អ៊ីប្រាំរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះគាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។
២ សាំយូអែល 2:1 - អាល់គីតាប ក្រោយព្រឹត្តិការណ៍ទាំងនោះ ទតទូរអាសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំគួរទៅក្រុងណាមួយ ក្នុងស្រុកយូដាឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ!»។ ទតទូរអាសួរថា៖ «ខ្ញុំត្រូវទៅក្រុងណាដែរ?»។ អុលឡោះតាអាឡាឆ្លើយថា៖ «ក្រុងហេប្រូន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ដាវីឌបានទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវឡើងទៅទីក្រុងរបស់ស្រុកយូដាណាមួយឬ?»។ ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ចូរឡើងទៅចុះ» រួចដាវីឌទូលសួរថា៖ «តើឲ្យទូលបង្គំឡើងទៅឯណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅហេប្រុន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយព្រឹត្តិការណ៍ទាំងនោះ លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំគួរទៅក្រុងណាមួយក្នុងស្រុកយូដាឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ!»។ លោកដាវីឌទូលសួរថា៖ «ទូលបង្គំត្រូវទៅក្រុងណាដែរ?»។ ព្រះអម្ចាស់ឆ្លើយថា៖ «ក្រុងហេប្រូន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំឡើងទៅក្នុងទីក្រុង របស់ស្រុកយូដាណាមួយឬអី ព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា ចូរឡើងទៅចុះ រួចដាវីឌទូលសួរថា តើឲ្យទូលបង្គំឡើងទៅឯណា ទ្រង់មានបន្ទូលថា ចូរទៅឯហេប្រុនចុះ |
អ៊ីប្រាំរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះគាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។
ពេលឃើញម៉ាឡាអ៊ីកាត់ទាំងនោះ យ៉ាកកូបក៏ពោលឡើងថា៖ «ទីនេះ ពិតជាជំរំរបស់អុលឡោះ!»។ គាត់ដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម»។
បួនឆ្នាំក្រោយមក សម្តេចអាប់សាឡុមជម្រាបស្តេចថា៖ «សូមឪពុកអនុញ្ញាតឲ្យខ្ញុំទៅក្រុងហេប្រូន ដើម្បីលាពាក្យដែលខ្ញុំបានបន់អុលឡោះតាអាឡាផង។
ស្តេចទតសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកគេ មកក្នុងកណ្តាប់ដៃរបស់ខ្ញុំដែរឬ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកជាមិនខាន!»។
ស្តេចទតទូរអាសួរអុលឡោះតាអាឡា ហើយទ្រង់មានបន្ទូលមកគាត់វិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយ ហើយវាយពួកគេពីម្តុំដើមមននោះមកវិញ។
ស្តេចទតគ្រងរាជ្យលើស្រុកអ៊ីស្រអែល អស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
ជូនជាជំនូនសម្រាប់ការងារនៃដំណាក់របស់អុលឡោះគឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។
សូរ៉ាស់ អាយ៉ាឡូន និងហេប្រូន។ ក្រុងទាំងនោះសុទ្ធតែជាក្រុងរបស់ស្រុកយូដា និងពុនយ៉ាមីន។
សូមសំដែងឲ្យខ្ញុំស្គាល់ចិត្ត មេត្តាករុណារបស់ទ្រង់តាំងពីព្រលឹម ដ្បិតខ្ញុំផ្ញើជីវិតលើទ្រង់ហើយ។ សូមប្រោសប្រទានឲ្យខ្ញុំស្គាល់ផ្លូវ ដែលខ្ញុំត្រូវដើរ ដ្បិតខ្ញុំផ្ចង់ចិត្តទៅរកទ្រង់។
ខ្ញុំទូរអាសូមអុលឡោះតាអាឡានូវសេចក្ដីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង គឺឲ្យបានស្នាក់នៅក្នុងដំណាក់ របស់អុលឡោះតាអាឡាអស់មួយជីវិត ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង របស់អុលឡោះតាអាឡា និងថ្វាយបង្គំទ្រង់នៅក្នុងម៉ាស្ជិទ
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងទុកឲ្យពូជពង្សអ៊ីស្រអែលហៅរកយើងតទៅទៀត យើងនឹងជួយពួកគេ ដោយធ្វើឲ្យពួកគេកើនចំនួនច្រើនឡើង។
ពួកគេឡើងទៅតំបន់ណេកិប ហើយបន្តដំណើរទៅដល់ក្រុងហេប្រូន ដែលមានអហ៊ីម៉ាន សេសាយ និងតាល់ម៉ាយ ជាកូនរបស់លោកអណាក់រស់នៅ។ គេបានសង់ក្រុងហេប្រូនប្រាំពីរឆ្នាំមុនក្រុងសូអាននៅស្រុកអេស៊ីប។
យ៉ូស្វេត្រូវឈរនៅមុខអ៊ីមុាំអេឡាសារ ហើយពេលនោះ អេឡាសារត្រូវសួរយូរីម ដើម្បីដឹងពីការសម្រេចរបស់អុលឡោះតាអាឡា។ បន្ទាប់មក យ៉ូស្វេ និងសហគមន៍អ៊ីស្រអែលទាំងមូល ចេញទៅច្បាំង ឬត្រឡប់មកវិញ តាមបញ្ជារបស់អេឡាសារ»។
រីឯលោកកាលែបជាកូនរបស់លោកយេភូនេវិញ គេបានចែកទឹកដីមួយចំណែកក្នុងចំណោមជនជាតិយូដាជូនគាត់ ស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបានបង្គាប់មកយ៉ូស្វេ។ ទឹកដីនោះ គឺក្រុងហេប្រូនដែលពីដើមមានឈ្មោះថា គារយ៉ាត-អើបា -លោកអើបាត្រូវជាឪពុករបស់លោកអណាក់។
ក្រោយពេលយ៉ូស្វេស្លាប់ផុតទៅ ជនជាតិអ៊ីស្រអែលសួរអុលឡោះតាអាឡាថា៖ «ក្នុងចំណោមយើងខ្ញុំ តើកុលសម្ព័ន្ធណាត្រូវឡើងទៅច្បាំងនឹងជនជាតិកាណានមុនគេ»?។
គេក៏ចូលទៅសួរអុលឡោះតាអាឡាទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «នុះន៎! គេកំពុងពួននៅក្បែរឥវ៉ាន់»។
ទតទូរអាសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវចេញទៅវាយពួកភីលីស្ទីនទាំងនោះឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរចេញទៅវាយពួកភីលីស្ទីន ហើយរំដោះក្រុងកៃឡាចុះ!»។
ទតទូរអាសួរអុលឡោះតាអាឡាជាថ្មី ទ្រង់មានបន្ទូលមកគាត់វិញថា៖ «ចូរក្រោកឡើងចេញដំណើរទៅក្រុងកៃឡាចុះ យើងប្រគល់ពួកភីលីស្ទីន មកក្នុងកណ្តាប់ដៃរបស់អ្នកហើយ»។
អះលីជំអះហេប្រូន ព្រមទាំងអស់លោកអះលីជំអះនៅគ្រប់ទីកន្លែង ដែលទត និងទាហានរបស់គាត់ធ្លាប់ឆ្លងកាត់។