Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 13:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារិស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា៖ «ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិតព្រះ​បាទ​ហេរ៉ូឌ​ចង់​សម្លាប់​លោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 នៅ​ពេល​ដដែល​នោះ មាន​ពួកផារិស៊ី​ខ្លះ​បាន​ចូលមកជិត ទូល​ព្រះយេស៊ូវ​ថា៖ “សូម​លោក​ចាកចេញ​ពីទីនេះ​ទៅ ដ្បិត​ហេរ៉ូឌ​ចង់​សម្លាប់​លោក​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 នៅ​ពេល​ជាមួយ​គ្នា​នោះ​ អ្នក​ខាង​គណៈ​ផារិ​ស៊ី​ខ្លះ​បាន​ចូល​មក​ជិត​ ទូល​ព្រះអង្គ​ថា៖​ «សូម​លោក​ចាក​ចេញ​ពី​ទីនេះ​ទៅ​ ដ្បិត​ស្ដេច​ហេរ៉ូឌ​ចង់​សម្លាប់​លោក»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារិស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិត​ស្តេច​ហេរ៉ូឌ​រក​ចង់​សំឡាប់​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

31 នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊​ខ្លះ​មក​ជម្រាប​អ៊ីសា​ថា៖ «សូម​អ្នក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​អ្នក»។

សូមមើលជំពូក ចម្លង




លូកា 13:31
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូឌ ជា​ស្តេច​អនុរាជ បាន​ឮ​ដំណឹង​អំពី​ព្រះ‌យេស៊ូវ


ដ្បិត​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ចាប់​ចង​លោក​យ៉ូហាន ហើយ​យក​លោក​ទៅ​ដាក់​គុក ដោយ​ព្រោះ​ព្រះ‌នាង​ហេរ៉ូឌាស មហេសី​របស់​ភីលីព ជា​អនុជ


លុះ​ថ្ងៃ​បុណ្យ​ខួប​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូឌ​មក​ដល់ បុត្រី​របស់​ព្រះ‌នាង​ហេរ៉ូឌាស​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ធ្វើ​ឲ្យ​ស្ដេច​ពេញ​ចិត្ត​ជា​ខ្លាំង


កាល​លោក​ជ្រាប​ថា ព្រះ‌អង្គ​នៅ​ក្នុង​អំណាច​របស់​ព្រះ​បាទ​ហេរ៉ូឌ លោក​ក៏​បញ្ជូន​ព្រះ‌អង្គ​ទៅ​ព្រះ​បាទ​ហេរ៉ូឌ ដែល​ពេល​នោះ ស្ដេចក៏​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ ក្នុង​រាជ្យ​សេសារ-ទីប៊ើរ កាល​លោក​ប៉ុន‌ទាស-ពីឡាត់ ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​កាលីឡេ ភីលីព អនុជ​ទ្រង់ ជា​ស្តេច​អនុ‌រាជ​នៅ​តំបន់​អ៊ីទូ‌រេ និង​ត្រាខូនីត ហើយ​លីសានាស ជា​ស្តេច​អនុ‌រាជ​នៅ​ស្រុក​អាប៊ីលេន


ឯ​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ បាន​ឮ​និយាយ​ពី​ការ​ដែល​ព្រះ‌អង្គ​ធ្វើ​ទាំង​ប៉ុន្មាន ក៏​មាន​ព្រះ‌ហឫ‌ទ័យ​អល់‌អែក ព្រោះ​ខ្លះ​និយាយ​ថា លោក​យ៉ូហាន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម