Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 14:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ហើយ​រាជ្យ​របស់​ទ្រង់​បាន​ថ្កុំថ្កើង​ឡើង​យ៉ាង​ខ្ពស់ ដោយ​សារ​ព្រះ‌អង្គ​យល់​ដល់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ទ្រង់​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​រាជ​សម្បត្តិ​របស់​ទ្រង់​ចម្រុង‌ចម្រើន​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ‌សារ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ពិត ពី​ព្រោះ​រាជ្យ​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​យ៉ាង​ខ្ពស់ ដោយ​ព្រះ‌អង្គ​យល់​ដល់​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​ទត​ឈ្វេង​យល់​ថា អុលឡោះ‌តាអាឡា​តែង‌តាំង​គាត់​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល ហើយ​រាជ​សម្បត្តិ​របស់​គាត់​ចំរុង​ចំរើន កាន់​តែ​ខ្លាំង​ឡើងៗ ដោយ‌សារ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​គាត់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 14:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​វង្សា និង​រាជ្យ​របស់​ឯង​នឹង​បាន​តាំង​ជាប់​នៅ​ចំពោះ​ឯង ជា​ដរាប​ត​ទៅ បល្ល័ង្ក​ឯង​នឹង​បាន​ខ្ជាប់‌ខ្ជួន​នៅ ជា​រៀង‌រាប​ដរាប​ទៅ"»


ដូច្នេះ ចូរ​ឯង​ប្រាប់​ដាវីឌ​អ្នក​បម្រើ​យើង​ឥឡូវ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ យើង​បាន​យក​ឯង​ពី​ក្រោល​ចៀម គឺ​ពី​ការ​ឃ្វាល​ហ្វូង​សត្វ​មក ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង


សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទ្រង់ ដើម្បី​នឹង​តាំង​ឡើង​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ស្រឡាញ់​សាសន៍​អ៊ីស្រា‌អែល​អស់​កល្ប​ជា‌និច្ច បាន​ជា​តាំង​ទ្រង់​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ ដើម្បី​ឲ្យ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត »។


រីឯ​ព្រះបាទ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ចាត់​សារ​មក​ព្រះបាទ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តា‌ត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។


នៅ​ក្រុង​យេរូ‌សាឡិម ព្រះបាទ​ដាវីឌ​បាន​យក​ភរិយា​ថែម ហើយ​ក៏​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ទៀត។


ប៉ុន្តែ ឱ​ព្រះ‌អើយ នេះ​ជា​ការ​យ៉ាង​តូច នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទេ បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ពូជ​ពង្ស​នៃ​ទូល‌បង្គំ រហូត​ដល់​យូរ​អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ព្រះ‌អង្គ​បាន​ទត​មក​ទូល‌បង្គំ តាម​សណ្ឋាន​មនុស្ស​ជាន់​ខ្ពស់


ទូល‌បង្គំ​នឹង​ឲ្យ​ស្រូវ​ភោជ្ជ‌សាលី​បញ្ជាន់​ស្រាប់​ពីរ​ម៉ឺន​រង្វាល់ ស្រូវ​ឱក​ពីរ​ម៉ឺន​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​ម៉ឺន​រង្វាល់ និង​ប្រេង​ពីរ​ម៉ឺន​បាថ ដល់​ពួក​ជាង​របស់​ទ្រង់ ដែល​កាប់​ឈើ​នោះ»។


ដូច្នេះ ស្តេច​ហ៊ីរ៉ាម​នៃ​ក្រុង​ទីរ៉ុស ទ្រង់​ក៏​ធ្វើ​សារ​ផ្ញើ​មក​ឆ្លើយ​តប​នឹង​ព្រះបាទ​សាឡូម៉ូន​ថា៖ «ព្រះ‌យេហូវ៉ា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ជា​តាំង​ព្រះ‌ករុណា​ឡើង ជា​ស្តេច​លើ​គេ»។


ដ្បិត​ប្រសិន​បើ​ព្រះ‌នាង​នៅ​ស្ងៀម​ក្នុង​វេលា​នេះ នោះ​នឹង​មាន​ជំនួយ និង​រំដោះ​ឲ្យ​រួច ដល់​ពួក​សាសន៍​យូដា​ពី​កន្លែង​មួយ​ផ្សេង​ទៀត តែ​ព្រះ‌នាង និង​ញាតិ‌វង្ស​បិតា​របស់​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង​បាន​ឡើង​ក្នុង​រាជ្យ​នេះ សម្រាប់​ពេល​នេះ​ឯង​ទេ​ដឹង?»


ប៉ុន្ដែ ឯ​ទូល‌បង្គំ​វិញ ព្រះ​បាន​សម្ដែង​ពី​អាថ៌‌កំបាំង​នេះ​ឲ្យ​ទូល‌បង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះ‌អង្គ​បាន​សម្ដែង​មក​ដើម្បី​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ប៉ុណ្ណោះ។


ទឹក​នឹង​ហៀរ‌ហូរ​ពី​ធុង​របស់​គេ ហើយ​ពូជ​របស់​គេ​នឹង​ចម្រើន​ផល​ឡើង​ព្រោះ​មាន​ទឹក​ច្រើន ស្តេច​របស់​គេ​នឹង​បាន​ខ្ពស់​ជាង​ស្តេច​អ័កាក់ ហើយ​នគរ​របស់​គេ​នឹង​បាន​ថ្កើង​ឡើង។


«ប្រសិន‌បើ​អ្នក​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​បទ​បញ្ជា ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​លើក​អ្នក​ឡើង​ជា​ខ្ពស់ លើ​អស់​ទាំង​សាសន៍​នៅលើ​ផែន‌ដី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម