ណាពីណាថានជម្រាបស្តេចទតវិញថា៖ «បុរសនោះ គឺអ្នកហ្នឹងហើយ! អុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា “យើងបានតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែល ហើយយើងក៏បានរំដោះអ្នក ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចសូលដែរ។
២ សាំយូអែល 22:1 - អាល់គីតាប ក្រោយពេលអុលឡោះតាអាឡារំដោះស្តេចទត ឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្តាប់ដៃរបស់ស្តេចសូលហើយ ស្តេចទតសូត្រទំនុកតម្កើងជូនអុលឡោះតាអាឡាដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវទាំងប៉ុន្មាន និងពីកណ្ដាប់ដៃរបស់ស្តេចសូល ព្រះបាទដាវីឌបានពោលទំនុកទូលព្រះយេហូវ៉ាថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលព្រះអម្ចាស់រំដោះព្រះបាទដាវីឌ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្ដាប់ដៃរបស់ព្រះបាទសូលហើយ ព្រះបាទដាវីឌស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់ដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅថ្ងៃ ដែលព្រះយេហូវ៉ាបានជួយសង្គ្រោះដាវីឌ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទ្រង់ទាំងប៉ុន្មាន ហើយពីកណ្តាប់ដៃនៃសូល នោះទ្រង់ក៏ពោលទំនុកនេះទូលព្រះយេហូវ៉ាថា |
ណាពីណាថានជម្រាបស្តេចទតវិញថា៖ «បុរសនោះ គឺអ្នកហ្នឹងហើយ! អុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា “យើងបានតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែល ហើយយើងក៏បានរំដោះអ្នក ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចសូលដែរ។
ហើយទ្រង់បានដកខ្ញុំឲ្យរួចផុតពី កណ្តាប់ដៃរបស់ខ្មាំងសត្រូវ! ទ្រង់បានលើកខ្ញុំឡើងខ្ពស់ជាង បច្ចាមិត្តរបស់ខ្ញុំ និងរំដោះខ្ញុំឲ្យរួចផុតពីមនុស្ស ឃោរឃៅ។
គឺថ្ងៃនោះហើយ ដែលស្តេចទតបានចាត់លោកអេសាភ ព្រមទាំងបងប្អូនរបស់គាត់ ឲ្យប្រារព្ធពិធីលើកតម្កើងអុលឡោះតាអាឡាជាលើកដំបូងបង្អស់។
មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ អុលឡោះតាអាឡាតែងតែរំដោះគេ ឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។
ជំនូនដែលអ្នករាល់គ្នាត្រូវជូនអុលឡោះ គឺពាក្យអរគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ម៉ូសា និងជនជាតិអ៊ីស្រអែលនាំគ្នាច្រៀងជូនអុលឡោះតាអាឡាដូចតទៅ៖ ខ្ញុំច្រៀងជូនអុលឡោះតាអាឡា ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់ ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!
អុលឡោះបានរំដោះយើងឲ្យរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយទ្រង់ក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយ យើងសង្ឃឹមថា ទ្រង់នឹងរំដោះយើងទៀតជាមិនខាន។
ម៉ូសាបានថ្លែងសេចក្តីទាំងប៉ុន្មានដែលមាននៅក្នុងបទចំរៀងនេះ ឲ្យអង្គប្រជុំទាំងមូលនៃជនជាតិអ៊ីស្រអែលស្តាប់ រហូតដល់ចប់។
អ៊ីសាជាអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយអ៊ីសានឹងសង្គ្រោះខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅក្នុងនគររបស់គាត់នៅសូរ៉កា។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោមនាំគ្នាច្រៀងថា៖
ទតទៅពួននៅតាមវាលរហោស្ថានស៊ីភ ត្រង់កន្លែងដែលពិបាកទៅដល់ ហើយរស់នៅតាមតំបន់ភ្នំក្នុងវាលរហោស្ថាននោះ។ ស្តេចសូលតាមរកទតជានិច្ច តែអុលឡោះមិនប្រគល់ទត ទៅក្នុងកណ្តាប់ដៃរបស់ស្តេចឡើយ។
សូមអុលឡោះតាអាឡាធ្វើជាចៅក្រម កាត់ក្តីឲ្យយើងទាំងពីរ។ ទ្រង់នឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់នឹងការពារខ្ញុំ ព្រមទាំងរំដោះខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចជាមិនខាន»។
មានគេប្រឆាំងតាមព្យាបាទ និងរកប្រហារជីវិតលោកម្ចាស់ តែអុលឡោះតាអាឡាជាម្ចាស់របស់លោក នឹងការពារជីវិតលោកជានិច្ច មិនឲ្យលោកឃ្លាតឆ្ងាយពីទ្រង់ឡើយ។ រីឯជីវិតខ្មាំងសត្រូវរបស់លោកវិញ ទ្រង់បោះចោលទៅឆ្ងាយ ដូចគេបាញ់ខ្សែដង្ហក់។
ថ្ងៃនេះ ជីវិតរបស់ស្តេចមានតម្លៃចំពោះខ្ញុំយ៉ាងណា សូមឲ្យជីវិតខ្ញុំក៏មានតម្លៃនៅចំពោះអុលឡោះតាអាឡាយ៉ាងនោះដែរ ហើយសូមទ្រង់រំដោះខ្ញុំ ឲ្យរួចផុតពីគ្រោះកាចសព្វបែបយ៉ាង»។
ទតរិះគិតថា៖ «ថ្ងៃណាមួយ ស្តេចសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួន ទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ស្តេចសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្តាប់ដៃរបស់ស្តេច»។