ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ព្រមទាំងលើកតម្កើងរាជ្យទ្រង់ ដោយយល់ដល់សាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
ជនគណនា 24:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកនឹងហៀរហូរពីធុងរបស់គេ ហើយពូជរបស់គេនឹងចម្រើនផលឡើងព្រោះមានទឹកច្រើន ស្តេចរបស់គេនឹងបានខ្ពស់ជាងស្តេចអ័កាក់ ហើយនគររបស់គេនឹងបានថ្កើងឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកនឹងហូរចេញពីអាងរបស់គេយ៉ាងបរិបូណ៌ គ្រាប់ពូជរបស់គេនឹងលូតលាស់ ព្រោះសំបូរទឹក ស្ដេចរបស់គេនឹងមានជ័យជម្នះលើស្ដេចអកាក់ នគររបស់គេនឹងបានខ្លាំងពូកែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងមានទឹកហៀរហូរពីថាំងគេ ហើយពូជគេនឹងចំរើនផលឡើង ដោយមានទឹកច្រើន ស្តេចគេនឹងបានខ្ពស់ជាងស្តេចអ័កាក់ ហើយនគរគេនឹងបានថ្កើងឡើង អាល់គីតាប ទឹកនឹងហូរចេញពីអាងរបស់គេយ៉ាងបរិបូណ៌ គ្រាប់ពូជរបស់គេនឹងលូតលាស់ ព្រោះសំបូរទឹក ស្តេចរបស់គេនឹងមានជ័យជំនះលើស្តេចអកាក់ នគររបស់គេនឹងបានខ្លាំងពូកែ។ |
ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ព្រមទាំងលើកតម្កើងរាជ្យទ្រង់ ដោយយល់ដល់សាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
ព្រះបាទសាឡូម៉ូនបានសោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំប្រទល់អេស៊ីព្ទទៀត នគរទាំងនោះតែងនាំយកសួយអាករមកថ្វាយព្រះបាទសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម។
ស្តេចហ៊ីរ៉ាម នៅស្រុកទីរ៉ុស ទ្រង់បានចាត់ពួកមហាតលិកឲ្យមកគាល់ព្រះបាទសាឡូម៉ូន ពេលដែលឮថា គេបានចាក់ប្រេងតាំងសាឡូម៉ូនឡើងជាសេ្តចជំនួសបិតា ព្រោះហ៊ីរ៉ាមជាមិត្តភក្ដិជិតស្និទ្ធនឹងព្រះបាទដាវីឌតាំងតែពីដើមមក។
ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយរាជ្យរបស់ទ្រង់បានថ្កុំថ្កើងឡើងយ៉ាងខ្ពស់ ដោយសារព្រះអង្គយល់ដល់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។
ហើយក៏មានស្តេចខ្លាំងពូកែ ដែលបានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអាណាខេត្តទាំងមូលខាងនាយទន្លេ មនុស្សក៏បានបង់ពន្ធដារ សួយអាករ និងពន្ធផ្លូវថ្វាយស្តេចទាំងនោះទៀតផង។
ក្រោយហេតុការណ៍នោះមក ព្រះបាទអ័ហាស៊ូរុសបានលើកតម្កើងហាម៉ាន កូនហាំម្តាថា ជាសាសន៍អ័កាក់ ទាំងប្រទានតំណែងដល់លោក ហើយតាំងឲ្យលោកមានងារធំ លើសអស់ពួកមន្ត្រីទាំងប៉ុន្មានដែលនៅចំពោះស្ដេច។
៙ ព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចពីការទាស់ទែងរបស់ប្រជាជន ព្រះអង្គបានតាំងទូលបង្គំជាមេដឹកនាំ លើជាតិសាសន៍នានា ប្រជាជនមួយដែលទូលបង្គំមិនទាន់ស្គាល់ បានមកចុះចូលនឹងទូលបង្គំ។
ឱអស់អ្នកដែលកើតពីពូជពង្សអ៊ីស្រាអែលអើយ ចូរលើកតម្កើងព្រះ នៅក្នុងក្រុមជំនុំធំ ចូរលើកតម្កើងព្រះយេហូវ៉ា!
សូមឲ្យស្ដេចទាំងប៉ុន្មានក្រាបចុះ នៅចំពោះព្រះអង្គ ហើយជាតិសាសន៍ទាំងអស់នាំគ្នាបម្រើព្រះអង្គ!
យើងនឹងតាំងគេឲ្យធ្វើជាកូនច្បងរបស់យើង ជាស្ដេចដ៏ខ្ពស់ជាងគេទាំងអស់នៅលើផែនដី។
ថ្ងៃក្រោយ ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ា នឹងតាំងឡើង ខ្ពស់លើសជាងអស់ទាំងភ្នំធំៗ ហើយបានតម្កើងឡើង ប្រសើរជាងអស់ទាំងភ្នំតូចៗ អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ។
មានជ្រោះ និងផ្លូវទឹកនៅលើគ្រប់ទាំងភ្នំធំខ្ពស់ និងភ្នំតូចទាំងប៉ុន្មាន គឺក្នុងគ្រាដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងកាលដែលអស់ទាំងប៉មរលំមកនោះ។
ចូរស្តាប់សេចក្ដីនេះចុះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹក របស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយចិត្តស្មោះ ឬដោយសុចរិតទេ។
ឯសេចក្ដីចម្រើននៃរដ្ឋបាលព្រះអង្គ និងសេចក្ដីសុខសាន្តរបស់ព្រះអង្គ នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីឌ និងនគរនៃព្រះអង្គឡើយ ដើម្បីនឹងតាំងឡើង ហើយទប់ទល់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់តាំងពីឥឡូវនេះ ជារៀងរាបដរាបទៅ គឺសេចក្ដីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងសម្រេចការនេះ។
ឱក្រុងដែលតាំងនៅលើទីទឹកជាច្រើន ហើយមានទ្រព្យសម្បត្តិដ៏បរិបូរអើយ ចុងបំផុតរបស់អ្នកបានមកដល់ហើយ សេចក្ដីលោភរបស់អ្នកក៏ដល់កំណត់ដែរ។
ក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងរាជ្យមួយឡើង ដែលនឹងបំផ្លាញមិនបានឡើយ ហើយរាជ្យនោះក៏នឹងមិនត្រូវផ្ទេរទៅឲ្យសាសន៍ដទៃណាមួយដែរ គឺនឹងកម្ទេចរាជ្យទាំងប៉ុន្មាននោះវិញ ហើយធ្វើឲ្យវិនាសសាបសូន្យ រាជ្យនោះនឹងនៅស្ថិតស្ថេរជារៀងរហូត
បន្ទាប់មក គាត់មើលទៅសាសន៍អាម៉ាឡេក ហើយបញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «អាម៉ាឡេកជាសាសន៍ទីមួយក្នុងចំណោមសាសន៍ទាំងឡាយ តែចុងបំផុតរបស់គេនឹងត្រូវវិនាសទៅ»។
ណាថាណែលទូលព្រះអង្គថា៖ «រ៉ាប៊ី លោកពិតជាព្រះរាជបុត្រារបស់ព្រះ! លោកជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន!»
ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។
បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញពីការជំនុំជម្រះស្ត្រីពេស្យាដ៏ល្បីអសោច ដែលអង្គុយនៅលើមហាសាគរ
ទេវតានោះពោលមកកាន់ខ្ញុំថា៖ «មហាសមុទ្រដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យាអង្គុយលើនោះ គឺជាប្រជាជន មហាជន ជាតិសាសន៍ និងភាសានានា។
ព្រះអង្គមានព្រះនាមចារនៅព្រះពស្ត្រ និងនៅភ្លៅរបស់ព្រះអង្គថា «ស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។