Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 4:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ឬ​ទេ? តើ​ប្តី​របស់​អ្នក​ជា​ឬ​ទេ? ហើយ​កូន​របស់​អ្នក​ជា​ឬ​ទេ?» នាង​ឆ្លើយ​ថា៖ «ជា​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា “នាង​សុខ​សប្បាយ​ឬ​ទេ? ប្ដី​របស់​នាង​សុខ​សប្បាយ​ឬ​ទេ? កូន​របស់​នាង​សុខ​សប្បាយ​ឬ​ទេ?”»។ នាង​ឆ្លើយ​ថា៖ «សុខ​សប្បាយ​ជា​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ចូរ​រត់​ទៅ​ទទួល ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ទេ​ឬ តើ​ប្ដី​អ្នក​ជា​ទេ​ឬ ហើយ​កូន​អ្នក​ជា​ទេឬ តែ​នាង​ឆ្លើយ​ថា ជា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា “នាង​សុខ​សប្បាយ​ឬ​ទេ? ប្ដី​របស់​នាង​សុខ​សប្បាយ​ឬ​ទេ? កូន​របស់​នាង​សុខ​សប្បាយ​ឬ​ទេ?”»។ នាង​ឆ្លើយ​ថា៖ «សុខ​សប្បាយ​ជា​ទេ!»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 4:26
16 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​សួរ​ទៀត​ថា៖ «តើ​គាត់​សុខ​សប្បាយ​ជា​ទេ?» គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុ៎ះហ្ន៎ នាង​រ៉ាជែល កូន​ស្រី​របស់​គាត់​កំពុង​តែ​នាំ​ចៀម​មក»។


ឪពុក​ប្រាប់​គាត់​ថា៖ «ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង ហើយ​ហ្វូង​សត្វ​សុខ​សប្បាយ​ឬ​យ៉ាង​ណា រួច​ហើយ​មក​ប្រាប់​ពុក​វិញ​ផង»។ ដូច្នេះ ឪពុក​ក៏​ចាត់​យ៉ូសែប​ពី​ជ្រលង​ភ្នំ​ហេប្រុន​ឲ្យ​ចេញ​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម។


លោកក៏​សួរអំពី​សុខ​ទុក្ខ​របស់​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «តើ​លោក​តា​ជា​ឪពុក​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​សុខ​សប្បាយ​ទេ​ឬ? គាត់​នៅ​រស់​ទេឬ?»


ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​អាប់សា‌ឡុម​ជា​កូន​ប្រុស​យើង​សុខ​សប្បាយ​ឬ​ទេ?»។ អ័ហ៊ីម៉ាស​ទូល​ឆ្លើយ​ថា៖ «កាល​យ៉ូអាប់​បាន​ចាត់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌ករុណា មក នោះ​ទូល‌បង្គំ​ឃើញ​ថា មាន​ជ្រួល‌ជ្រើម​ជា​ខ្លាំង តែ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ទេ»។


ប្តី​សួរ​ថា៖ «ហេតុអ្វី​ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ? នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​សប្ប័ទ​ទេ» នាង​ឆ្លើយ​ថា៖ «មិន​អី​ទេ»។


ដូច្នេះ នាង​បាន​ចេញ​ទៅ ហើយ​ជួប​អ្នក​សំណព្វ​របស់​ព្រះ​នៅ​ភ្នំ​កើមែល។ ពេល​លោក​បាន​ឃើញ​នាង​មក​ពី​ចម្ងាយ លោក​បង្គាប់​ទៅ​កេហា‌ស៊ី​ជា​អ្នក​បម្រើ​ថា៖ «នុ៎ះន៏ ស្ត្រី​នៅ​ស្រុក​ស៊ូណែម


ពេល​នាង​បាន​មក​ដល់​អ្នក​សំណព្វ​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នាង​ក៏​ចាប់​ជើង​លោក កេហា‌ស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណព្វ​របស់​ព្រះ​ឃាត់​ថា៖ «បណ្តោយ​តាម​នាង​ចុះ ព្រោះ​នាង​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​បាន​លាក់​នឹង​ខ្ញុំ ឥត​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​សោះ»។


គាត់​ឆ្លើយ​ថា៖ «សុខ​សប្បាយ​ជា​ទេ តែ​ចៅ‌ហ្វាយ​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជម្រាប​លោក​ថា "មាន​មនុស្ស​កំលោះ​ពីរ​នាក់​ជា​ពួក​ហោរា ទើប​នឹង​មក​ដល់​ពី​ស្រុក​ភ្នំ​អេប្រាអិម ដូច្នេះ សូម​លោក​មេត្តា​ឲ្យ​ប្រាក់​មួយ​ហាប និង​សំលៀប​បំពាក់​ពីរ​បន្លាស់​មក​សម្រាប់​គេ"»។


ទូល‌បង្គំ​នៅ​ស្ងៀម ឥត​ហើប​មាត់​សោះ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការនោះ។


លោក​ម៉ូសេ​ក៏​និយាយ​ទៅ​លោក​អើរ៉ុន​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ថា "ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង បាន​លើក​យើង​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​យើង​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ"» ដូច្នេះ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។


ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​មនុស្ស​កំលោះ​នោះ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ដូច​ជា​នៅ​អស់​ទាំង​ភូមិ​ដែល​ឥត​មាន​កំផែង ដោយ​ព្រោះ​មាន​មនុស្ស និង​សត្វ​យ៉ាង​សន្ធឹក​នៅ​ក្នុង​នោះ។


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ប៉ុល​មាន​ប្រសាសន៍​ទៅកាន់​លោក​បា‌ណា‌បាស​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​ពួក​បង‌ប្អូន នៅតាមទី​ក្រុងទាំ​ង​ប៉ុន្មាន ដែល​យើង​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ដឹង​ថា​គេ​មាន​សុខ​ទុក្ខ​យ៉ាង​ណា»។


ហើយ​យក​ទឹក​ដោះ​ខះ​ដប់​ផែន​នេះ ទៅ​ជូន​ដល់​មេ‌ទ័ព​របស់​គេ​ទៅ រួច​មើល​ថា​បងៗ​របស់​ឯង​សុខ​សប្បាយ​ឬ​យ៉ាង​ណា ហើយ​យក​របស់​អ្វី​មួយ​ពី​គេ​មក​ទុក​ជា​សម្គាល់»។


សាំយូ‌អែល​ក៏​ជម្រាប​ដល់​លោក​ទាំង​អស់ ឥត​មាន​លាក់​អ្វី​ឡើយ រួច​លោកអេលី​និយាយ​ថា៖ «នោះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ សូម​ព្រះ‌អង្គ​សម្រេច​តាម​ដែល​ព្រះ‌អង្គ​គិត​ឃើញ​ថា​ល្អ​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម