Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 24:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 បន្ទាប់​មក គាត់​មើល​ទៅ​សាសន៍​អាម៉ា‌ឡេក ហើយ​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «អាម៉ា‌ឡេក​ជា​សាសន៍​ទីមួយ​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ តែ​ចុង​បំផុត​របស់​គេ​នឹង​ត្រូវ​វិនាស​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​ឃើញ​ជន‌ជាតិ​អាម៉ា‌ឡេក លោក​បាឡាម​ថ្លែង​ថា៖ «អាម៉ា‌ឡេក​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​គេ​មែន ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​អន្តរាយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 រួច​គាត់​ក្រឡេក​ឃើញ​សាសន៍​អាម៉ា‌លេក ក៏​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា អាម៉ា‌លេក​ជា​ដើម​ចម​នៃ​នគរ​ទាំង​អស់ តែ​ចុង​បំផុត​របស់​គេ នោះ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពេល​ឃើញ​ជន‌ជាតិ​អាម៉ា‌ឡេក បាឡាម ថ្លែង​ថា៖ «អាម៉ា‌ឡេក​ជា​ប្រជា​ជាតិ​មួយ​ធំ​ជាង​គេ​មែន ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​អន្តរាយ»។

សូមមើលជំពូក ចម្លង




ជន‌គណនា 24:20
18 ការដាក់ឲ្យឆ្លើយតបគ្នា  

(នាង​ធីម‌ណា ជា​ប្រពន្ធ​ចុង​របស់​អេលី‌ផាស កូន​លោក​អេសាវ នាង​បង្កើត​អាម៉ា‌ឡេក​ឲ្យ​អេលី‌ផាស) អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​អ័ដា ប្រពន្ធ​លោក​អេសាវ។


ពួក​គេ​ប្រហារ​សំណល់​ពួក​អាម៉ា‌ឡេក ដែល​នៅ​សេស‌សល់ រួច​តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ។


ក្រោយ​ហេតុ​ការណ៍​នោះ​មក ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​លើក​តម្កើង​ហាម៉ាន កូន​ហាំ‌ម្តាថា ជា​សាសន៍​អ័កាក់ ទាំង​ប្រទាន​តំណែង​ដល់​លោក ហើយ​តាំង​ឲ្យ​លោក​មាន​ងារ​ធំ លើស​អស់​ពួក​មន្ត្រីទាំង​ប៉ុន្មាន​ដែល​នៅ​ចំពោះ​ស្ដេច។


ស្ដេច​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​‌រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន រួចគេ​បាន​ព្យួរ​ខ្មោច​កូន​ប្រុស​ទាំង​ដប់​របស់​ហាម៉ាន​នោះ​ទៅ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​យើង​នឹង​លុប​ឈ្មោះ​អាម៉ា‌ឡេក​ចេញ​ពី​ក្រោម​មេឃ​នេះ​ឲ្យ​អស់ មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ទៀត​ឡើយ»។


ដោយ​ពោល​ថា៖ «ចូរ​លើក​ទង់​ជ័យ​របស់​ព្រះ‌យេហូវ៉ា​ឡើង! ព្រះ​យេហូវ៉ា​នឹង​ច្បាំង​ជា‌មួយ​សាសន៍​អាម៉ាឡេក​គ្រប់ជំនាន់​ត​រៀង​ទៅ»។


សាសន៍​អាម៉ាឡេក​នាំ​គ្នា​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​រេផិឌីម។


ម្នាក់​ដែល​កើត​ចេញ​ពី​យ៉ាកុប​នឹង​គ្រប់​គ្រង ហើយ​បំផ្លាញ​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ក្រុង​ឲ្យ​អស់»។


តែ​នឹង​មាន​នាវា​មក​ពី​ស្រុក​គីទីម គេ​នឹង​ជាន់​ឈ្លី​សាសន៍​អាស‌ស៊ើរ និង​សាសន៍​ហេប៊ើរ ហើយ​គេ​ក៏​នឹង​ត្រូវ​វិនាស​ទៅ​ដែរ»។


ទឹក​នឹង​ហៀរ‌ហូរ​ពី​ធុង​របស់​គេ ហើយ​ពូជ​របស់​គេ​នឹង​ចម្រើន​ផល​ឡើង​ព្រោះ​មាន​ទឹក​ច្រើន ស្តេច​របស់​គេ​នឹង​បាន​ខ្ពស់​ជាង​ស្តេច​អ័កាក់ ហើយ​នគរ​របស់​គេ​នឹង​បាន​ថ្កើង​ឡើង។


ដ្បិត​ពេល​ណា​ពួក​អ៊ីស្រា‌អែល​បាន​សាប‌ព្រោះ ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌ឡេក និង​មនុស្ស​នៅ​ស្រុក​ខាង​កើត ឡើង​មក​ទាស់នឹង​គេ។


ទ្រង់​ក៏​ប្រព្រឹត្ត​ដោយ​ក្លាហាន បាន​ទាំង​វាយ​ពួក​អាម៉ាឡេក ហើយ​ជួយ​ដោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​គេ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹក​ចាំ​ពី​ការ​ដែល​ពួក​អាម៉ាឡេក​ធ្វើ​ដល់​ពួក​អ៊ីស្រា‌អែល គឺ​ពី​ការ​ដែល​គេ​បាន​ឈរ​រាំង​ផ្លូវ ក្នុង​កាល​ដែល​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។


នៅ​ថ្ងៃ​ទី​បី ពេល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ ពេល​នោះពួក​អាម៉ាឡេក​បាន​លុក​ចូល​តំបន់​ណេកិប ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់ គេ​បាន​វាយ​ក្រុង​ស៊ីក‌ឡាក់ និង​ដុត​កម្ទេច​ចោល​អស់​រលីង​ហើយ


ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​លែង​តែ​ពួក​យុវជន​បួនរយ​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ​រត់​ទៅ​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម