Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 16:1 - អាល់គីតាប

1 កាល​ដង្ហែ​ហិប​របស់​អុលឡោះ​ទៅ​ដល់​ហើយ គេ​ក៏​តម្កល់​នៅ​កណ្តាល​ជំរំ‌សក្ការៈ ដែល​ស្តេច​ទត​បាន​បម្រុង​ទុក រួច​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព នៅ​ចំពោះ​អុលឡោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 គេ​យក​ហិប​នៃ​ព្រះ​មក​ដាក់​នៅ​កណ្ដាល​ត្រសាល ដែល​ព្រះបាទ​ដាវីឌ​បាន​ដំឡើង​ទុក រួច​ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ទៅ​ដល់​ហើយ គេ​ក៏​តម្កល់​នៅ​កណ្ដាល​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក រួច​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 គេ​នាំ​យក​ហឹប​នៃ​ព្រះ​មក ដាក់​នៅ​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​ទុក​សំរាប់ រួច​ក៏​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 16:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​ក្រោក​ឡើង​ហើយ​ជ្រាប​ថា អុលឡោះ​មាន​បន្ទូល​មក​គាត់ តាម​រយៈ​សុបិន​និមិត្ត​នេះ។ គាត់​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ គាត់​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព រួច​ជប់‌លៀង​នាម៉ឺន​មន្ត្រី​ទាំង​អស់។


ស្តេច​ស៊ូឡៃ‌ម៉ាន និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា។


ស្តេច​ទត​បាន​សង់​ដំណាក់​ជា​ច្រើន​នៅ​បុរី​ស្តេច​ទត។ គាត់​ក៏​រៀប‌ចំ​កន្លែង​មួយ​សម្រាប់​ហិប​របស់​អុលឡោះព្រម​ទាំង​ដំឡើង​ជំរំ‌សក្ការៈ​ដើម្បី​តម្កល់​ហិប​នេះ​ផង។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «អស់​លោក​ជា​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​លេវី ដូច្នេះ​ចូរ​អស់​លោក និង​បង​ប្អូន​របស់​អស់​លោក ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀប‌ចំ​ទុក។


ស្តេច​ទត​បាន​ប្រមូល​ផ្តុំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា មក​តម្កល់​នៅ​កន្លែង​ដែល​គាត់​បាន​រៀប‌ចំ​ទុក។


កាល​ស្តេច​ទត​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​ចប់​សព្វ​គ្រប់​ហើយ ស្តេច​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ក្នុង​នាមអុលឡោះ‌តាអាឡា។


កូន​របស់​លោក​លេវី​មាន គើរ‌សុន កេ‌ហាត់ និង​ម៉្រារី។


រីឯ​ហិប​របស់​អុលឡោះស្តេច​ទត​ដង្ហែ​ពី​ក្រុង​គាយ៉ាត់-យារីម មក​តម្កល់​នៅ​កន្លែង​ដែល​គាត់​ត្រៀម​ទុក ក្នុង​ជំរំ​នៅ​ក្រុង​យេរូ‌សាឡឹម។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ក្រោក​ឡើង សូម​មក​ជា​មួយ​ហិប​នៃ​អំណាច របស់​ទ្រង់ ហើយ​នៅ​ក្នុង​ទី​សម្រាក របស់​ទ្រង់​រហូត​ត​ទៅ។


គូរបាន​មេត្រី​ភាព​មួយ​ចំណែក ត្រូវ​ធ្វើ​ជា​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា គឺ​ខ្លាញ់​កន្ទុយ​ទាំង​មូល​ដែល​កាត់​ផ្តាច់​ចេញ​ពី​ឆ្អឹង​ខ្នង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម