ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 3:1 - អាល់គីតាប

គ្រា​នោះ មាន​កើត​ចំបាំង​យ៉ាង​យូរ​រវាង​ញាតិ​វង្ស​របស់​ស្តេច​សូល និង​ញាតិ​វង្ស​របស់​ស្តេច​ទត។ ស្តេច​ទត​មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង ចំណែក​ឯ​ពូជ‌ពង្ស​របស់​ស្តេច​សូល​វិញ កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ មាន​ចម្បាំង​យ៉ាង​យូរ​រវាង​រាជ‌វង្ស​ស្តេច​សូល និង​រាជ‌វង្ស​ព្រះបាទ​ដាវីឌ តែ​ព្រះបាទ​ដាវីឌ​ចេះ​តែ​មាន​កម្លាំង​ខ្លាំង​ឡើង ហើយ​រាជ‌វង្ស​ស្តេច​សូល​កាន់​តែ​ខ្សោយ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្រា​នោះ មាន​កើត​ចម្បាំង​យ៉ាង​យូរ​រវាង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល និង​ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង ចំណែក​ឯ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​សូល​វិញ កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះ រាជ‌វង្ស​សូល នឹង​រាជ‌វង្ស​ដាវីឌ គេ​ច្បាំង​គ្នា​អស់​កាល​ជា​យូរ តែ​ដាវីឌ​ចេះ​តែ​មាន​កំឡាំង​ខ្លាំង​ឡើង ហើយ​រាជ‌វង្ស​សូល​ក៏​កាន់​តែ​ខ្សោយ​ទៅ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 3:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។


ការ​ប្រយុទ្ធ​មួយ​យ៉ាង​សាហាវ បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​នោះ។ លោក​អប៊ី‌នើរ ព្រម​ទាំង​ទាហាន​របស់​លោក វាយ​ចាញ់​ទាហាន​របស់​ស្តេច​ទត។


លោក​យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង ហើយ​ពួក​ពល​ទាហាន​ទាំង​អស់​នាំ​គ្នា​ឈប់។ ពួក​គេ​លែង​ដេញ​តាម​កង‌ទ័ព​អ៊ីស្រ‌អែល និង​លែង​ប្រយុទ្ធ​គ្នា​ទៀត។


ទ្រង់​បាន​រំដោះ​ឲ្យ​ខ្ញុំ​រួច​ពី ការ​បះ‌បោរ​របស់​ប្រជា‌ជន ហើយ​ទុក​ឲ្យ​ខ្ញុំ​ធ្វើ​ជា​មេ​ដឹក​នាំ លើ​ប្រជា‌ជាតិ​នានា ប្រជា‌ជន​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ខ្ញុំ។


នៅ​គ្រា​ដែល​មាន​ចំបាំង​រវាង​ញាតិ​វង្ស​របស់​ស្តេច​សូល និង​ញាតិ‌វង្ស​របស់​ស្តេច​ទត​នោះ លោក​អប៊ី‌នើរ​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ក្នុង​ញាតិ​វង្ស​ស្តេច​សូល។


ស្តេច​ទត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ជា​មួយ។


ស្តេច​រេហូ‌បោម និង​ស្តេច​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច។


ស្តេច​អេសា និង​ស្តេច​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្តេច​ទាំង​ពីរ។


ស្តេច​អេសា និង​ស្តេច​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្តេច​ទាំង​ពីរ។


ស្តេច​ទត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នៅ​ជា​មួយ។


កូន​ច្បង​របស់​ស្តេច​ទត ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន ប្រសូត​ពី​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើ‌មែល


លោក​ហាម៉ាន​រៀប​រាប់​ប្រាប់​លោក​ស្រី​សេរែស ជា​ភរិយា និង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​គាត់។ ទី​ប្រឹក្សា​របស់​គាត់ ព្រម​ទាំង​លោក​ស្រី​សេរែស ជា​ភរិយា ពោល​ទៅ​កាន់​គាត់​ថា៖ «ម៉ាដេ‌កាយ​ដែល​លោក​កំពុង​តែ​ចាញ់​ប្រៀប​នោះ ជា​សាសន៍​យូដា ដូច្នេះ លោក​ពុំ​អាច​តទល់​នឹង​គាត់​បាន​ឡើយ គឺ​លោក​មុខ​ជា​ចាញ់​ប្រៀប​គាត់​រហូត​មិន​ខាន»។


ដ្បិត​លោក​ម៉ាដេ‌កាយ​ទទួល​តំណែង​ជា​មហា​មន្ត្រី​នៅ​ក្នុង​រាជ‌វាំង។ កិត្តិនាម​របស់​គាត់​បាន​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ក្នុង​អាណា‌ខេត្ត​ទាំង​អស់ ហើយ​លោក​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។


មនុស្ស​សុចរិត​នៅ​ប្រកាន់​ជំហរ​របស់​ខ្លួន ត​ទៅ​មុខ​ទៀត ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ កាន់​តែ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ​ថែម​ទៀត។


អ្វីៗ​ដែល​អ្នក​ធ្លាប់​មាន​ពី​មុន ហាក់​ដូច​ជា​បន្តិច‌បន្តួច​ប៉ុណ្ណោះ ដ្បិត​អ្វីៗ​ដែល​ទ្រង់​ប្រទាន​នៅ​ពេល​ខាង​មុខ មាន​ចំនួន​ច្រើន​លើស​នោះ​ទៅ​ទៀត។


ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច ពី​ការ​បះ‌បោរ​របស់​ប្រជា‌ជន ហើយ​តែង‌តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​នានា ប្រជា‌ជន​មួយ​ដែល​ខ្ញុំ​មិន​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ខ្ញុំ។


គឺ​ទ្រង់​បញ្ឈប់​សង្គ្រាម​នៅ​លើ សកល​លោក​ទាំង​មូល ទ្រង់​កាច់​បំបាក់​ធ្នូ និង​លំពែង ហើយ​ដុត​រទេះ​ចំបាំង​ចោល​អស់។


ពួក​គេ​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជា‌និច្ច នៅ​ពេល​ពួក​គេ​កាន់​តែ​ខិត​ចូល​ជិត​អុលឡោះ នៅ​លើ​ភ្នំ​ស៊ីយ៉ូន។


ដ្បិត​បំណង​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍ តែងតែ​ទាស់​នឹង​រស‌អុលឡោះ ហើយ​រស‌អុលឡោះ​ក៏​មាន​បំណង​ទាស់​នឹង​និស្ស័យ​លោកីយ៍​ដែរ។ និស្ស័យ​លោកីយ៍ និង​រស‌អុលឡោះ​ផ្ទុយ​គ្នា​ទាំង​ស្រុង ដូច្នេះ​បង​ប្អូន​ពុំ​អាច​ធ្វើ​អ្វី​ដែល​បង​ប្អូន​ចង់​ធ្វើ​នោះ​បាន​ឡើយ។


ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្សទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្តិ‌សិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួត‌ត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិ‌ពល​អរូប​ដ៏​អាក្រក់​ទាំង‌ឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។


ខ្ញុំ​មើល​ទៅ ឃើញ​សេះ​ស​មួយ អ្នក​ជិះ​សេះ​នោះ​កាន់​ធ្នូ។ គាត់​បាន​ទទួល​មកុដ​មួយ ហើយ​ចាក​ចេញ​ទៅ​មាន​រាង​ដូច​ជា​អ្នក​ឈ្នះ ដើម្បី​វាយ​យក​ជ័យ‌ជំនះ។