នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
១ ពង្សាវតារក្សត្រ 8:65 - អាល់គីតាប ក្នុងឱកាសនោះស្តេចស៊ូឡៃម៉ានប្រារឰពិធីបុណ្យរួម ជាមួយប្រជាជនអ៊ីស្រអែល ទាំងមូល ពួកគេធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំយ៉ាងធំ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃយើងអស់រយៈពេលប្រាំពីរថ្ងៃ រួចហើយប្រាំពីរថ្ងៃទៀត គឺសរុបទាំងអស់ដប់បួនថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវេលានោះ ព្រះបាទសាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា គឺជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៃស្រុកអេស៊ីព្ទ គេបានធ្វើបុណ្យនោះនៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង អស់ប្រាំពីរថ្ងៃ រួចរាប់ប្រាំពីរថ្ងៃទៀត សរុបទាំងអស់ដប់បួនថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនប្រារព្ធពិធីបុណ្យរួមជាមួយប្រជាជនអ៊ីស្រាអែលទាំងមូល ពួកគេធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំយ៉ាងធំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃយើងអស់រយៈពេលប្រាំពីរថ្ងៃ រួចហើយប្រាំពីរថ្ងៃទៀត គឺសរុបទាំងអស់ដប់បួនថ្ងៃ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលានោះ សាឡូម៉ូន នឹងពួកអ៊ីស្រាអែលទាំងអស់គ្នា គឺជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៃស្រុកអេស៊ីព្ទ គេបានធ្វើបុណ្យនោះនៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា អស់៧ថ្ងៃ រួចរាប់៧ថ្ងៃទៀត រួមទាំងអស់ជា១៤ថ្ងៃ |
នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
ស្តេចស៊ូឡៃម៉ានក្រោកឡើងហើយជ្រាបថា អុលឡោះមានបន្ទូលមកគាត់ តាមរយៈសុបិននិមិត្តនេះ។ គាត់ត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយទៅថ្វាយបង្គំអុលឡោះតាអាឡា នៅមុខហិបនៃសម្ពន្ធមេត្រី។ គាត់ធ្វើគូរបានដុត និងគូរបានមេត្រីភាព រួចជប់លៀងនាម៉ឺនមន្ត្រីទាំងអស់។
ស្តេចស៊ូឡៃម៉ានគ្រប់គ្រងលើនគរទាំងប៉ុន្មានចាប់ពីទន្លេអឺប្រាតរហូតដល់ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប នគរទាំងនោះនាំសួយសារអាករមកជូនស្តេចស៊ូឡៃម៉ាន ហើយនៅជាចំណុះគាត់រហូតដល់គាត់ស្លាប់។
ស៊ូឡៃម៉ានត្រួតត្រាលើទឹកដីទាំងប៉ុន្មាន ដែលស្ថិតនៅត្រើយខាងនាយទន្លេអឺប្រាត ចាប់ពីក្រុងធីពសារហូតដល់ក្រុងកាសា។ ស្តេចទាំងប៉ុន្មាននៅត្រើយខាងនាយទន្លេអឺប្រាត ស្ថិតនៅក្រោមអំណាចស្តេចស៊ូឡៃម៉ានទាំងអស់។ ពេលនោះមានសុខសន្តិភាពគ្រប់ទិសទី។
ប្រជាជនអ៊ីស្រអែលទាំងអស់នាំគ្នាមកជួបស៊ូឡៃម៉ាន ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ។
នៅថ្ងៃទីប្រាំបីស៊ូឡៃម៉ានឲ្យប្រជាជនអ៊ីស្រអែលវិលត្រឡប់ទៅវិញ។ លុះជូនពរស្តេចរួចហើយ ប្រជាជនវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ព្រោះអុលឡោះតាអាឡាបានសំដែងចិត្តសប្បុរស ចំពោះស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ និងចំពោះអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់។
ស្តេចយេរ៉ូបោមបានកំណត់ព្រំប្រទល់ទឹកដីរបស់អ៊ីស្រអែលឡើងវិញ ចាប់តាំងពីច្រកចូលហាម៉ាត់ រហូតដល់សមុទ្រអារ៉ាបា ស្របតាមបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលថ្លែងតាមរយៈអ្នកបម្រើរបស់ទ្រង់ គឺណាពីយូណើស ជាកូនរបស់លោកអមីថាយ ជាអ្នកស្រុកកាថហេភើរ។
ស្តេចស្រុកអាស្ស៊ីរីជន្លៀសប្រជាជនពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ឲ្យមករស់នៅតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារីមកធ្វើជាកម្មសិទ្ធិ ហើយតាំងទីលំនៅតាមក្រុងនានា។
ស្តេចហ្វៀរ៉អ៊ូននេកោ ចាប់ស្តេចយ៉ូអាហាស់ដាក់ច្រវាក់នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ដើម្បីកុំឲ្យស្តេចសោយរាជ្យនៅក្រុងយេរូសាឡឹមតទៅទៀត។ ស្តេចហ្វៀរ៉អ៊ូននេកោតំរូវឲ្យស្រុកយូដាបង់សួយសារអាករជាប្រាក់ហាសិបហាប និងមាសកន្លះហាប។
ស្តេចទតបានប្រមូលជនជាតិអ៊ីស្រអែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់អុលឡោះពីគារយ៉ាត់យារីម។
ប្រជាជនជាច្រើនបានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ នៅខែទីពីរ។ ពេលនោះអង្គប្រជុំមានចំនួនច្រើនកុះករ។
អង្គប្រជុំទាំងមូលបានព្រមព្រៀងគ្នា ប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃបន្តទៀត។ ក្នុងរយៈពេលប្រាំពីរថ្ងៃនេះ ពួកគេនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ដែលលាតសន្ធឹងពីសមុទ្រក្រហម រហូតដល់សមុទ្រមេឌីទែរ៉ាណេ ពីវាលរហោស្ថានស៊ីណៃ រហូតដល់ទន្លេអឺប្រាត។ យើងនឹងប្រគល់ប្រជាជននៅតំបន់នោះ មកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នកត្រូវបណ្តេញពួកគេចេញពីមុខអ្នក។
នៅថ្ងៃនោះ អុលឡោះតាអាឡានឹងបោកបែនស្រូវ ចាប់ពីទន្លេអឺប្រាត រហូតដល់ទឹកជ្រោះស្រុកអេស៊ីប ជនជាតិអ៊ីស្រអែលអើយ នៅពេលនោះ ទ្រង់នឹងប្រមូល អ្នករាល់គ្នាម្ដងមួយៗ។
ព្រំប្រទល់ខាងត្បូងលាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ប្រភពទឹកមេរីបា នៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
ពូជពង្សអ៊ីស្រអែលអើយ យើងនឹងធ្វើឲ្យប្រជាជាតិមួយងើបឡើង សង្កត់សង្កិនអ្នករាល់គ្នា ចាប់តាំងពី ច្រកចូលហាម៉ាត់ រហូតដល់ស្ទឹងអារ៉ាបា -នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
ចូរនាំគ្នាទៅកាល់ណេ ហើយសង្កេតមើលចុះ ចូរទៅរហូតដល់ក្រុងហាម៉ាត់មហានគរ រួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន! តើក្រុងទាំងនោះចំរុងចំរើនជាង នគររបស់អ្នករាល់គ្នាឬ? តើទឹកដីរបស់គេធំទូលាយជាងទឹកដី របស់អ្នករាល់គ្នាឬ?
ពោលគឺទឹកដីដែលចាត់ទុកថាជាទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីទឹកធ្លាក់ស៊ីហោ នៅព្រំប្រទល់ស្រុកអេស៊ីប រហូតដល់តំបន់អេក្រូននៅទិសខាងជើង។ នៅលើទឹកដីនោះមាននគរប្រាំរបស់ជនជាតិភីលីស្ទីនដែលមានរាជធានីនៅក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រូន។ ជនជាតិអាវីមក៏រស់នៅលើទឹកដីដែរ។
ស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាលកាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ច្រកហាម៉ាត់។
ទឹកដីដែលជាចំណែករបស់កុលសម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ: ទិសខាងត្បូង លាតសន្ធឹងរហូតដល់ព្រំប្រទល់ស្រុកអេដុម ដែលមានវាលរហោស្ថានស៊ីន នៅខាងត្បូងបំផុត។
ទឹកដីនោះលាតសន្ធឹងបន្តទៅទៀត ចាប់ពីអាសម៉ូន រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយជាព្រំប្រទល់ខាងត្បូងរបស់កុលសម្ព័ន្ធយូដា។
ប្រជាជាតិទាំងនោះមានដូចតទៅ: ជនជាតិភីលីស្ទីនទាំងប្រាំនគរ ជនជាតិកាណានទាំងអស់ ជនជាតិស៊ីដូន និងជនជាតិហេវី ដែលរស់នៅតាមតំបន់ភ្នំលីបង់ ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន រហូតដល់ហាម៉ាត់។