Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:5 - អាល់គីតាប

5 តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ​សក្ការៈ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​តាំង​ពី​យើង​នាំ​សាសន៍​អ៊ីស្រា‌អែល​ឡើង​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​យើង​មិន​បាន​នៅ​ក្នុង​ព្រះ‌វិហារ​ណា​ទេ គឺ​បាន​ទៅ​ពី​ត្រសាល​មួយ​ដល់​ត្រសាល​មួយ ហើយ​ពី​រោង​ឧបោ‌សថ​មួយ​ដល់​រោង​ឧបោ‌សថ​មួយ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ និង​ព្រះ‌ពន្លា ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​តាំង​ពី​អញ​នាំ​សាសន៍​អ៊ីស្រាអែល​ឡើង​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​អញ​មិន​បាន​នៅ​ក្នុង​ព្រះ‌វិហារ​ណា​ទេ គឺ​បាន​ទៅ​ពី​ត្រសាល​១​ដល់​ត្រសាល​១ ហើយ​ពី​រោង​ឧបោសថ​១​ដល់​រោង​ឧបោសថ​១​ទៀត

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ជំរំ​ដែល​ស្តេច​ទត​បាន​បម្រុង​ទុក។ ស្តេច​ទត​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព។


តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ស្នាក់​នៅ​តែ​ក្នុង​ជំរំ និង​ជំរំ​ជួប​អុលឡោះ។


គឺ​ទ្រង់​មាន​បន្ទូល​ថា: “តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស‌រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល ដើម្បី​សង់​ដំណាក់​មួយ ជា​កន្លែង​សម្រាប់​សំដែង​នាម​របស់​យើង​ឡើយ។ ប៉ុន្តែ យើង​បាន​ជ្រើស‌រើស​ទត ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។


តើ​អុលឡោះពិត​ជា​អាច​នៅ​លើ​ផែនដី​បាន​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ​ធេង​ក៏​ពុំ​ល្មម​ជូន​ទ្រង់​នៅ​ផង ចុះ​ទំរាំ​បើ​ដំណាក់​ដែល​ខ្ញុំ​សង់​ជូន​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ។


ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី នាំ​គ្នា​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ព្រម​ទាំង​នាំ​យក​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​វត្ថុ‌សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​មក​ជា​មួយ​ដែរ។


ប៉ុន្តែ តើ​នរណា​អាច​សង់​ដំណាក់​ជូន​ទ្រង់​បាន? សូម្បី​តែ​ផ្ទៃ​មេឃ​ដ៏​ធំ​ធេង ក៏​ពុំ​មាន​កន្លែង​ល្មម​ជូន​ទ្រង់​នៅ​ផង។ ខ្ញុំ​ក៏​ពុំ​អាច​សង់​ដំណាក់​ជូន​ទ្រង់​បាន​ដែរ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​សង់​កន្លែង​មួយ សម្រាប់​ធ្វើ​គូរបាន​ចំពោះ​ទ្រង់​ប៉ុណ្ណោះ។


តើ​អុលឡោះ​នៅ​លើ​ផែនដី ជា​មួយ​មនុស្ស​លោក​កើត​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ​ធេង ក៏​ពុំ​ល្មម​ជូន​ទ្រង់​នៅ​ផង ចុះ​ទំរាំ​បើ​ដំណាក់​ដែល​ខ្ញុំ​សង់​ជូន​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ!


“តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស​រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល ដើម្បី​សង់​ដំណាក់​មួយ​ទុក ជា​កន្លែង​សម្រាប់​សំដែង​នាម​របស់​យើង​ឡើយ យើង​ក៏​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ផ្សេង ដើម្បី​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ


គឺ​យើង​បាន​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម ដើម្បី​សំដែង​នាម​របស់​យើង ហើយ​ជ្រើស​រើស​ស្តេច​ទត​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម