Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:2 - អាល់គីតាប

2 «អុលឡោះ‌តាអាឡា​ជា​ថ្ម​ដា​ការ‌ពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​រំដោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌យេហូវ៉ា​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​ជា​អ្នក​ជួយ​ទូល‌បង្គំ​ឲ្យ​រួច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ព្រះ​ដែល​រំដោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នក​ជួយ​ទូលបង្គំ​ឲ្យ​រួច

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែអុលឡោះ‌តាអាឡា​មួយ​ទេ​ដែល​ពិត ជា​ម្ចាស់ មាន​តែ​ម្ចាស់​របស់​យើង​មួយ​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្ម​ដា​ឲ្យ​យើង​ជ្រក​កោន។


អុលឡោះ​ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ទ្រង់​រៀប‌ចំ​មាគ៌ា​របស់​ខ្ញុំ​ឲ្យ​បាន ល្អ​ឥត​ខ្ចោះ។


អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល ទ្រង់​ដែល​ជា​ថ្ម​ដា​ការ‌ពារ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ ស្តេច​ណា​គ្រប់‌គ្រង​ប្រជា‌ជន​ដោយ​សុចរិត គឺ​ស្តេច​ដែល​គ្រប់‌គ្រង​ប្រជា‌ជន ដោយ​គោរព​កោត​ខ្លាច​ទ្រង់


ទ្រង់​សំដែង​ចិត្ត​មេត្តា‌ករុណា ចំពោះ​ខ្ញុំ ទ្រង់​ជួយ​ការពារ​ខ្ញុំ ទ្រង់​ជា​ទី​ជំរក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ទ្រង់​រំដោះ​ខ្ញុំ ទ្រង់​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ទ្រង់​ជា‌និច្ច ទ្រង់​ប្រគល់​ប្រជា‌ជាតិ​នានា​មក​ក្រោម អំណាច​របស់​ខ្ញុំ


ដ្បិត​ទ្រង់​ជា​សិលា និង ជា​កំពែង​ការពារ​ខ្ញុំ សូម​ដឹក​ដៃ​នាំ​ផ្លូវ​ខ្ញុំ ដោយ​យល់​ដល់​នាម​ទ្រង់។


ខ្ញុំ​សូម​សួរ​អុលឡោះ​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​បំភ្លេច​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?។


សូម​ទ្រង់​ធ្វើ​ជា​ថ្ម‌ដា សម្រាប់​ខ្ញុំ​ជ្រក​កោន ទ្រង់​បង្គាប់​ឲ្យ​ខ្ញុំ មក​រក​ថ្ម‌ដា​នេះ​ជា‌និច្ច ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​ទ្រង់​ពិត​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ខ្ញុំ​មែន!


ខ្ញុំ​អង្វរ​អុលឡោះ‌តាអាឡា​ថា: ទ្រង់​ជា​ជំរក និង​ជា​កំពែង​ការពារ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់!


នាម​របស់អុលឡោះ‌តាអាឡា​ជា​បន្ទាយ​ដ៏​រឹង‌មាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រក‌កោន ដើម្បី​ឲ្យ​បាន​សុខ។


ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុម‌ជំអះ​របស់​ខ្ញុំ។ មច្ចុរាជពុំ​មាន​អំណាច​លើ​ក្រុម‌ជំអះ​នេះ​បាន​ឡើយ


អុលឡោះ‌តាអាឡា​ជា​ថ្ម​ដា ហើយ​ស្នា​ដៃ​របស់​ទ្រង់​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​ទៀង​ត្រង់។ អុលឡោះ​ជា​ម្ចាស់​ដ៏​ស្មោះ​ត្រង់ ទ្រង់​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ទ្រង់​សុចរិត និង​យុត្តិធម៌។


គ្មាន​នរណា​ម្នាក់​វិសុទ្ធ ដូចអុលឡោះ‌តាអាឡា​ទេ គ្មាន​នរណា​ម្នាក់​ដូច​ទ្រង់​ឡើយ ហើយ​ក៏​គ្មាន​ថ្ម​ដា​ណា​រឹង​មាំ ដូច​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ដែរ។


ស្តេច​សូល​ព្រម​ទាំង​ពល​ទាហាន ចេញ​ទៅ​តាម​រក​ទត។ មាន​គេ​ប្រាប់​ដំណឹង​នេះ​ដល់​ទត គាត់​ក៏​ទៅ​ពួន​នៅ​តាម​ផ្ទាំង​ថ្ម ក្នុង​វាល​រហោ‌ស្ថាន​ម៉ាអូន។ កាល​ស្តេច​សូល​ជ្រាប​ហើយ គាត់​តាម​រក​ទត​នៅ​វាល​រហោ‌ស្ថាន​នោះ។


ស្តេច​នាំ​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​បី​ពាន់​នាក់ ក្នុង​ចំណោម​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល ចេញ​ទៅ​តាម​រក​ទត និង​ពួក​គាត់​នៅ​ទល់​មុខ​ថ្ម​ពពែ​ព្រៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម