Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:2 - អាល់គីតាប

2 ណាថាន​ជម្រាប​ស្តេច​ទត​ថា៖ «ការ​អ្វី​ដែល​ស្តេច​ពេញ​ចិត្ត​ធ្វើ សូម​ស្តេច​ធ្វើ​ចុះ ដ្បិត​អុលឡោះ​នៅ​ជា​មួយ​ស្តេច​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដូច្នេះ ណា​ថាន់​ទូល​ថា៖ «សូម​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា​ដែល​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ចុះ ដ្បិត​ព្រះ​គង់​ជា‌មួយ​ទ្រង់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ណាថាន​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ការ​អ្វី​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ សូម​ព្រះ‌ករុណា​ធ្វើ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌ករុណា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះ ណាថាន់​ទូល​ថា សូម​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា​ដែល​នៅ​ក្នុង​ព្រះ‌ទ័យ​ចុះ ដ្បិត​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាថាន​ជំរាប់​ស្តេច​ទត​វិញ​ថា៖ «ការ​អ្វី​ដែល​អ្នក​ពេញ​ចិត្ត​ធ្វើ សូម​ធ្វើ​ចុះ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​អ្នក​ហើយ»។


ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ មាន​បំណង​សង់​ដំណាក់​មួយ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


នៅ​ពេល​ដែល​ស្តេច​ទត​មាន​រាជ​វាំង​នៅ​ស្រួល​បួល​ហើយ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ណាពី​ណាថាន​ថា៖ «មើល៍ ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ពី​ឈើ​តាត្រៅ រីឯ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​ក្នុង​ជំរំ​ធ្វើ​អំពី​ក្រណាត់​សំពត់!»។


ប៉ុន្តែ នៅ​យប់​នោះ​អុលឡោះ​មាន​បន្ទូល​មក​កាន់​ណាថាន​ដូច​ត​ទៅ៖


ទត​មាន​ប្រសាសន៍​ទៅ​កាន់​ស៊ូឡៃ‌ម៉ាន​ថា៖ «កូន​អើយ! ឪពុក​មាន​បំណង​សង់​ដំណាក់​សម្រាប់​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ឪពុក។


ស្តេច​ទត​ក្រោក​ឈរ​ឡើង រួច​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «បង​ប្អូន និង​ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​អើយ​ចូរ​ស្តាប់! ខ្ញុំ​មាន​បំណង​សង់​ដំណាក់​សម្រាប់​តម្កល់​ហិប​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​ជា​កំណល់​ជើង​របស់​ម្ចាស់​នៃ​យើង។ ខ្ញុំ​បាន​ត្រៀម​សម្ភារៈ​សង់​ដំណាក់​នេះ


សូម​ទ្រង់​ប្រទាន​នូវ​អ្វីៗ​មក​ស្តេច តាម​តែ​ស្តេច​ប្រាថ្នា និង​ធ្វើ​ឲ្យ​គម្រោង‌ការ របស់​ស្តេច​បាន​សម្រេច​ទាំង​អស់!។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​មក​ពី​គ្រប់​ជាតិ​សាសន៍ ដែល​និយាយ​ភាសា​ផ្សេងៗ​គ្នា នឹង​ចាប់​កាន់​ជាយ​អាវ​ជន‌ជាតិ​យូដា​ម្នាក់ ទាំង​ពោល​ថា “ពួក​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ព្រោះ​ពួក​យើង​ឮ​ថា អុលឡោះ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា”»។


ម៉ាឡា‌អ៊ីកាត់​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារីយំ ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! អុលឡោះ‌ជាអម្ចាស់​គាប់​ចិត្ត​នឹង​នាង​ហើយ ទ្រង់​នៅ​ជា​មួយ​នាង»។


សព្វ​ថ្ងៃ​នេះ យើង​ចេះ​ដឹង​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​យើង​ក៏​ថ្លែង​បន្ទូល​នៃ​អុលឡោះ បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោ​ដែរ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទទួល​យក​ស្បៀង​អាហារ​ពី​ពួក​គេ ដោយ​ពុំ​បាន​សួរ​យោបល់​ពីអុលឡោះ‌តាអាឡា​ឡើយ។


កាល​ណា​អ្នក​ឃើញ​ទី​សំគាល់​ទាំង​នោះ​កើត​មាន កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​យល់​ថា​ត្រូវ​ធ្វើ សូម​ធ្វើ​ចុះ ដ្បិត​អុលឡោះ​នៅ​ជា​មួយ​អ្នក​ហើយ។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កំពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ អុលឡោះ‌តាអាឡា​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ អុលឡោះ‌តាអាឡា​មើល​ចិត្ត​គំនិត​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម