Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 51:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឱ​ក្រុង​ដែល​តាំង​នៅ​លើ​ទី​ទឹក​ជា​ច្រើន ហើយ​មាន​ទ្រព្យ‌សម្បត្តិ​ដ៏​បរិបូរ​អើយ ចុង​បំផុត​របស់​អ្នក​បាន​មក​ដល់​ហើយ សេចក្ដី​លោភ​របស់​អ្នក​ក៏​ដល់​កំណត់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អ្នក​រស់​នៅ​តាម​មាត់​ទន្លេ ហើយ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន អ្នក​មាន​ចិត្ត​លោភ‌លន់ តែ​ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឱ​ក្រុង​ដែល​តាំង​នៅ​លើ​ទី​ទឹក​ជា​ច្រើន ហើយ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​បរិបូរ​អើយ ចុង​បំផុត​របស់​ឯង​បាន​មក​ដល់​ហើយ សេចក្ដី​លោភ​របស់​ឯង​ក៏​ដល់​កំណត់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អ្នក​រស់​នៅ​តាម​មាត់​ទន្លេ ហើយ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន អ្នក​មាន​ចិត្ត​លោភ‌លន់ តែ​ចុង​បញ្ចប់​របស់​អ្នក​មក​ដល់​ហើយ!

សូមមើលជំពូក ចម្លង




យេរេមា 51:13
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​សម្រេច​ឲ្យ​សាច់​ទាំង​អស់​វិនាស​ផុត​ពី​មុខ​យើង ដ្បិត​ផែន‌ដី​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ​ដោយ​សារ​គេ ឥឡូវ​នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​ទៅ​ជា‌មួយ​នឹង​ផែន‌ដី។


យើង​បាន​អង្គុយ​ចុះ នៅ​មាត់​ទន្លេ​ស្រុក​បាប៊ីឡូន យើង​បាន​យំ ដោយ​នឹក​រឭក​ដល់​ក្រុង​ស៊ីយ៉ូន។


ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ដោយ​យល់​ដល់​អ្នក​រាល់​គ្នា នោះ​យើង​ចាត់​មនុស្ស​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ហើយ​នឹង​ទម្លាក់​គេ​ទាំង​អស់​គ្នា គេ​នឹង​រត់​រតាក់‌រតាយ​ទៅ សូម្បី​តែ​ពួក​ខាល់ដេ​នៅ​ក្នុង​នាវា ដែល​គេ​យក​ជា​ទី​សប្បាយ​នោះ​ដែរ។


យើង​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង និង​ទ្រព្យ‌សម្បត្តិ​ដែល​កប់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​តាម​ឈ្មោះ។


យើង​បាន​ខឹង ហើយ​បាន​វាយ​គេ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​នៃ​ចិត្ត​លោភ​របស់​គេ យើង​បាន​គេច​មុខ ហើយ​មាន​សេចក្ដី​ក្រោធ តែ​គេ​ចេះ​តែ​ថយ​ទៅ​តាម​អំពើ​ចិត្ត​ជា‌និច្ច។


ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្ដាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។


ចូរ​សម្លាប់​គោ​របស់​គេ​ទាំង​អស់ ឲ្យ​វា​ចុះ​ទៅ​ឯ​ទី​សម្លាប់​ចុះ វរ​ដល់​គេ ដ្បិត​ថ្ងៃ​កំណត់​របស់​គេ​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ធ្វើ​ទោស​ដល់​គេ។


ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នែ៎ អ្នក​ឆ្មើង‌ឆ្មៃ​យ៉ាង​ខ្លាំង​អើយ យើង​ទាស់​នឹង​អ្នក ដ្បិត​ថ្ងៃ​កំណត់​របស់​អ្នក​បាន​មក​ដល់​ហើយ គឺ​ជា​វេលា​ដែល​យើង​នឹង​ធ្វើ​ទោស​ដល់​អ្នក។


មាន​ដាវ​មក​លើ​សេះ​ទាំង​ប៉ុន្មាន និង​រទេះ​ចម្បាំង​របស់​គេ ហើយ​លើ​ជន​ជាតិ​លាយ‌ឡំ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បាប៊ីឡូន​ដែរ គេ​នឹង​ត្រឡប់​ដូច​ជា​ស្រី មាន​ដាវ​មក​លើ​អស់​ទាំង​ទ្រព្យ‌សម្បត្តិ​របស់​គេ ហើយ​នឹង​ត្រូវ​ប្លន់​យក​ទៅ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​កាន់​ក្ដី​អ្នក ហើយ​សង‌សឹក​ជំនួស​អ្នក យើង​នឹង​ពង្រីង​សមុទ្រ​របស់​គេ ហើយ​ធ្វើ​ឲ្យ​រន្ធ​ទឹក​របស់​គេ​ស្ងួត​ដែរ។


គេ​ដេញ​តាមយើង​គ្រប់​ជំហាន បាន​ជា​យើង​រក​ចេញ​ទៅ​ផ្លូវ​មិន​បាន ទី​បញ្ចប់​របស់​យើង​កាន់​តែ​ជិត​មក​ដល់ កំណត់​យើង​ក៏​សម្រេច ដ្បិត​ចុង​បំផុត​របស់​យើង​បាន​មក​ដល់​ហើយ។


នេះ​ជា​សេចក្ដី​កាត់​ស្រាយ​នៃ​ពាក្យ​ទាំង​នោះ "មេនេ" ប្រែ​ថា ព្រះ​បាន​រាប់​ថ្ងៃ​នៃ រាជ្យរបស់​ព្រះ​ករុណា ហើយ​ព្រះ‌អង្គ​បាន​បញ្ចប់​រាជ្យនេះ​ហើយ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ឃើញ​កំប្រោង​មួយ​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្តៅ » រួច​ព្រះ‌យេហូវ៉ា​ប្រាប់​ខ្ញុំ​ថា៖ «ចុង​បញ្ចប់ បាន​មក​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ហើយ យើង​នឹង​លែង​មើល​រំលង​គេ​ទៀត​ហើយ។


ចុង​បំផុត​នៃ​របស់​ទាំង​អស់​ជិត​ដល់​ហើយ ដូច្នេះ ចូរ​គ្រប់​គ្រង​ចិត្ត ហើយ​មាន​គំនិត​នឹង​ធឹង​ចុះ ដើម្បី​ជា​ប្រយោជន៍​ដល់​សេចក្តី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា។


គេ​នឹង​កេង​ចំណេញ​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​បោក​បញ្ឆោត ដោយ​សារ​ចិត្ត​លោភ​លន់​របស់​គេ។ ទោស​របស់​គេ​ដែល​មានតាំង​ពី​យូរ​មក​ហើយ មិន​នៅ​ស្ងៀម​ឡើយ ហើយ​សេចក្ដី​ហិន​វិនាស​របស់​គេ​ក៏​មិន​ដេក​លក់​ដែរ។


បន្ទាប់​មក ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ពី​ការ​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ល្បី​អសោច ដែល​អង្គុយ​នៅ​លើ​មហា​សាគរ


ទេវតា​នោះ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «មហា‌សមុទ្រ​ដែល​អ្នក​បាន​ឃើញ ជា​កន្លែង​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ គឺ​ជា​ប្រជា‌ជន មហាជន ជាតិ​សាសន៍ និង​ភាសា​នានា។


គេ​បាច​ធូលី​ដី​លើ​ក្បាល ហើយ​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថា៖ «វេទនា​ហើយ! វេទនា​ហើយ! ទី​ក្រុង​ដ៏​ធំ ដែល​ពួក​អ្នក​មាន​នាវា​ទាំង​អស់​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយ‌សារ​ទ្រព្យ‌សម្បត្តិ​របស់​ក្រុង​នេះ ដ្បិត​ក្រុង​នេះ​បាន​វិនាស​បាត់​ទៅ តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម