Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:66 - អាល់គីតាប

66 នៅ​ថ្ងៃ​ទី​ប្រាំ​បី​ស៊ូឡៃ‌ម៉ាន​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​វិល​ត្រឡប់​ទៅ​វិញ។ លុះ​ជូន​ពរ​ស្តេច​រួច​ហើយ ប្រជា‌ជន​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះអុលឡោះ‌តាអាឡា​បាន​សំដែង​ចិត្ត​សប្បុរស ចំពោះ​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​ចំពោះ​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

66 នៅ​ថ្ងៃ​ទី​ប្រាំបី ព្រះរាជា​ឲ្យ​ប្រជាជន​ត្រឡប់​ទៅ​វិញ គេ​ក៏​ថ្វាយ​ព្រះ​ពរ​ព្រះរាជា រួច​វិល​ទៅ​លំនៅដ្ឋាន​របស់​គេ​វិញ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីក​រាយ ហើយ​ត្រេក‌អរ​ចំពោះ​អស់​ទាំង​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់ព្រះបាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ដល់​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

66 នៅ​ថ្ងៃ​ទី​ប្រាំ​បី ព្រះ‌រាជា​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិល​ត្រឡប់​ទៅ​វិញ។ លុះ​ថ្វាយ​ពរ​ព្រះ‌រាជា​រួច​ហើយ ប្រជា‌ជន​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះ​ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ និង​ចំពោះ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

66 ដល់​ថ្ងៃ​ទី​៨ នោះ​ទ្រង់​ឲ្យ​ពួក​រាស្ត្រ​ត្រឡប់​ទៅ​វិញ គេ​ក៏​ថ្វាយ​ពរ​ដល់​ស្តេច រួច​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ដោយ​មាន​ចិត្ត​សប្បាយ ហើយ​ត្រេក‌អរ​ចំពោះ​អស់​ទាំង​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ ហើយ​ដល់​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:66
30 ការដាក់ឲ្យឆ្លើយតបគ្នា  

យូសុះ​នាំ​យ៉ាកកូប ជា​ឪពុក​មក​ជួប​ស្តេច​ហ្វៀរ៉អ៊ូន​ដែរ។ យ៉ាកកូប​បាន​ជូន​ពរ​ដល់​ស្តេច​ហ្វៀរ៉អ៊ូន។


គ្រា​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​អញ្ជើញ​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន និង​តំណាង​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​មក​ជួប​គាត់​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ពី​បុរី​ស្តេច​ទត គឺ​ក្រុង​ស៊ីយ៉ូន​មក​ដំណាក់។


ប្រសិន​បើ​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ ពួក​គេ​ភ្ញាក់​រលឹក រួច​វិល​មក​រក​ទ្រង់​វិញ ហើយ​អង្វរ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់!”។


ក្នុង​ឱកាស​នោះ​ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រារឰ​ពិធី​បុណ្យ​រួម ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល ទាំង​មូល ពួក​គេ​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​យ៉ាង​ធំ នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ រួច​ហើយ​ប្រាំ​ពីរ​ថ្ងៃ​ទៀត គឺ​សរុប​ទាំង​អស់​ដប់‌បួន​ថ្ងៃ។


កាល​ស្តេច​ស៊ូឡៃ‌ម៉ាន សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​គាត់​ចង់​ធ្វើ​នោះ​សព្វ​គ្រប់​ហើយ


ស្តេច​ហេសេ‌គា និង​ប្រជា‌ជន​ទាំង​មូល​សប្បាយ​រីក‌រាយ​ក្រៃ‌លែង ព្រោះ​អុលឡោះ​ជួយ​គេ​ឲ្យ​សម្រេច​ការ​នេះ​បាន ដោយ​ឥត​បង្អែ‌បង្អង់​ឡើយ។


នៅ​ក្រុង​យេរូ‌សាឡឹម​គេ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង គឺ​តាំង​ពី​ជំនាន់​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បុត្រ​របស់​ស្តេច​ទត ស្តេច​ស្រុក​អ៊ីស្រ‌អែល​ត​រៀង​មក មិន​ដែល​មាន​ពិធី​បុណ្យ​បែប​នេះ​នៅ​ក្រុង​យេរូ‌សាឡឹម​ទេ។


នៅ​ថ្ងៃ​ទី​ម្ភៃ​បី នៃ​ខែ​ទី​ប្រាំ​ពីរ ស្តេច​ក៏​ឲ្យ​ប្រជា‌ជន​វិល​ទៅ​កាន់​លំ‌នៅ​ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ ពួក​គេ​ចាក​ចេញ​ទៅ ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះអុលឡោះ‌តាអាឡា​បាន​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន ព្រម​ទាំង​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


លោក​អែសរ៉ា​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ពិសា​សាច់ និង​ស្រា​ដ៏​ឆ្ងាញ់ៗ ហើយ​យក​មួយ​ចំណែក​ឲ្យ​អស់​អ្នក​ដែល​មិន​ទាន់​រៀបចំ​បរិភោគ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ជូន​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ព្រួយ​ឡើយ ព្រោះ​អំណរ​ដែល​មក​ពីអុលឡោះ‌តាអាឡា ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។


ពួក​គេ​ដណ្ដើម​យក​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ និង​ទឹក​ដី​ដែល​មាន​ជី‌ជាតិ​ល្អ។ ពួក​គេ​ចាប់​យក​បាន​ផ្ទះ ដែល​មាន​ពេញ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង ព្រម​ទាំង​អណ្ដូង​ទឹក ចម្ការ​ទំពាំង​បាយ‌ជូរ ចម្ការ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ យ៉ាង​ច្រើន​បរិបូណ៌។ ពួក​គេ​បរិភោគ​ឆ្អែត មាន​សាច់​មាន​ឈាម ហើយ​រស់​នៅ​យ៉ាង​សប្បាយ ដោយ‌សារ​ចិត្ត​សប្បុរស​ដ៏​ធំ‌ធេង របស់​ទ្រង់។


ចូរ​នាំ​គ្នា​ទូរអា​សូម​អុលឡោះ‌តាអាឡា​ប្រទាន​សន្តិ‌ភាព មក​ក្រុង​យេរូ‌សាឡឹម សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ អាច​រស់​នៅ​យ៉ាង​សុខ‌សាន្ត!


ដោយ​យល់​ដល់​ដំណាក់ របស់​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ខ្ញុំ​ទូរអា​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភ‌មង្គល!


ខ្ញុំ​សូម​រំលឹក​ពី​អំពើ​ដ៏​សប្បុរស​របស់អុលឡោះ‌តាអាឡា ខ្ញុំ​សរសើរ​តម្កើងអុលឡោះ‌តាអាឡា ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ប្រព្រឹត្ត​មក​លើ​យើង។ ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល ទ្រង់​ប្រទាន​មក​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​កិច្ចការ​ដែល​ទ្រង់​បាន​សំដែង​ចំពោះ​ពួក​គេ ដោយ​ចិត្ត​មេត្តា‌ករុណា​ដ៏​លើស‌លប់ និង​ចិត្ត​សប្បុរស​ពន់​ប្រមាណ។


ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង!


នៅ​គ្រា​នោះ ពួក​គេ​នឹង​មាន​សុភ‌មង្គល ហើយ​សម្ផស្ស​ដ៏​ល្អ​បំផុត ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី នឹង​ផ្តល់​ឲ្យ យុវជន​យុវ‌នារី​មាន​កម្លាំង​កំហែង​មាំ‌មួន។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ស្តេច​របស់​អ្នក មក​រក​អ្នក​ហើយ គាត់​សុចរិត គាត់​នាំ​ការ​សង្គ្រោះ​មក គាត់​មាន​ចិត្ត​ស្លូត‌បូត គាត់​នៅ​លើ​ខ្នង​លា គឺ​គាត់​នៅ​លើ​ខ្នង​កូន​លា។


ជា​រៀង​រាល់​ថ្ងៃ គេ​រួម​ចិត្ដ​គំនិត​គ្នា​ព្យាយាម​ចូល​ម៉ាស្ជិទ ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ​ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក‌រាយ និង​ដោយ​ចិត្ដ​ស្មោះ​សរ​ផង។


រីឯ​ផល​ដែល​កើត​មក​ពី​រស‌អុលឡោះ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ដ ចិត្ដ​អត់‌ធ្មត់ ចិត្ដ​សប្បុរស ចិត្ដ​សន្តោស មេត្ដា ជំនឿ


អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រីក​រាយ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា រួម​ជា​មួយ​កូន​ប្រុស កូន​ស្រី និង​អ្នក​បម្រើ​ប្រុស​ស្រី ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ពួក​លេវី​គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ។


ត្រូវ​បរិភោគ​ជំនូន​ទាំង​នោះ នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ត្រង់​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស គឺ​បរិភោគ​ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក។ ត្រូវ​សប្បាយ​រីក​រាយ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដោយ​សារ​ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ទទួល។


ត្រូវ​បរិភោគ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ត្រង់​កន្លែង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​ដោយ​សារអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា ទទួល​ផល​ពី​កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។


ត្រូវ​ជប់​លៀង​យ៉ាង​សប្បាយ ជា​មួយ​កូន​ប្រុស កូន​ស្រី អ្នក​បម្រើ​ប្រុស​ស្រី និង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក ព្រម​ទាំង​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេ​ម៉ាយ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក។ ត្រូវ​ជប់​លៀង​បែប​នេះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ត្រង់​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​ទ្រង់។


ចូរ​បង​ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!


យ៉ូស្វេ​បាន​ឲ្យ​ពរ និង​ប្រាប់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម