Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​កាល​ដាវីឌ​បាន​គង់​នៅ​ក្នុង​ដំណាក់​ទ្រង់​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ហោរា​ណាថាន់​ថា មើល ខ្ញុំ​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តាត្រៅ តែ​ឯ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​ព្រះបាទ​ដាវីឌ​បាន​គង់​នៅ​ក្នុង​ដំណាក់ ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ហោរា​ណាថាន់​ថា៖ «មើល៍! ខ្ញុំ​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តា‌ត្រៅ តែ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ពេល​ដែល​ព្រះ‌បាទ​ដាវីឌ​មាន​រាជ​វាំង​គង់​នៅ​ស្រួល‌បួល​ហើយ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «មើល៍ ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ពី​ឈើ​តាត្រៅ រីឯ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​ក្នុង​ពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ពេល​ដែល​ស្តេច​ទត​មាន​រាជ​វាំង​នៅ​ស្រួល​បួល​ហើយ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ណាពី​ណាថាន​ថា៖ «មើល៍ ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ពី​ឈើ​តាត្រៅ រីឯ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​ក្នុង​ជំរំ​ធ្វើ​អំពី​ក្រណាត់​សំពត់!»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:1
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ណាថាន់ ឲ្យ​ទៅឯ​ដាវីឌ​លោក​ក៏​ទៅ​គាល់​ទ្រង់ ទូល​ដូច្នេះ​ថា នៅ​ទី​ក្រុង​១​មាន​មនុស្ស​២​នាក់ ម្នាក់​ជា​អ្នក​មាន ម្នាក់​ក្រីក្រ


ក៏​ចាត់​ហោរា​ណាថាន់​ឲ្យ​ទៅ​តាំង​នាម​ថា យេឌី‌ឌីយ៉ា ដោយ​ព្រោះ​ជា​ទី​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា។


គេ​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ដាក់​នៅ​កន្លែង​រៀបចំ ត្រង់​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​សំរាប់​ហឹប​នោះ រួច​ទ្រង់​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


គេ​ទូល​ស្តេច​ថា បពិត្រ​ព្រះ‌រាជា ហោរា​ណាថាន់​មក​គាល់​ហើយ រួច​កាល​លោក​បាន​ចូល​មក​ដល់​ចំពោះ​ស្តេច​ហើយ នោះ​ក៏​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ទ្រង់​ទូល​ថា


ទ្រង់​បាន​ចាត់​សាដុក​ដ៏​ជា​សង្ឃ ហោរា​ណាថាន់ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម​ផង ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច


តែ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហោរា​ណាថាន់ ស៊ីម៉ាយ ហើយ​រេអ៊ី ព្រម​ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ គេ​មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ


រីឯ​បំណង​ព្រះ‌ទ័យ​នៃ​ដាវីឌ​ជា​បិតា​យើង នោះ​ទ្រង់​ចង់​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទៅ​ហើយ


រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​មក​ឯ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តាត្រៅ នឹង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ទ្រង់


ដាវីឌ​ទ្រង់​ក៏​សង់​ដំណាក់ សំរាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ហើយ​ក៏​រៀបចំ​កន្លែង សំរាប់​ហឹប​នៃ​ព្រះ គឺ​បាន​ដំឡើង​ត្រសាល សំរាប់​ហឹប​នោះ


គេ​នាំ​យក​ហឹប​នៃ​ព្រះ​មក ដាក់​នៅ​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​ទុក​សំរាប់ រួច​ក៏​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ


ដូច្នេះ ណាថាន់​ទូល​ថា សូម​ទ្រង់​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ប្រាថ្នា​ដែល​នៅ​ក្នុង​ព្រះ‌ទ័យ​ចុះ ដ្បិត​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​ទ្រង់​ហើយ


ដ្បិត​តាំង​ពី​អញ​នាំ​សាសន៍​អ៊ីស្រាអែល​ឡើង​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​អញ​មិន​បាន​នៅ​ក្នុង​ព្រះ‌វិហារ​ណា​ទេ គឺ​បាន​ទៅ​ពី​ត្រសាល​១​ដល់​ត្រសាល​១ ហើយ​ពី​រោង​ឧបោសថ​១​ដល់​រោង​ឧបោសថ​១​ទៀត


រួច​មកទ្រង់​ហៅ​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា មក​ផ្តាំ​ឲ្យ​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល


ដាវីឌ​ក៏​មាន​បន្ទូល​នឹង​សាឡូម៉ូន​ថា កូន​អើយ ក្នុង​ចិត្ត​អញ​មាន​គំនិត​ចង់​ស្អាង​ព្រះ‌វិហារ ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អញ​ហើយ


រួច​ស្តេច​ដាវីឌ​ទ្រង់​ក្រោក​ឈរ​ឡើង​មានព្រះ‌បន្ទូល​ថា ឱ​បង​ប្អូន ជា​រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ ឯ​យើង​បាន​មាន​បំណង ចង់​ស្អាង​ព្រះ‌វិហារ សំរាប់​ឲ្យ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​បាន​សំរាក​នៅ ហើយ​ទុក​ជា​ទី​កំណល់​កល់​ព្រះ​បាទ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា យើង​ក៏​បាន​ត្រៀម​ទុក​សំរាប់​ការ​ស្អាង​នោះ​ដែរ


រីឯ​កិច្ច‌ការ​របស់​ស្តេច​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម រហូត​ដល់​ចុង នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត នឹង​ក្នុង​សៀវភៅ​របស់​ហោរា​ណាថាន់ ហើយ​ក្នុង​សៀវភៅ​របស់​កាឌ់ ជា​អ្នក​មើល‌ឆុត​ហើយ


តែ​ឯ​ហឹប​នៃ​ព្រះ នោះ​ដាវីឌ​បាន​នាំ​យក​ពី​ក្រុង​គារយ៉ាត់-យារីម ឡើង​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀបចំ​ទុក ដ្បិត​ទ្រង់​បាន​ដំឡើង​ត្រសាល​១ សំរាប់​ឲ្យ​ហឹប​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ


ដរាប​ដល់​ទូលបង្គំ​រក​បាន​ទី​កន្លែង​សំរាប់​ព្រះ‌យេហូវ៉ា គឺ​ជា​ពន្លា​សំរាប់​ព្រះ​ដ៏​ខ្លាំង​ពូកែ​នៃ​យ៉ាកុប


រីឯ​រោង​ឧបោសថ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ពី​សំពត់​១០​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ នឹង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូប៊ីន តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ


តើ​ត្រូវ​ឲ្យ​ឯង​សោយ‌រាជ្យ ដោយ​ព្រោះ​តែ​ឯង​មាន​ចិត្ត​សង្វាត នឹង​ចំរើន​ឈើ​តាត្រៅ​ឬ​អី ឯ​ឪពុក​ឯង តើ​មិន​បាន​ស៊ី ហើយ​ផឹក​ដែរ​ទេ​ឬ​អី ប៉ុន្តែ បាន​ប្រព្រឹត្ត​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត បាន​ជា​មាន​សន្តិ‌សុខ​ក្នុង​គ្រា​នោះ


យើង នេប៊ូ‌ក្នេសា កំពុង​នៅ​ជា​សុខ នៅ​ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចំរើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង


កំពុង​ដែល​ព្រះ‌វិហារ​នេះ​នៅ​ខូច​បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ‌ភ្ជិត​ដូច្នេះ​ឬ


ឯង​រាល់​គ្នា​បាន​សង្ឃឹម​នឹង​បាន​ច្រើន តែ​មើល​បាន​តែ​តិច​ទេ ហើយ​កាល​ណា​ឯង​បាន​នាំ​យក​ទៅ​ដល់​ផ្ទះ នោះ​អញ​បាន​ផ្លុំ​ផាត់​ទៅ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ដូច្នេះ គឺ​ដោយ​ព្រោះ​វិហារ​របស់​អញ ដែល​នៅ​ខូច​បង់ កំពុង​ដែល​ឯង​រាល់​គ្នា​រត់​ទៅ​ឯ​ផ្ទះ​ឯង​រៀង​ខ្លួន​នោះ


រីឯ​ហ្លួង​ដាវីឌ​នេះ ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទ្រង់ ហើយ​ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​ប្រាថ្នា​ចង់​រក​ទី​លំនៅ​សំរាប់​ព្រះ​នៃ​យ៉ាកុប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម