Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 5:14 - អាល់គីតាប

14 ចាប់​ពី​ពេល​ដែល​ស្តេច​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ទេសា‌ភិបាល​ស្រុក​យូដា គឺ​ចាប់​ពី​ឆ្នាំ​ទី​ម្ភៃ​រហូត​ដល់​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ក្នុង​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ​នោះ ខ្ញុំ​ពុំ​បាន​ប្រើ​សិទ្ធិ​ជា​ទេសា‌ភិបាល ដើម្បី​ហូត​ពន្ធ​ពី​ប្រជា‌ជន​មក​ធ្វើ​ជា​ប្រាក់​បៀរ‌វត្សរ៍​របស់​ខ្ញុំ និង​សហ‌ការី​របស់​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ម្យ៉ាង​ទៀត ចាប់​តាំង​ពី​ថ្ងៃ​ដែល​ស្តេច​បាន​តែង​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ទេសា​ភិបាល​របស់​ពួក‌គេ​នៅ​ស្រុក​យូដា គឺ​ពី​ឆ្នាំ​ទីម្ភៃ រហូត​ដល់​ឆ្នាំ​ទី​សាម​សិប​ពីរ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស គឺ​រយៈ​ពេល​ដប់ពីរ​ឆ្នាំ នោះ​ខ្ញុំ និង​បង‌ប្អូនរបស់​ខ្ញុំ មិន​បាន​ទទួល​ទាន​របប​អាហារ ដោយ​អាង​បុណ្យ​ជា​ទេសា‌ភិបាល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ចាប់​ពី​ពេល​ដែល​ព្រះ‌រាជា​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ទេសា‌ភិបាល​ស្រុក​យូដា គឺ​ចាប់​ពី​ឆ្នាំ​ទី​ម្ភៃ​រហូត​ដល់​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ក្នុង​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ​នោះ ខ្ញុំ​ពុំ​បាន​ប្រើ​សិទ្ធិ​ជា​ទេសា‌ភិបាល ដើម្បី​ហូត​ពន្ធ​ពី​ប្រជា‌ជន​មក​ធ្វើ​ជា​ប្រាក់​បៀ‌វត្សរ៍​របស់​ខ្ញុំ និង​សហការី​របស់​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រីឯ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ស្តេច​បាន​តាំង​ខ្ញុំ​ឡើង​ធ្វើ​ជា​ចៅហ្វាយ​លើ​គេ​នៅ​ស្រុក​យូដា គឺ​ពី​ឆ្នាំ​ទី​២០​ដរាប​ដល់​ឆ្នាំ​៣២ ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស រួម​ជា​១២​ឆ្នាំ នោះ​ខ្ញុំ នឹង​បង​ប្អូន​ខ្ញុំ មិន​បាន​ទទួល​ទាន​ភោជ‌នាហារ ដោយ​អាង​បុណ្យ​ជា​ចៅហ្វាយ​នោះ​ទេ

សូមមើលជំពូក ចម្លង




នេហេមា 5:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ពាក្យ​របស់​លោក​នេហេ‌មា ជា​កូន​លោក​ហាកា‌លា។ នៅ​ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស គឺ​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​បុរី​របស់​ស្ដេច


ពេល​ហេតុ‌ការណ៍​នេះ​កើត​មាន ខ្ញុំ​មិន​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ ដ្បិត​ខ្ញុំ​បាន​វិល​ទៅ​ជួប​ស្តេច​អើថា‌ស៊ើកសេស ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​វិញ នៅ​ឆ្នាំ​ទី​សាម‌សិប​ពីរ​នៃ​រជ្ជ‌កាល​របស់​ស្តេច។ នៅ​ចុង​ឆ្នាំ ខ្ញុំ​បាន​ទទួល​ការ​អនុ‌នុញ្ញាត


នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ក្នុង​ពេល​ដែល​ស្តេច​កំពុង​បរិភោគ​អាហារ ខ្ញុំ​បាន​យក​ស្រា​ចាក់​ជូន​ស្តេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ នៅ​ចំពោះ​មុខ​ស្តេច​ឡើយ។


អ្នក​បម្រើ​ដែល​បាន​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត។


ដូច្នេះ តើ​ខ្ញុំ​នឹង​បាន​ទទួល​រង្វាន់​ឯ​ណា! រង្វាន់​របស់​ខ្ញុំ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង‌ល្អ ដោយ​ឥត​គិត​ថ្លៃ ឥត​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម