Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 23:2 - អាល់គីតាប

2 ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន​ទាំង​នោះ​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន​នោះ​ឬ​ទេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​សង្គ្រោះ​ពួក​កៃឡា​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន​ទាំង​នោះ​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ទៅ​វាយ​ពួក​ភីលីស្ទីន​នោះ​ឬ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ជួយ​សង្គ្រោះ​ពួក​កៃឡា​ចុះ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 23:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​គួរ​ទៅ​ក្រុង​ណា​មួយ ក្នុង​ស្រុក​យូដា​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ!»។ ទត​ទូរអា​សួរ​ថា៖ «ខ្ញុំ​ត្រូវ​ទៅ​ក្រុង​ណា​ដែរ?»។ អុលឡោះ‌តាអាឡា​ឆ្លើយ​ថា៖ «ក្រុង​ហេ‌ប្រូន»។


ស្តេច​ទត​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​ភីលី‌ស្ទីន​ឬ​ទេ? តើ​ទ្រង់​ប្រគល់​ពួក​គេ មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ​ដែរ​ឬ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ជា​មិន​ខាន!»។


ស្តេច​ទត​ទូរអា​សួរអុលឡោះ‌តាអាឡា ហើយ​ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «កុំ​វាយ​គេ​ចំ​ពី​មុខ​ឡើយ! ចូរ​ដើរ​វាង​ទៅ​ពី​ក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្តុំ​ដើម​មន​នោះ​មក​វិញ។


ស្តេច​ទត​ទូរអា‌សួរ​អុលឡោះ​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ឬ​ទេ? តើ​ទ្រង់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ! យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា មនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើ កិរិយា​មារយាទ​របស់​ខ្លួន​បាន​ទេ ក្នុង​ដំណើរ​ជីវិត គេ​ពុំ​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ។


យ៉ូស្វេ​ត្រូវ​ឈរ​នៅ​មុខ​អ៊ីមុាំ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរ​យូរីម ដើម្បី​ដឹង​ពី​ការ​សម្រេច​របស់អុលឡោះ‌តាអាឡា។ បន្ទាប់​មក យ៉ូស្វេ និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទទួល​យក​ស្បៀង​អាហារ​ពី​ពួក​គេ ដោយ​ពុំ​បាន​សួរ​យោបល់​ពីអុលឡោះ‌តាអាឡា​ឡើយ។


ក្រោយ​ពេល​យ៉ូស្វេ​ស្លាប់​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រ‌អែល​សួរអុលឡោះ‌តាអាឡា​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​មុន​គេ»?។


គេ​ក៏​ចូល​ទៅ​សួរអុលឡោះ‌តាអាឡា​ទៀត​ថា៖ «តើ​បុរស​នោះ​មក​ទី​នេះ​ហើយ​ឬ​នៅ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នុះ​ន៎! គេ​កំពុង​ពួន​នៅ​ក្បែរ​ឥវ៉ាន់»។


ស្តេច​សូល​ទូរអា​សួរ​អុលឡោះ​ថា៖ «តើ​ខ្ញុំ​អាច​ដេញ​តាម​ពួក​ភីលី‌ស្ទីន​ឬ​ទេ? តើ​ទ្រង់​ប្រគល់​ពួក​នោះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ អុលឡោះ​ពុំ​មាន​បន្ទូល​ឆ្លើយ​តប​ឡើយ។


ប៉ុន្តែ អស់​អ្នក​ដែល​នៅ​ជា​មួយ​ទត ជម្រាប​គាត់​ថា៖ «នៅ​ស្រុក​យូដា​នេះ យើង​ភ័យ​ខ្លាច​ទៅ​ហើយ ចុះ​ទំរាំ​បើ​យើង​ទៅ​ក្រុង​កៃឡា ប្រយុទ្ធ​នឹង​ទ័ព​ភីលី‌ស្ទីន​នោះ តើ​យើង​រឹត​តែ​ភ័យ​យ៉ាង​ណា​ទៅ​ទៀត?»។


ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ជា​ថ្មី ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលី‌ស្ទីន មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ»។


កាល​លោក​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក​ភៀស​ខ្លួន​មក​ជ្រក​ជា​មួយ​ទត​នៅ​ក្រុង​កៃឡា គាត់​បាន​នាំ​អាវ​អេផូដ​មក​ជា​មួយ​ផង។


ទត​សួរអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​ខ្ញុំ​ដេញ​តាម​ពួក​ចោរ​នោះ តើ​ខ្ញុំ​តាម​ទាន់​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ដេញ​តាម​ពួក​គេ​ចុះ អ្នក​នឹង​តាម​ទាន់ ព្រម​ទាំង​រំដោះ​អស់​អ្នក​ដែល​គេ​កៀរ​យក​ទៅ​នោះ​បាន​មក​វិញ​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម