង​គាត់​ជួប​ស៊ីម៉ូន​ជា​បង ប្រាប់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ» (ដែល​ប្រែ​ថា ព្រះ‌គ្រីស្ទ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 មុនដំបូង អនទ្រេ​រក​ស៊ីម៉ូន​បងប្រុស​របស់ខ្លួន ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រក​ព្រះ​មែស៊ី​ឃើញ​ហើយ” (​ព្រះមែស៊ី មានអត្ថន័យប្រែថា ព្រះ​គ្រីស្ទ​)​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 លោក​អនទ្រេ​បាន​ទៅ​ជួប​លោក​ស៊ីម៉ូនជា​បង​ប្រុស​របស់​គាត់​មុន​គេ​ ហើយ​ប្រាប់​ថា៖​ «យើង​បាន​ជួប​ព្រះមែស៊ី​ហើយ!»​ (ដែល​ប្រែ​ថា​ ព្រះគ្រិស្ដ)។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 គាត់​ទៅ​ជួប​លោក​ស៊ីម៉ូន​ជា​បង​មុន​គេ ប្រាប់​ថា៖ «យើង​បាន​រក​ព្រះ‌មេស្ស៊ី​ឃើញ​ហើយ!» (ពាក្យ​“មេស្ស៊ី”​នេះ ប្រែ​ថា“ព្រះ‌គ្រិស្ត”)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 មុន​ដំបូង​គាត់​រក​ស៊ីម៉ូន ជា​បង​បង្កើត ក៏​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ (គឺ​ប្រែ​ថា ព្រះ‌គ្រីស្ទ)

សូមមើលជំពូក ចម្លង

អាល់គីតាប

41 គាត់​ទៅ​ជួប​លោក​ស៊ីម៉ូន ជា​បង​មុន​គេ​ប្រាប់​ថា៖ «យើង​បាន​រក​អាល់ម៉ា‌ហ្សៀស​ឃើញ​ហើយ!» (ពាក្យ“អាល់ម៉ា‌ហ្សៀស”​នេះ ប្រែ​ថា“អ្នក​ដែល​អុលឡោះ​តែង‌តាំង”)។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:41
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ គេ​និយាយ​គ្នា​ថា៖ «យើង​ប្រព្រឹត្ត​ដូច្នេះ​មិន​ល្អ​ទេ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ដំណឹង​ល្អ តែ​យើង​នៅ​ស្ងៀម បើ​យើង​នៅ​ចាំ​រហូត​ដល់​ព្រឹក នោះ​មុខ​ជា​នឹង​មាន​ទោស​មក​ទាន់​ជា​មិន​ខាន ដូច្នេះ ចូរ​យើង​ទៅ​ប្រាប់​ដល់​ពួក​ដំណាក់​ស្តេច​ឥឡូវ​នេះ»។


ពួក​ស្ដេច​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់​គ្រង​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌អង្គ បានចាក់​ប្រេង​តាំង ដោយ​ពោល​ថា៖


ព្រះករុណា​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​អំពើ​ទុច្ចរិត។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ គឺ​ព្រះ​របស់​ករុណា បាន​ចាក់​ប្រេង​លើ​ព្រះ​ករុណា ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ លើស​ជាងមិត្ត​សម្លាញ់​របស់​ព្រះ​ករុណា


គឺយើង​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង ដោយ​ប្រេង​ដ៏​បរិសុទ្ធ​របស់​យើង


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញា​នឹង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ និង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង


«មើល៍! នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​គេ​នឹង​ថ្វាយ ព្រះ‌នាម​បុត្រ​នោះ​ថា "អេម៉ាញូ‌អែល"» មាន​ន័យ​ថា «ព្រះ‌គង់​ជា​មួយ​យើង»។


កាល​បាន​ឃើញ​ហើយ គេ​ក៏​រៀបរាប់​អំពី​សេចក្តី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ


គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ហើយ​ចាប់​ផ្តើម​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​ទន្ទឹង​រង់‌ចាំ​ការ​ប្រោស​លោះ​ដល់​ក្រុង​យេរូ‌សាឡិម។


ភីលីព​បាន​ជួប​ណាថា‌ណែល ហើយ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អង្គ ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ចែង​ពី​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​មាន​នាម​ថា យេស៊ូវ​ជា​អ្នក​ស្រុក​ណា‌សារ៉ែត ជា​បុត្រ​របស់​លោក​យ៉ូសែប»។


ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ថា ព្រះ‌មែស្ស៊ី (ដែល​ហៅ​ថា​ព្រះ‌គ្រីស្ទ)​នឹង​យាង​មក ពេល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​ប្រាប់​ឲ្យ​យើង​ដឹង​គ្រប់​ទាំង​អស់»។


ពី​របៀប​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ព្រះ‌ចេស្តា ហើយ​ព្រះ‌អង្គ​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​អស់​អ្នកដែល​ត្រូវ​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ​គង់​ជា‌មួយ​ព្រះ‌អង្គ។


ប្រាកដ​មែន នៅ​ក្នុង​ក្រុង​នេះ ស្តេច​ហេរ៉ូឌ និង​លោក​ប៉ុនទាស‌ពីឡាត់ បាន​ប្រជុំ​គ្នា ហើយ​ពួក​សាសន៍​ដទៃ និង​សាសន៍​អ៊ីស្រា‌អែល ទាស់​នឹង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង


ដូច្នេះ សេចក្ដី​ដែល​យើង​បាន​ឃើញ ហើយ​ឮ​នោះ យើង​ក៏​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​ជា​មួយ​យើង​ដែរ រីឯ​សេចក្ដី​ប្រកប​របស់​យើង នោះ​គឺ​ប្រកប​ជាមួយ​ព្រះ‌វរ‌បិតា និងជាមួយ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម