គាត់បានសង់អាសនៈមួយនៅទីនោះ ដែលគាត់ដាក់ឈ្មោះថា «អុលឡោះជាម្ចាស់របស់អ៊ីស្រអែល»។
២ សាំយូអែល 23:3 - អាល់គីតាប អុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូល ទ្រង់ដែលជាថ្មដាការពារអ៊ីស្រអែល ទ្រង់មានបន្ទូលមកខ្ញុំថា៖ ស្តេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្តេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចទ្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែល បានមានព្រះបន្ទូលមកខ្ញុំថា អ្នកណាដែលគ្រប់គ្រងលើប្រជាជន ដោយសុចរិត ហើយគ្រប់គ្រងដោយកោតខ្លាចព្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល ព្រះអង្គដែលជាថ្មដាការពារអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកខ្ញុំថា៖ ស្ដេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្ដេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ |
គាត់បានសង់អាសនៈមួយនៅទីនោះ ដែលគាត់ដាក់ឈ្មោះថា «អុលឡោះជាម្ចាស់របស់អ៊ីស្រអែល»។
មានតែអុលឡោះតាអាឡាមួយទេដែលពិត ជាម្ចាស់ មានតែម្ចាស់របស់យើងមួយប៉ុណ្ណោះ ដែលពិតជាថ្មដាឲ្យយើងជ្រកកោន។
ស្តេចទតគ្រប់គ្រងលើស្រុកអ៊ីស្រអែលទាំងមូល គាត់គ្រប់គ្រងលើប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ដែលបានប្រោសប្រណីស្តេច ហើយជ្រើសរើសស្តេច ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល។ អុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែលជានិច្ច ហេតុនេះហើយបានជាទ្រង់ជ្រើសរើសស្តេចឲ្យធ្វើជាស្តេច ដើម្បីគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌»។
ចាប់ពីពេលដែលស្តេចបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលស្រុកយូដា គឺចាប់ពីឆ្នាំទីម្ភៃរហូតដល់ឆ្នាំទីសាមសិបពីរនៃរជ្ជកាលស្តេចអើថាស៊ើកសេស ក្នុងរយៈពេលដប់ពីរឆ្នាំនោះ ខ្ញុំពុំបានប្រើសិទ្ធិជាទេសាភិបាល ដើម្បីហូតពន្ធពីប្រជាជនមកធ្វើជាប្រាក់បៀរវត្សរ៍របស់ខ្ញុំ និងសហការីរបស់ខ្ញុំឡើយ។
ប្រសិនបើអុលឡោះស្អប់យុត្តិធម៌ តើទ្រង់គ្រប់គ្រងផែនដីកើតឬ? តើអ្នកហ៊ានថ្កោលទោសទ្រង់ដ៏សុចរិត ជាម្ចាស់ដ៏ឧត្តុង្គឧត្ដមឬ?
សូមអុលឡោះតាអាឡាជាម្ចាស់ប្រោសប្រទានឲ្យអំណាច របស់ស្តេច លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមស្តេចបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
ខ្ញុំសូមសួរអុលឡោះដែលជាថ្មដារបស់ខ្ញុំថា ហេតុអ្វីបានជាទ្រង់បំភ្លេចខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?។
ឱអុលឡោះអើយ សូមប្រទានឲ្យស្តេច ចេះវិនិច្ឆ័យដូចទ្រង់ ហើយសូមឲ្យកូនប្រុសរបស់ស្តេច បានប្រកបដោយសេចក្ដីសុចរិត ដូចទ្រង់ដែរ!
ដើម្បីឲ្យស្តេចអាចគ្រប់គ្រង ប្រជារាស្ត្ររបស់គាត់ ដោយសុចរិត ហើយគ្រប់គ្រងជនក្រីក្រដោយយុត្តិធម៌។
ត្រូវជ្រើសរើសមនុស្សដែលមានសមត្ថភាព ពីក្នុងចំណោមប្រជាជន ជាអ្នកគោរពកោតខ្លាចអុលឡោះ ជាអ្នកគួរឲ្យទុកចិត្ត មិនចេះស៊ីសំណូក។ ចូរតែងតាំងពួកគេ ឲ្យធ្វើជាមេក្រុមលើមនុស្សមួយពាន់នាក់ មេក្រុមលើមនុស្សមួយរយនាក់ មេក្រុមលើមនុស្សហាសិបនាក់ និងមេក្រុមលើមនុស្សដប់នាក់។
«យើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
អុលឡោះមានបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅនេះ អុលឡោះតាអាឡា ជាម្ចាស់របស់បុព្វបុរសអ្នករាល់គ្នា គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើង អស់កល្បជាអង្វែងតរៀងទៅ។
ពេលនោះ នឹងមានស្តេចគ្រងរាជ្យដោយសុចរិត ហើយពួកមេដឹកនាំនឹងគ្រប់គ្រងលើប្រជារាស្ត្រ ដោយយុត្តិធម៌។
អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លក គឺស្ដេចមួយនាក់ដ៏សុចរិតកើតចេញពី ពូជពង្សរបស់ទត។ ស្ដេចនោះនឹងគ្រងរាជ្យ ប្រកបដោយប្រាជ្ញា ព្រមទាំងគ្រប់គ្រងស្រុក ដោយសុចរិត និងយុត្តិធម៌។
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ស្តេចរបស់អ្នក មករកអ្នកហើយ គាត់សុចរិត គាត់នាំការសង្គ្រោះមក គាត់មានចិត្តស្លូតបូត គាត់នៅលើខ្នងលា គឺគាត់នៅលើខ្នងកូនលា។
អុលឡោះតាអាឡាជាថ្មដា ហើយស្នាដៃរបស់ទ្រង់ល្អឥតខ្ចោះ។ មាគ៌ារបស់ទ្រង់សុទ្ធតែទៀងត្រង់។ អុលឡោះជាម្ចាស់ដ៏ស្មោះត្រង់ ទ្រង់មិនអយុត្តិធម៌ឡើយ ដ្បិតទ្រង់សុចរិត និងយុត្តិធម៌។
ចំពោះបុត្រាវិញ ទ្រង់មានបន្ទូលថា៖ «ឱលោកម្ចាស់អើយបល្ល័ង្ករបស់អ្នក នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអ្នកគ្រងរាជ្យដោយយុត្ដិធម៌»។