អុលឡោះតាអាឡាបានចាត់ណាពីណាថានឲ្យទៅជួបស្តេចទត។ ណាថានចូលជួបទតហើយនិយាយថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
១ របាក្សត្រ 17:1 - អាល់គីតាប នៅពេលដែលស្តេចទតមានរាជវាំងនៅស្រួលបួលហើយ ស្តេចមានប្រសាសន៍ទៅកាន់ណាពីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ពីឈើតាត្រៅ រីឯហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ស្ថិតនៅក្នុងជំរំធ្វើអំពីក្រណាត់សំពត់!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទដាវីឌបានគង់នៅក្នុងដំណាក់ ទ្រង់មានរាជឱង្ការទៅហោរាណាថាន់ថា៖ «មើល៍! ខ្ញុំនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា មានតែសំពត់បាំងប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលដែលព្រះបាទដាវីឌមានរាជវាំងគង់នៅស្រួលបួលហើយ ស្ដេចមានរាជឱង្ការទៅកាន់ព្យាការីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ពីឈើតាត្រៅ រីឯហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ស្ថិតនៅក្នុងពន្លាធ្វើអំពីក្រណាត់សំពត់!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលដាវីឌបានគង់នៅក្នុងដំណាក់ទ្រង់ហើយ នោះទ្រង់មានបន្ទូលទៅហោរាណាថាន់ថា មើល ខ្ញុំនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែឯហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា មានតែសំពត់បាំងប៉ុណ្ណោះ |
អុលឡោះតាអាឡាបានចាត់ណាពីណាថានឲ្យទៅជួបស្តេចទត។ ណាថានចូលជួបទតហើយនិយាយថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
អុលឡោះចាត់ណាពីណាថានឲ្យទៅជម្រាបស្តេចទត ហើយឲ្យនាមកូននោះថា «យេឌីឌីយ៉ា»មានន័យថា «អ្នកជាទីស្រឡាញ់របស់អុលឡោះតាអាឡា»។
កាលដង្ហែហិបរបស់អុលឡោះតាអាឡាទៅដល់ហើយ គេតម្កល់នៅក្នុងជំរំដែលស្តេចទតបានបម្រុងទុក។ ស្តេចទតធ្វើគូរបានដុត និងគូរបានមេត្រីភាព។
គេទៅជម្រាបទតថា ណាពីណាថានអញ្ជើញមកដល់ហើយ។ ណាពីណាថានចូលជួបគាត់ដោយក្រាបគោរពអោនមុខដល់ដី។
ទតចាត់អ៊ីមុាំសាដុក ណាពីណាថាន និងលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពេលេធីមឲ្យលើកសម្តេចស៊ូឡៃម៉ាន ឡើងនៅលើខ្នងលារបស់គាត់ ហើយដង្ហែចេញទៅ។
ផ្ទុយទៅវិញ អ៊ីមុាំសាដុក លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាណាពីណាថាន ព្រមទាំងលោកស៊ីម៉ៃ លោករេអ៊ី និងនាយទាហានដ៏អង់អាចរបស់ទត មិនបានចូលរួមជាមួយសម្តេចអដូនីយ៉ាទេ។
ស្តេចទត ជាបិតារបស់ខ្ញុំ មានបំណងសង់ដំណាក់មួយជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
ស្តេចហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យមកជួបស្តេចទត ដោយនាំឈើតាត្រៅ ជាងដាប់ថ្ម និងជាងសំណង់ ដើម្បីសង់ដំណាក់មួយជូនស្តេចទត។
ស្តេចទតបានសង់ដំណាក់ជាច្រើននៅបុរីស្តេចទត។ គាត់ក៏រៀបចំកន្លែងមួយសម្រាប់ហិបរបស់អុលឡោះព្រមទាំងដំឡើងជំរំសក្ការៈដើម្បីតម្កល់ហិបនេះផង។
កាលដង្ហែហិបរបស់អុលឡោះទៅដល់ហើយ គេក៏តម្កល់នៅកណ្តាលជំរំសក្ការៈ ដែលស្តេចទតបានបម្រុងទុក រួចធ្វើគូរបានដុត និងគូរបានមេត្រីភាព នៅចំពោះអុលឡោះ។
ណាថានជម្រាបស្តេចទតថា៖ «ការអ្វីដែលស្តេចពេញចិត្តធ្វើ សូមស្តេចធ្វើចុះ ដ្បិតអុលឡោះនៅជាមួយស្តេចហើយ»។
តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំសក្ការៈ ពីកន្លែងមួយទៅកន្លែងមួយ។
ស្តេចទតហៅស៊ូឡៃម៉ាន ជាកូនមកផ្តែផ្តាំឲ្យសង់ដំណាក់ជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
ទតមានប្រសាសន៍ទៅកាន់ស៊ូឡៃម៉ានថា៖ «កូនអើយ! ឪពុកមានបំណងសង់ដំណាក់សម្រាប់លើកតម្កើងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ឪពុក។
ស្តេចទតក្រោកឈរឡើង រួចមានប្រសាសន៍ទៅកាន់ពួកគេថា៖ «បងប្អូន និងប្រជារាស្ត្ររបស់ខ្ញុំអើយចូរស្តាប់! ខ្ញុំមានបំណងសង់ដំណាក់សម្រាប់តម្កល់ហិបសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ហើយជាកំណល់ជើងរបស់ម្ចាស់នៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ដំណាក់នេះ
កិច្ចការរបស់ស្តេចទតតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ណាពីសាំយូអែល ជាអ្នកទាយ សៀវភៅកិច្ចការរបស់លោកណាថាន ជាណាពី និងសៀវភៅកិច្ចការរបស់លោកកាដ ជាអ្នកទាយដែរ។
រីឯហិបរបស់អុលឡោះស្តេចទតដង្ហែពីក្រុងគាយ៉ាត់-យារីម មកតម្កល់នៅកន្លែងដែលគាត់ត្រៀមទុក ក្នុងជំរំនៅក្រុងយេរូសាឡឹម។
ដរាបណាខ្ញុំពុំទាន់រកបាន កន្លែងជូនអុលឡោះតាអាឡា ដរាបណាខ្ញុំពុំទាន់រកបាន ដំណាក់ជូនអុលឡោះដ៏មានចេស្ដា ជាម្ចាស់របស់យ៉ាកកូបទេនោះ!»។
ចូរធ្វើជំរំសក្ការៈ ពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ។ ក្រណាត់ទាំងនោះ ត្រូវប៉ាក់លំអដោយរូបម៉ាឡាអ៊ីកាត់មានស្លាប។
តើអ្នកចង់ពង្រឹងរាជសម្បត្តិ ដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ? បិតារបស់អ្នកធ្លាប់បរិភោគបាយទឹក ដូចអ្នកឯទៀតៗដែរ តែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ហេតុនេះហើយបានជាបិតារបស់អ្នក បានប្រកបដោយសេចក្ដីសុខសាន្ត។
យើង នេប៊ូក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។
«ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។
«អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន តែអ្នករាល់គ្នាទទួលបានតិច។ អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ តែយើងបានផ្លុំបំបាត់អស់ទៅ។ ហេតុអ្វីបានជាដូច្នេះ? គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង ពីរឿងផ្ទះសំបែងរបស់ខ្លួន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
អុលឡោះគាប់ចិត្តនឹងទត ទតក៏បានសូមអនុញ្ញាតពីអុលឡោះរកដំណាក់មួយជូនម្ចាស់របស់យ៉ាកកូប