Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 2:2 - អាល់គីតាប

2 ទត​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​ហេប្រូន ដោយ​នាំ​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ផង គឺ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​ភរិយា​របស់​សព​លោក​ណាបាល​នៅ​ភូមិ​កើ‌មែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ​ដល់​ទី​នោះ នាំ​ប្រពន្ធ​របស់​គាត់​ទាំង​ពីរ​នាក់​ទៅ​ជា‌មួយ​ដែរ គឺ​អ័ហ៊ី‌ណោម​ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល​ជា​អ្នក​ស្រុក​កើមែល ដែល​ជា​ប្រពន្ធ​របស់​ខ្មោច​ណា‌បាល ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​ហេប្រូន ដោយ​នាំ​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ផង គឺ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​ភរិយា​របស់​សព​លោក​ណាបាល​នៅ​ភូមិ​កើមែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះដាវីឌ​ក៏​ឡើង​ទៅ​ដល់​ទី​នោះ នាំ​ប្រពន្ធ​ខ្លួន​ទាំង​២ ទៅ​ជា​មួយ​ផង​គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល នឹង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ដែល​ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 2:2
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ទី​ពីរ នាម​គីឡាប ប្រសូត​ពី​នាង​អប៊ី‌កែល ដែល​ត្រូវ​ជា​ភរិយា​របស់​សព​លោក​ណាបាល នៅ​ភូមិ​កើ‌មែល កូន​ទី​បី នាម​អាប់‌សាឡុម ប្រសូត​ពី​នាង​ម៉ាកា ដែល​ត្រូវ​ជា​បុត្រី​របស់​ស្តេច​តាល‌ម៉ាយ ស្តេច​ស្រុក​កេសួ‌រី


ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ ក៏​ស្នាក់​នៅ​ក្រុង​កាថ​ជា​មួយ​ស្តេច​អគីស។ ទត​បាន​នាំ​យក​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ដែរ គឺ នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើ‌មែល ដែល​ជា​ភរិយា​របស់​សព​លោក​ណាបាល។


ភរិយា​ទាំង​ពីរ​នាក់​របស់​ទត គឺ​នាង​អហ៊ី‌ណោម​ដែល​ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​ប្រពន្ធ​របស់​សព​លោក​ណាបាល អ្នក​ភូមិ​កើ‌មែល​ក៏​ត្រូវ​គេ​កៀរ​យក​ទៅ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម