យ៉ាកកូបនិយាយទៅគេថា៖ «គាត់សុខសប្បាយជាទេ?»។ គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុះហ្ន៎ រ៉ាជែល កូនស្រីរបស់គាត់កំពុងតែមកជាមួយហ្វូងចៀម»។
២ ពង្សាវតារក្សត្រ 4:26 - អាល់គីតាប ចូររត់ទៅទទួលនាង ហើយសួរថា “នាងសុខសប្បាយឬទេ? ប្ដីរបស់នាងសុខសប្បាយឬទេ? កូនរបស់នាងសុខសប្បាយឬទេ?”»។ នាងឆ្លើយថា៖ «សុខសប្បាយជាទេ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូររត់ទៅទទួលនាង ហើយសួរថា តើអ្នកសុខសប្បាយជាឬទេ? តើប្តីរបស់អ្នកជាឬទេ? ហើយកូនរបស់អ្នកជាឬទេ?» នាងឆ្លើយថា៖ «ជាទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូររត់ទៅទទួលនាង ហើយសួរថា “នាងសុខសប្បាយឬទេ? ប្ដីរបស់នាងសុខសប្បាយឬទេ? កូនរបស់នាងសុខសប្បាយឬទេ?”»។ នាងឆ្លើយថា៖ «សុខសប្បាយជាទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូររត់ទៅទទួល ហើយសួរថា តើអ្នកសុខសប្បាយជាទេឬ តើប្ដីអ្នកជាទេឬ ហើយកូនអ្នកជាទេឬ តែនាងឆ្លើយថា ជាទេ |
យ៉ាកកូបនិយាយទៅគេថា៖ «គាត់សុខសប្បាយជាទេ?»។ គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុះហ្ន៎ រ៉ាជែល កូនស្រីរបស់គាត់កំពុងតែមកជាមួយហ្វូងចៀម»។
អ៊ីស្រអែលនិយាយថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ យ៉ាកកូបក៏ចាត់យូសុះ ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។
យូសុះសួរសុខទុក្ខពួកគេ ហើយនិយាយថា៖ «ពីមុន អ្នករាល់គ្នាប្រាប់ខ្ញុំថា មានឪពុកចាស់ហើយ តើគាត់សុខសប្បាយជាទេ? គាត់នៅរស់ទេឬ?»
ទតសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយទេ?»។ លោកអហ៊ីម៉ាសជម្រាបថា៖ «ពេលលោកយ៉ូអាប់ចាត់ខ្ញុំ និងអ្នកបម្រើម្នាក់ទៀតមកនោះ ខ្ញុំសង្កេតឃើញមានការជ្រួលច្របល់យ៉ាងខ្លាំង ប៉ុន្តែ ខ្ញុំមិនដឹងថាមានហេតុការណ៍អ្វីកើតឡើងទេ»។
ប្ដីរបស់នាងសួរថា៖ «ហេតុអ្វីបានជានាងចង់ទៅផ្ទះគាត់នៅថ្ងៃនេះ? ព្រោះថ្ងៃនេះមិនមែនជាថ្ងៃបុណ្យដើមខែ ឬថ្ងៃឈប់សម្រាកទេ»។ នាងឆ្លើយថា៖ «សូមកុំបារម្ភអ្វីឡើយ!»។
នាងក៏ចេញដំណើរទៅជួបអ្នកជំនិតរបស់អុលឡោះនៅភ្នំកើមែល។ កាលអ្នកជំនិតរបស់អុលឡោះឃើញនាងពីចម្ងាយ គាត់មានប្រសាសន៍ទៅកាន់កេហាស៊ីជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ!
កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់អុលឡោះនាងក្រាបសំពះឱបជើងគាត់។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់អុលឡោះមានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ អុលឡោះតាអាឡាបានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។
កេហាស៊ីឆ្លើយថា៖ «គ្មានហេតុការណ៍អ្វីទេ! ប៉ុន្តែ ម្ចាស់របស់ខ្ញុំ ចាត់ខ្ញុំឲ្យមកជម្រាបលោកថា “មានសមាជិកនៃក្រុមណាពីពីរនាក់ មកពីតំបន់ភ្នំអេប្រាអ៊ីម ទើបនឹងមកដល់ផ្ទះខ្ញុំ សូមលោកមេត្តាជួយផ្តល់ប្រាក់មួយហាប និងសម្លៀកបំពាក់ពីរបន្លាស់សម្រាប់គេទាំងពីរផង”»។
ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «អុលឡោះតាអាឡាមានបន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពបរិសុទ្ធរបស់យើង ហើយឲ្យពួកគេលើកតម្កើងសិរីរុងរឿងរបស់យើង នៅចំពោះមុខប្រជាជនទាំងមូល”»។ ហារូនក៏នៅស្ងៀម។
ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា: យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមានមនុស្ស និងសត្វជាច្រើនរស់នៅ។
ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយបន្ទូលរបស់អុលឡោះជាអម្ចាស់»។
ចូរយកប្រូម៉ាសដប់ដុំនេះ ទៅជូនលោកមេទ័ពរបស់គេដែរ។ កូនត្រូវសួរសុខទុក្ខបងៗ ហើយយកអ្វីមួយជាសំគាល់មកផង ដើម្បីបញ្ជាក់ថាពួកគេបានសេចក្តីសុខហើយ។
កុមារសាំយូអែលក៏រៀបរាប់បន្ទូលរបស់អុលឡោះទាំងអស់ប្រាប់លោកអេលី ដោយឥតលាក់លៀមពាក្យណាមួយឡើយ។ គាត់និយាយថា៖ «ទ្រង់ជាអុលឡោះតាអាឡាសូមទ្រង់សម្រេចតាមបំណងរបស់ទ្រង់ចុះ!»។