Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 24:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ប្រៀប​ដូច​ជា​ដើម​លម៉ើ ដែល​ដុះ​ផ្ដុំ​គ្នា ហើយ​លាត​សន្ធឹង​យ៉ាង​វែង ដូច​សួន​ច្បារ​នៅ​មាត់​ទន្លេ ដូច​ដើម​ក្រឹស្នា​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ ដូច​ជា​ដើម​តាត្រៅ​នៅ​មាត់​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ ដូច​ដើម​ក្រស្នា ដែល​ព្រះ‌អម្ចាស់​បាន​ដាំ ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទី​លំនៅ​ទាំង​នោះ​លយ​វែង​ទៅ ដូច​ជា​ច្រក​ភ្នំ ក៏​ដូច​ជា​ច្បារ​នៅ​មាត់​ទន្លេ ដូច​ជា​ដើម​ក្រឹស្នា​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ ហើយ​ដូច​ជា​ដើម​តាត្រៅ​នៅ​មាត់​ទឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ ដូច​ដើម​ក្រឹស្នា ដែលអុលឡោះ‌តាអាឡា​បាន​ដាំ ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។

សូមមើលជំពូក ចម្លង




ជន‌គណនា 24:6
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡុត​ក៏​ងើប​មុខ​មើល​ទៅ ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំងមូល មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង ដូច​សួន‌ច្បារ​របស់​ព្រះ‌យេហូវ៉ា ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ។ នេះ​មុន​ពេល​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ក្រុង​សូដុម និងក្រុង​កូម៉ូរ៉ា។


អ្នក​នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​មិន​ចេះ​ស្រពោន ឡើយ កិច្ច‌ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ សុទ្ធ​តែចម្រុង​ចម្រើន​ទាំង​អស់។


ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា មាន​ទឹក​ជាបរិបូរ គឺ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ព្រះ‌អង្គ​បាន​ដាំ។


ព្រះ‌ពស្ត្រព្រះ​ករុណា​ផ្សាយ​ក្លិន​ក្រអូប ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា និង​កំញាន មាន​សូរ​សព្ទ​តន្ត្រី​ចេញ​ពី​ដំណាក់​ភ្លុក ធ្វើ​ឲ្យ​ព្រះ‌អង្គ​សប្បាយ​រីក​រាយ។


៙ ខ្ញុំ​បាន​ចុះ​ទៅ​ឯ​ចម្ការ​ឈើ​មាន​ផ្លែ​គ្រាប់ ដើម្បី​មើល​កូន​ឈើ​ខៀវ​ខ្ចី​ដែល​ដុះ​នៅ​ក្នុង​ច្រក​ភ្នំ ហើយ​ឲ្យ​ដឹង​បើ​ទំពាំង‌បាយ‌ជូរ​ប៉ិច​ឡើង​ឬ​នៅ ហើយ​បើ​ទទឹម​មាន​ផ្កា​ផង។


យើង​នឹង​ធ្វើ​ឲ្យ​ដើម​តា‌ត្រៅ ដើម​នាង‌នួន ដើម​ពពាល​ខែ និង​ដើម​សំរោង ដុះ​នៅ​ទី​រហោ‌ស្ថាន យើង​នឹង​ដាំ​ដើម​កកោះ ដើម​ស្រល់ និង​ដើម​ស្រឡៅ ជា‌មួយ​គ្នា​នៅ​ទី​សមុទ្រ​ខ្សាច់។


ព្រះ‌យេហូវ៉ា​នឹង​នាំ​ផ្លូវ​អ្នក​ជា‌និច្ច ហើយ​ចម្អែត​ព្រលឹង​អ្នក​នៅ​ក្នុង​ទី​ហួត‌ហែង ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​បាន​មាំ‌មួន អ្នក​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ។


សូម​ឲ្យ​ពួក​អ្នក​ដែល​បៀត‌បៀន ដល់​ទូល‌បង្គំ​ត្រូវ​អៀន​ខ្មាស តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ឲ្យ​គេ​ត្រូវ​ស្រយុត​ចិត្ត​ទៅ តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ស្រយុត​ចិត្តអី សូម​នាំ​ថ្ងៃ​អាក្រក់​នោះ​ឲ្យ​មក​លើ​គេ ហើយ​បំផ្លាញ​គេ ដោយ​ការ​បំផ្លាញ​ទ្វេដង​ទៅ។


គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន ហើយ​មក​ហូរ‌ហែដល់​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង និង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន​ច្បារ ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន សេចក្ដី​ព្រួយ​ទៀត​ឡើយ។


ឯ​តាម​មាត់​ច្រាំង​ទាំង​សង​ខាង​ទន្លេ​នោះ នឹង​មាន​ដុះ​ដើម​ឈើ​គ្រប់​យ៉ាង សម្រាប់​ជា​អាហារ ជា​ដើម​ដែល​ស្លឹក​មិន​ស្រពោន​ឡើយ ហើយ​មិន​ដែល​ខាន​មាន​ផ្លែ​ដែរ គឺ​នឹង​កើត​ផ្លែ​ថ្មី​រាល់​តែ​ខែ ពី​ព្រោះ​ទឹក​នោះ​ចេញ​ពី​ទី​បរិសុទ្ធ​មក ហើយ​ផ្លែ​ឈើ​ទាំង​នោះ នឹង​បាន​សម្រាប់​ជា​អាហារ ឯ​ស្លឹក​ក៏​សម្រាប់​នឹង​កែ​រោគ​ឲ្យ​ជា​ដែរ»។


នៅ​គ្រា​នោះ ភ្នំ​ធំៗនឹង​ស្រក់​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម ហើយ​ភ្នំ​តូចៗ​នឹង​ហូរ​ដោយ​ទឹក​ដោះ អស់​ទាំង​ជ្រោះ​នៅ​ស្រុក​យូដា​នឹង​មាន​ទឹក​ហូរ ហើយ​នឹង​មាន​ក្បាល​ទឹក​មួយ ហូរ​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា មក​ស្រោច‌ស្រព​ជ្រលង​ភ្នំ​ស៊ីទីម។


ឱ​យ៉ាកុប​អើយ ជំរំ​របស់​អ្នក​ល្អ​ណាស់! ឱ​អ៊ីស្រា‌អែល​អើយ ទី​លំនៅ​របស់​អ្នក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម