១ ពង្សាវតារក្សត្រ 8:2 - អាល់គីតាប2 ប្រជាជនអ៊ីស្រអែលទាំងអស់នាំគ្នាមកជួបស៊ូឡៃម៉ាន ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដូច្នេះ ពួកប្រជាជនសាសន៍អ៊ីស្រាអែលទាំងអស់ ក៏ប្រជុំគ្នាឯព្រះបាទសាឡូម៉ូន នៅវេលាបុណ្យក្នុងខែទីប្រាំពីរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ប្រជាជនអ៊ីស្រាអែលទាំងអស់នាំគ្នាមកគាល់ព្រះរាជា ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដូច្នេះ ពួកបណ្តាជនសាសន៍អ៊ីស្រាអែលទាំងអស់ ក៏ប្រជុំគ្នាឯស្តេចសាឡូម៉ូន នៅវេលាបុណ្យ ក្នុងខែអស្សុជ គឺជាខែទី៧ សូមមើលជំពូក |
ក្នុងឱកាសនោះស្តេចស៊ូឡៃម៉ានប្រារឰពិធីបុណ្យរួម ជាមួយប្រជាជនអ៊ីស្រអែល ទាំងមូល ពួកគេធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំយ៉ាងធំ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃយើងអស់រយៈពេលប្រាំពីរថ្ងៃ រួចហើយប្រាំពីរថ្ងៃទៀត គឺសរុបទាំងអស់ដប់បួនថ្ងៃ។
ស្តេចយេរ៉ូបោម បានកំណត់យកថ្ងៃទីដប់ប្រាំ នៃខែទីប្រាំបី សម្រាប់ប្រារព្ធពិធីបុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះ ស្តេចទៅជូនយញ្ញបូជានៅលើអាសនៈ។ ស្តេចបានប្រព្រឹត្តរបៀបនេះនៅបេតអែលដែរ គឺជូនយញ្ញបូជាចំពោះរូបគោដែលស្តេចបានធ្វើ ព្រមទាំងយកអ៊ីមុាំដែលស្តេចតែងតាំងសម្រាប់បម្រើការងារ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ឲ្យមកបម្រើការនៅបេតអែលផង។