យ៉ូស្វេ 19:35 - អាល់គីតាប35 ក្រុងដែលមានកំពែងក្នុងស្រុកនេះ គឺស៊ីឌីមសេរ ហាំម៉ាត់ រ៉ាកាត់ គីនេរ៉េត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ក្រុងដែលមានកំផែងការពារ មានស៊ីឌីម សេរ ហាំម៉ាត រ៉ាកាត គីនេរ៉ែត សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 ក្រុងដែលមានកំពែងក្នុងស្រុកនេះ គឺស៊ីឌីមសេរ ហាំម៉ាត់ រ៉ាកាត់ គីនេរ៉េត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ឯអស់ទាំងទីក្រុងមាំមួន នោះគឺស៊ីឌីម១ សេរ១ ហាំម៉ាត១ រ៉ាកាត១ គីនេរ៉ែត១ សូមមើលជំពូក |
ក្នុងឱកាសនោះស្តេចស៊ូឡៃម៉ានប្រារឰពិធីបុណ្យរួម ជាមួយប្រជាជនអ៊ីស្រអែល ទាំងមូល ពួកគេធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំយ៉ាងធំ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃយើងអស់រយៈពេលប្រាំពីរថ្ងៃ រួចហើយប្រាំពីរថ្ងៃទៀត គឺសរុបទាំងអស់ដប់បួនថ្ងៃ។
ក្នុងរជ្ជកាលស្តេចពេកា ជាស្តេចស្រុកអ៊ីស្រអែល ស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីបានវាយដណ្តើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។
នៅក្នុងជ្រលងភ្នំ ទឹកដីរបស់គេមានក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា ក្រុងស៊ូកុត និងក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណាចក្ររបស់ស្តេចស៊ីហុន ជាស្តេចនៅក្រុងហេសបូន។ ទឹកដីនេះស្ថិតនៅខាងកើតទន្លេយ័រដាន់ដែលជាព្រំប្រទល់ ព្រមទាំងស្រុកភូមិនៅជុំវិញ រហូតដល់ចុងសមុទ្រគេនេសារ៉ែត។
ថ្ងៃមួយលោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយនិយាយទៅគាត់ថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលមកគាត់ដូចតទៅនេះ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។