Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:6 - អាល់គីតាប

6 យ៉ាកកូប​និយាយ​ទៅ​គេ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ?»។ គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុះ​ហ្ន៎ រ៉ាជែល កូន​ស្រី​របស់​គាត់​កំពុង​តែ​មក​ជា​មួយ​ហ្វូង​ចៀម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 យ៉ាកុប​ក៏​សួរ​ពួកគេ​ថា​៖ “តើ​គាត់​សុខសប្បាយ​ទេ​?”។ ពួកគេ​ឆ្លើយថា​៖ “គាត់​សុខសប្បាយ​ទេ​។ មើល៍! រ៉ាជែល​កូនស្រី​របស់គាត់​កំពុង​មក​ជាមួយ​ចៀម”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 លោក​យ៉ាកុប​សួរ​ទៀត​ថា៖ «តើ​គាត់​សុខ​សប្បាយ​ជា​ទេ?» គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុ៎ះហ្ន៎ នាង​រ៉ាជែល កូន​ស្រី​របស់​គាត់​កំពុង​តែ​នាំ​ចៀម​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ?»។ គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុ៎ះ‌ហ្ន៎ នាង​រ៉ាជែល កូន​ស្រី​របស់​គាត់​កំពុង​តែ​មក​ជា​មួយ​ហ្វូង​ចៀម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 គាត់​សួរ​ថា គាត់​សុខ​សប្បាយ​ជា​ទេ​ឬ គេ​ក៏​ឆ្លើយ​ថា ជា​ទេ នុ៎ះន៏ រ៉ាជែល​ជា​កូន​គាត់​កំពុង​តែ​នាំ​ចៀម​មក

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​និយាយ​ថា៖ «មើល៍ ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​សត្វ​ឲ្យ​មក​នៅ​ជុំ​គ្នា​ទេ។ សូម​ឲ្យ​ទឹក​វា​ផឹក រួច​ឲ្យ​ស៊ី​ស្មៅ​បន្ត​ទៀត​ទៅ»។


អ៊ីស្រ‌អែល​និយាយ​ថា៖ «ចូរ​កូន​ទៅ​មើល​មើល៍ បងៗ​របស់​កូន​សុខ​សប្បាយ​ឬ​ទេ ហើយ​ហ្វូង​ចៀម​បាន​សុខ​ដែរ​ឬ​យ៉ាង​ណា។ កាល​បាន​ដំណឹង​ហើយ ចូរ​កូន​វិល​មក​ប្រាប់​ពុក​វិញ​ផង»។ យ៉ាកកូប​ក៏​ចាត់​យូសុះ ពី​ជ្រលង​ភ្នំ​ហេប្រូន​ឲ្យ​ទៅ​ស៊ីគែម។


យូសុះ​សួរ​សុខ​ទុក្ខ​ពួក​គេ ហើយ​និយាយ​ថា៖ «ពី​មុន អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ​ថា មាន​ឪពុក​ចាស់​ហើយ តើ​គាត់​សុខ​សប្បាយ​ជា​ទេ? គាត់​នៅ​រស់​ទេ​ឬ?»


លោក​យ៉ូអាប់​និយាយ​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «សុខ​សប្បាយ​ជា​ទេ លោក​ប្អូន!»។ គាត់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក​ចង្កា​របស់​លោក​អម៉ា‌សា ដើម្បី​ឱប។


ម៉ូសា​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ទាំង​ក្រាប​សំពះ​គាត់ ហើយ​ថើប​គាត់​ទៀត​ផង។ ពួក​គេ​សួរ​សុខ​ទុក្ខ​គ្នា រួច​ចូល​ទៅ​ក្នុង​ជំរំ។


អ៊ីមុាំ​នៅ​ស្រុក​ម៉ាឌាន មាន​កូន​ស្រី​ប្រាំ​ពីរ​នាក់។ នាង​នាំ​គ្នា​មក​ដង​ទឹក​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។


ទត​ប្រគល់​ឥវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ​រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។


ទត​ចាត់​យុវជន​ដប់​នាក់ ឲ្យ​ទៅ​ជួប​លោក​ណាបាល​ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​លោក​ណាបាល​នៅ​ភូមិ​កើ‌មែល ហើយ​សួរ​សុខ​ទុក្ខ​គាត់​ឲ្យ​ខ្ញុំ​ផង។ ត្រូវ​ជម្រាប​គាត់​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម