Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 4:27 - អាល់គីតាប

27 កាល​នាង​ទៅ​ដល់​ភ្នំ​កើមែល ជួប​អ្នក​ជំនិត​របស់​អុលឡោះនាង​ក្រាប​សំពះ​ឱប​ជើង​គាត់។ កេហា‌ស៊ី​ចង់​ចូល​ទៅ​ទាញ​នាង​ចេញ តែ​អ្នក​ជំនិត​របស់​អុលឡោះ​មាន​ប្រសាសន៍​ថា៖ «កុំ​រំខាន​នាង​អី! ព្រោះ​នាង​កំពុង​តែ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។ អុលឡោះ‌តាអាឡា​បាន​លាក់​មិន​ឲ្យ​ខ្ញុំ​ដឹង​ហេតុ‌ការណ៍​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ពេល​នាង​បាន​មក​ដល់​អ្នក​សំណព្វ​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នាង​ក៏​ចាប់​ជើង​លោក កេហា‌ស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណព្វ​របស់​ព្រះ​ឃាត់​ថា៖ «បណ្តោយ​តាម​នាង​ចុះ ព្រោះ​នាង​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​បាន​លាក់​នឹង​ខ្ញុំ ឥត​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 កាល​នាង​ទៅ​ដល់​ភ្នំ​កើមែល ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នាង​ក្រាប​សំពះ​ឱប​ជើង​លោក។ កេហា‌ស៊ី​ចង់​ចូល​ទៅ​ទាញ​នាង​ចេញ តែ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មាន​ប្រសាសន៍​ថា៖ «កុំ​រំខាន​នាង​អី! ព្រោះ​នាង​កំពុង​តែ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​បាន​លាក់​មិន​ឲ្យ​ខ្ញុំ​ដឹង​ហេតុ‌ការណ៍​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 កាល​បាន​មក​ដល់​អ្នក​សំណប់​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នោះ​នាង​ក៏​ចាប់​ជើង​លោក កេហាស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណប់​របស់​ព្រះ​ឃាត់​ថា បណ្តោយ​តាម​នាង​ចុះ ពី​ព្រោះ​នាង​មាន​សេចក្ដី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​នឹង​អញ ឥត​សំដែង​ឲ្យ​អញ​ដឹង​សោះ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 4:27
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «តើ​គួរ​ឲ្យ​យើង​លាក់​កិច្ច‌ការ​ដែល​យើង​បំរុង​នឹង​ធ្វើ​នោះ មិន​ឲ្យ​អ៊ីព្រហ៊ីម​ដឹង​ឬ?


ណាថាន​ជំរាប់​ស្តេច​ទត​វិញ​ថា៖ «ការ​អ្វី​ដែល​អ្នក​ពេញ​ចិត្ត​ធ្វើ សូម​ធ្វើ​ចុះ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក​ហើយ»។


នាង​ក៏​ចេញ​ដំណើរ​ទៅ​ជួប​អ្នក​ជំនិត​របស់​អុលឡោះ​នៅ​ភ្នំ​កើមែល។ កាល​អ្នក​ជំនិត​របស់​អុលឡោះ​ឃើញ​នាង​ពី​ចម្ងាយ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ជា​ក្មេង​បម្រើ​ថា៖ «មើល៍​ស្ត្រី​នៅ​ភូមិ​ស៊ូ‌ណែម​ទេ​តើ!


ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា “នាង​សុខ​សប្បាយ​ឬ​ទេ? ប្ដី​របស់​នាង​សុខ​សប្បាយ​ឬ​ទេ? កូន​របស់​នាង​សុខ​សប្បាយ​ឬ​ទេ?”»។ នាង​ឆ្លើយ​ថា៖ «សុខ​សប្បាយ​ជា​ទេ!»។


មាន​មេ‌ទ័ព​ម្នាក់​ជម្រាប​ថា៖ «សូម​ជម្រាប​ស្តេច! គ្មាន​នរណា​ក្បត់​ទេ! ប៉ុន្តែ អ្វីៗ​ដែល​ស្តេច​មាន​ប្រសាសន៍​ក្នុង​បន្ទប់​ដេក ណាពី​អេលី‌យ៉ាសាក់​នៅ​ស្រុក​អ៊ីស្រ‌អែល យក​ទៅ​ជម្រាប​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទាំង​អស់»។


«ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់! ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញ‌ត្អែរ របស់​ខ្ញុំ​បាន​ទៀត​ទេ ខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។


ចិត្ត​ដែល​កើត​ទុក្ខ​រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។


ចិត្ត​ចង់​រស់​ជួយ​គាំទ្រ​មនុស្ស​ក្នុង​គ្រា​មាន​ជំងឺ តែ​បើ​បាត់​ទឹក​ចិត្ត​វិញ គ្មាន​អ្វី​ជួយ​បាន​ឡើយ។


យ៉ាង​ណា‌មិញ ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ធ្វើ​ការ​អ្វី​មួយ ទ្រង់​តែង​សំដែង​ការ​លាក់​កំបាំង​ប្រាប់ ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា‌និច្ច។


អ៊ីសា​ពុំ​បាន​ឆ្លើយ​នឹង​នាង​ឡើយ។ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​គាត់ អង្វរ​ថា៖ «សូម​តួន​ប្រោស‌ប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។


បណ្ដា‌ជន​គំរាម​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ស្ងៀម ប៉ុន្ដែ គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​អ៊ីសា‌ជាអម្ចាស់ ជា​ពូជ‌ពង្ស​ទត​អើយ! សូម​អាណិត​មេត្ដា​យើង​ខ្ញុំ​ផង!»។


ពេល​នោះ ស្រាប់​តែ​អ៊ីសា​មក​ជួប​ពួក​នាង គាត់​មាន​ប្រសាសន៍​ថា៖ «សាឡាមមូអាឡៃគុម!»។ នាង​ទាំង​នោះ​ក៏​ចូល​មក​អោប​ជើង ហើយ​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា។


មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឲ្យ​អ៊ីសា​ដាក់​ដៃ​លើ​ពួក​វា ប៉ុន្ដែ ពួក​សិស្ស​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ដ​នាង​ទៅ! ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។


នាង​នៅ​ពី​ក្រោយ​អ៊ីសា​ក្រាប​ដល់​ជើង​អ៊ីសា នាង​យំ​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​អ៊ីសា ហើយ​យក​សក់​មក​ជូត។ បន្ទាប់​មក នាង​ថើប រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។


ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ដ​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ដ​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​អុលឡោះ​ជា​បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។


ពេល​នោះ ពួក​សិស្ស​ត្រឡប់​មក​ដល់ ឃើញ​អ៊ីសា​កំពុង​មាន​ប្រសាសន៍​ជា​មួយ​ស្ដ្រី​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​សួរ​អ៊ីសា​ថា តួន​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​និយាយ​ជា​មួយ​នាង​ឡើយ។


នាង​តូច​ចិត្ត​ជា​ខ្លាំង ហើយ​ទូរអា​ទៅ​រកអុលឡោះ‌តាអាឡា ទាំង​យំ​ហូរ​ទឹក​ភ្នែក​រហាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម