Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ហើយ​ក៏​មាន​ស្តេច​ខ្លាំង​ពូកែ ដែល​បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​ទាំង​មូល​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​ពន្ធ​ដារ សួយ‌អាករ និង​ពន្ធ​ផ្លូវ​ថ្វាយ​ស្តេច​ទាំង​នោះ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 កាល​ពី​ដើម នៅ​ក្រុង​យេរូ‌សាឡឹម​នេះ មាន​ស្ដេច​ខ្លាំង​ពូកែ គ្រប់‌គ្រង​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត​ទាំង​មូល ព្រម​ទាំង​ហូត​ពន្ធដារ​សួយសារ‌អាករ និង​ពន្ធ​ផ្លូវ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហើយ​មាន​ស្តេច​ដែល​មាន​ឫទ្ធិ​យ៉ាង​សន្ធឹក បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្រុក​នៅ​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​សួយ‌អាករ ពន្ធ​ខ្លួន នឹង​ពន្ធ‌គយ​ថ្វាយ​ស្តេច​ទាំង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 កាល​ពី​ដើម នៅ​ក្រុង​យេរូ‌សាឡឹម​នេះ មាន​ស្ដេច​ខ្លាំង​ពូកែ គ្រប់‌គ្រង​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត​ទាំង​មូល ព្រម​ទាំង​ហូត​ពន្ធដារ​សួយសារ‌អាករ និង​ពន្ធ​ផ្លូវ​ទៀត​ផង។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:20
23 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​តាំង​សញ្ញា​ជា‌មួយ​អាប់‌រ៉ាម ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


ព្រះបាទ​សាឡូម៉ូន​បាន​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលី‌ស្ទីន ហើយ​ទៅ​ដល់​ព្រំ​ប្រទល់​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ​តែង​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម។


ដ្បិត​ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ នៅ​ខាង​អាយ​ទន្លេ ចាប់​តាំង​ពី​ក្រុង​ធីពសា​រហូត​ដល់​ក្រុង​កាសា ហើយ​លើ​អស់​ទាំង​ស្តេច​នៅ​ខាង​អាយ​ទន្លេ​ដែរ ក៏​មាន​សេចក្ដី​សុខ​នៅ​គ្រប់​ទិស​ជុំ‌វិញ


ស្តេច​ហ៊ីរ៉ាម នៅ​ស្រុក​ទីរ៉ុស ទ្រង់​បាន​ចាត់​ពួក​មហា‌តលិក​ឲ្យ​មក​គាល់​ព្រះបាទ​សាឡូម៉ូន ពេល​ដែល​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​សាឡូម៉ូន​ឡើង​ជា​សេ្តច​ជំនួស​បិតា ព្រោះ​ហ៊ីរ៉ាម​ជា​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​នឹង​ព្រះបាទ​ដាវីឌ​តាំង​តែ​ពី​ដើម​មក។


ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ទូល‌បង្គំ ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​បាន​ឈប់​សម្រាក​នៅ​គ្រប់​ទិស ឥត​មាន​សត្រូវ ឬ​ហេតុ​អាក្រក់​ណា​កើត​ឡើង​ទៀត​ឡើយ។


ក៏​ដាក់​កង‌ទ័ព​ឲ្យ​រក្សា​នៅ​ស្រុក​អេដុម ដូច្នេះ ពួក​អេដុម​ទាំង​អស់​បាន​ចំណុះ​ដាវីឌ ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។


ព្រះបាទ​ដាវីឌ​ក៏​វាយព្រះ​បាទ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា រហូត​ដល់​ក្រុង​ហាម៉ាត ក្នុង​គ្រា​ដែល​កំពុង​ទៅ​តាំង​អំណាច​នៅ​ទន្លេ​អ៊ើប្រាត។


បន្ទាប់​មក ព្រះ​បាទ​ដាវីឌ​តាំង​ឲ្យ​មាន​ពួក​ទាហាន​រក្សា​ស្រុក នៅ​ស្រុក​ស៊ីរី ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​ស៊ីរី​ក៏​ចំណុះ​ដាវីឌ ព្រម​ទាំង​ឡើង​សួយ‌អាករ​មក​ថ្វាយ​ផង ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យព្រះ​បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ​នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ស្ដេច​យាង​ទៅ។


ពួក​ពល‌ទ័ព​របស់​ហាដា‌រេស៊ើរ​បាន​ឃើញ​ថា គេ​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ ក៏​តាំង​មេត្រី​នឹង​ព្រះបាទ​ដាវីឌ ហើយ​ចំណុះ​ទ្រង់។ ដូច្នេះ ពួក​ស៊ីរី​មិន​ព្រម​ជួយ​ពួក​កូន​ចៅ​អាំម៉ូន​ទៀត​ឡើយ។


មាន​ពួក​ភីលី‌ស្ទីន​ខ្លះ នាំ​យក​គ្រឿង​បណ្ណា‌ការ​មក​ថ្វាយ​ព្រះបាទ​យេ‌ហូសា‌ផាត ព្រម​ទាំង​ប្រាក់​ទុក​ជា​សួយ‌អាករ​ផង ឯ​ពួក​អារ៉ាប់ គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ថ្វាយ​ដែរ គឺ​ចៀម​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ និង​ពពែ​ឈ្មោល​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ។


ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​តាម​រយៈ​ពួក​អ្នក​លក់​ដូរ​ថែម​ទៀត ហើយ​អស់​ទាំង​ស្តេច​ស្រុក​អារ៉ាប់ និង​ពួក​ចៅ‌ហ្វាយ​ស្រុក ក៏​យក​មាស និង​ប្រាក់​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន​ដែរ។


ដូច្នេះ សូម​ព្រះ‌ករុណា​ជ្រាប​ថា ប្រសិន‌បើ​គេ​សង់​ក្រុង​នេះឡើង​វិញ ហើយ​កំផែង​ក៏​ហើយ​ជា​ស្រេច នោះ​គេ​នឹង​លែង​បង់​ពន្ធ​ដារ សួយ‌សារ​អាករ ឬ​ពន្ធ​ផ្លូវ ហើយព្រះករុណា​នឹង​ខាត​បង់​រាជទ្រព្យ​មិន​ខាន។


យើង​ខ្ញុំ​សូម​ទូល​ព្រះ‌ករុណា​ឲ្យ​បាន​ជ្រាប​ថា ប្រសិន‌បើ​គេ​សង់​ទី​ក្រុង​នេះ​ឡើង​វិញ ហើយ​កំផែង​ក៏​ហើយ​ជា​ស្រេច នោះ​ព្រះ‌ករុណា​នឹង​លែង​មាន​ទឹក​ដី​នៅ​ខាង​នាយ​ទន្លេ​ទៀត​មិន​ខាន»។


យើង​ក៏​បាន​បញ្ជា​ឲ្យ​គេ​ពិនិត្យ​ស្រាវ​ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ចាស់​បុរាណ​មក ទី​ក្រុង​នោះ​បាន​លើក​គ្នា​ឡើង​ទាស់​នឹង​ពួក​ស្តេច ក៏​បង្កើត​ការ​បះ‌បោរ និង​បង្កឲ្យ​មាន​ចលាចល​មែន


ដូច្នេះ ចូរ​អស់​លោក​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង​នោះ​បញ្ឈប់​កិច្ច‌ការ​នោះ​ទៅ កុំ​ឲ្យ​គេ​សង់​ទី​ក្រុង​នោះ​ឡើង​វិញ​ឡើយ រហូត​ទាល់​តែ​មាន​បញ្ជា​ចេញ​ពី​យើង។


មួយ​ទៀត យើង​បញ្ជាក់​ប្រាប់​អស់​លោក​ថា ចំណែក​ពួក​សង្ឃ ពួក​លេវី ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ ពួក​អ្នក​បម្រើ​ព្រះ​វិហារ ឬ​ពួក​អ្នក​បំពេញ​ការ​ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ នោះមិន​ត្រូវ​ទារ​ពន្ធ​ដារ សួយ‌អាករ ឬ​ពន្ធ‌ផ្លូវ​ពី​អ្នក​ទាំង​នោះ​ឡើយ។


៙ សូម​ឲ្យ​ព្រះ​រាជា​មាន​អំណាច ចាប់​តាំង​ពី​សមុទ្រ​ម្ខាង រហូត​ដល់​សមុទ្រ​ម្ខាង ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ចុង​បំផុត​ផែនដី!


ទី​ក្រុង​ដែល​ធ្លាប់​មាន មនុស្សច្រើនកុះករ ម្ដេច​ឥឡូវ​បែរ​ជានៅឯកោ ដូច​ជា​ស្ត្រី​មេម៉ាយ​ទៅ​វិញ ពី​ដើម​ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ ទៅ​ចំណុះ​គេ​វិញ។


ដើម​នោះ​មាន​មែក​មាំ សម្រាប់​ជា​ដំបង​រាជ្យ​នៃ​ពួក​អ្នក​ដែល​គ្រប់‌គ្រង ក៏​លូត​ឡើង​ខ្ពស់​ជាង​មែក​ញឹក‌ស្និត វា​ទាញ​នាំ​ភ្នែក​ដោយ​កម្ពស់ និង​មែក​យ៉ាង​សន្ធឹក​របស់​វា។


ពេល​ព្រះ‌យេស៊ូវ​យាង​ផុត​ពី​ទី​នោះ ទ្រង់​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​ទារ​ពន្ធ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ហើយ​ដើរ​តាម​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម