Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 3:1 - អាល់គីតាប

1 កូន​ច្បង​របស់​ស្តេច​ទត ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន ប្រសូត​ពី​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើ‌មែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​ពួក​បុត្រា​របស់​ព្រះបាទ​ដាវីឌ ដែល​ទ្រង់​បង្កើត​នៅ​ក្រុង​ហេប្រុន គឺ​អាំណូន ជា​បុត្រ​ច្បង កើត​ពី​នាង​អ័ហ៊ី‌ណោម អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​ពីរ គឺ​ដានី‌យ៉ែល កើត​ពី​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 រាជ​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ប្រសូត​នៅ​ក្រុង​ហេប្រូន មាន​ដូច​ត​ទៅ: គឺ​បុត្រ​ច្បង​ព្រះ‌នាម​អាំណូន ប្រសូត​ពី​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​ពីរ​ព្រះ‌នាម​ដានី‌យ៉ែល ប្រសូត​ពី​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើមែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ជា​ពួក​បុត្រា​របស់​ដាវីឌ ដែល​ស្តេច​ទ្រង់​បង្កើត​នៅ​ក្រុង​ហេប្រុន គឺ​អាំណូន ជា​បុត្រ​ច្បង ដែល​កើត​ពី​នាង​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​២ គឺ​ដានី‌យ៉ែល ដែល​កើត​ពី​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 3:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច​ត​ទៅ: សម្តេច​អាប់‌សាឡុម ជា​បុត្រ​របស់​ស្តេច​ទត មាន​ប្អូន​ស្រី​ម្នាក់ នាម​នាង​តាម៉ារ ដែល​មាន​រូប​ឆោម​ល្អ​ស្អាត។ រីឯ​សម្តេច​អាំ‌ណូន​ជា​បុត្រា​ម្នាក់​ទៀត​របស់​ស្តេច​ទត បាន​កើត​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​នាង។


ពួក​អ្នក​បម្រើ​ធ្វើ​តាម​បញ្ជា​របស់​សម្តេច​អាប់‌សាឡុម ហើយ​សម្លាប់​សម្តេច​អាំ‌ណូន។ កូន​ឯ​ទៀតៗ​របស់​ស្តេច​មើល​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​ក្រោក​ឡើង ហើយ​ជិះ​លា​រៀងៗ​ខ្លួន​រត់​ចេញ​ទៅ។


គ្រា​នោះ មាន​កើត​ចំបាំង​យ៉ាង​យូរ​រវាង​ញាតិ​វង្ស​របស់​ស្តេច​សូល និង​ញាតិ​វង្ស​របស់​ស្តេច​ទត។ ស្តេច​ទត​មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង ចំណែក​ឯ​ពូជ‌ពង្ស​របស់​ស្តេច​សូល​វិញ កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់។


ក្រោយ​បាន​ចាក​ចេញ​ពី​ក្រុង​ហេ‌ប្រូន មក​នៅ​ក្រុង​យេរូ‌សាឡឹម ស្តេច​ទត​មាន​ស្នំ​ឯក និង​ប្រពន្ធ​ផ្សេងៗ​ទៀត ដែល​ប្រសូត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ជូន​គាត់។


ព្រម​ទាំង​អំបូរ​របស់​ពួក​ស្មៀន នៅ​ភូមិ​យ៉ាបេស គឺ​ពួក​ធីរ៉ាត់ ពួក​ស៊ីម៉ាត់ និង​ពួក​ស៊ូកាត់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​កែន ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហា‌ម៉ាត់ ជា​បុព្វ‌បុរស​របស់​អំបូរ​រេកាប។


អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ទ្រង់​ជ្រើស​រើស​ស៊ូឡៃ‌ម៉ាន ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល ជា​អាណា‌ចក្រ​របស់​ទ្រង់។


កូន​ទី​បី​នាម​អាប់‌សាឡុម ប្រសូត​ពី​នាង​ម៉ាកា ដែល​ត្រូវ​ជា​កូន​ស្រី​របស់​ស្តេច​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី កូន​ទី​បួន​នាម​អដូ‌នីយ៉ា ប្រសូត​ពី​នាង​ហា‌គីត


យេស‌រាល យ៉ុក‌ឌាម សា‌ណូអា


ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ ក៏​ស្នាក់​នៅ​ក្រុង​កាថ​ជា​មួយ​ស្តេច​អគីស។ ទត​បាន​នាំ​យក​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ដែរ គឺ នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើ‌មែល ដែល​ជា​ភរិយា​របស់​សព​លោក​ណាបាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម