១ របាក្សត្រ 1 - អាល់គីតាបបញ្ជីរាយនាមបុព្វបុរស បញ្ជីរាយនាមបុព្វបុរសចាប់ពីអាដាម រហូតដល់ណាពីអ៊ីព្រហ៊ីម 1 អាដាមជាឪពុករបស់លោកសេថ លោកសេថជាឪពុករបស់លោកអេណុស 2 លោកអេណុសជាឪពុករបស់លោកកៃណាន លោកកៃណានជាឪពុករបស់លោកម៉ាលេលាល លោកម៉ាលេលាលជាឪពុករបស់លោកយេរេឌ 3 លោកយេរេឌជាឪពុករបស់លោកហេណុក លោកហេណុកជាឪពុករបស់លោកមធូសាឡា លោកមធូសាឡាជាឪពុករបស់លោកឡាម៉េក 4 លោកឡាម៉េកជាឪពុករបស់ណាពីណុះហ៍ ណាពីណុះហ៍ជាឪពុករបស់លោកសិម លោកហាំ និងលោកយ៉ាផេត។ 5 កូនរបស់លោកយ៉ាផេត មានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។ 6 កូនរបស់លោកកូមើរ មាន អាសក្នាស រីផាត និងតូការម៉ា។ 7 កូនរបស់លោកយ៉ាវ៉ាន មានអេលីសា តើស៊ីស គីទីម និងដូដានីម។ 8 កូនរបស់លោកហាំ មានគូស មីសរ៉ែម ពូថ និងកាណាន។ 9 កូនរបស់លោកគូស មានសេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនរបស់លោករ៉ាម៉ា គឺសេបា និងដេដាន់។ 10 លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ 11 លោកមីសរ៉ែមបង្កើតជនជាតិលូឌីម ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិធូហ៊ីម 12 ជនជាតិប៉ាទ្រូស៊ីម និងជនជាតិកាសលូហ៊ីម ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ថោរីម។ 13 លោកកាណានបង្កើតស៊ីដូន ជាកូនច្បង និងហេត 14 ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី 15 ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនីត 16 ជនជាតិអើវ៉ាឌីត ជនជាតិសេម៉ារីត និងជនជាតិហាម៉ាធីត។ 17 កូនរបស់លោកសិម មានអេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូសហ៊ូល កេធើរ និងមែសេក។ 18 លោកអើប៉ាកសាឌ បង្កើតសេឡា លោកសេឡា បង្កើតហេប៊ើរ។ 19 លោកហេប៊ើរ បង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក-ព្រោះនៅជំនាន់នោះ មនុស្សបានបែកចែកផែនដីគ្នា-រីឯប្អូនគាត់ ឈ្មោះយ៉ុកថាន។ 20 លោកយ៉ុកថានបង្កើតអាល់-ម៉ូដាដ សេលែប ហាសាម៉ាវ៉ែត យេរ៉ា 21 ហាដូរ៉ាម អ៊ូសាល ឌីកឡា 22 អេបាល អប៊ីម៉ែល សេបា 23 អូភៀរ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។ 24 លោកសិម ជាឪពុករបស់លោកអើបាកសាឌ លោកអើបាកសាឌ ជាឪពុករបស់លោកសេឡា 25 លោកសេឡា ជាឪពុករបស់លោកហេប៊ើរ លោកហេប៊ើរ ជាឪពុករបស់លោកផាលេក លោកផាលេក ជាឪពុករបស់លោករេហ៊ូវ 26 លោករេហ៊ូវ ជាឪពុករបស់លោកសេរូក លោកសេរូក ជាឪពុករបស់លោកណាឃរ លោកណាឃរ ជាឪពុករបស់លោកថេរ៉ា 27 លោកថេរ៉ា ជាឪពុករបស់លោកអាប់រ៉ាម ពោលគឺអ៊ីព្រហ៊ីម។ បញ្ជីរាយនាមពូជពង្សរបស់ណាពីអ៊ីព្រហ៊ីម 28 កូនរបស់អ៊ីព្រហ៊ីមមានអ៊ីសាហាក់ និងអ៊ីស្មាអែល។ 29 ពូជពង្សរបស់អ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម 30 មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ ថេម៉ា 31 យេធើរ ណាភីស និងកេដម៉ា។ អ្នកនោះសុទ្ធតែជាកូនរបស់អ៊ីស្មាអែល។ 32 រីឯកូនរបស់នាងកិទូរ៉ា ជាប្រពន្ធចុងរបស់អ៊ីព្រហ៊ីម មានស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ កូនរបស់លោកយ៉ុកសាន គឺសាបា និងដេដាន់។ 33 កូនរបស់លោកម៉ាឌាន គឺអេផា អេភើរ ហេណុក អប៊ីដា និងអែលផ្អា។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់នាងកិទូរ៉ា។ បញ្ជីរាយនាមពូជពង្សរបស់អេសាវ 34 អ៊ីព្រហ៊ីមជាឪពុករបស់អ៊ីសាហាក់ ហើយកូនរបស់អ៊ីសាហាក់ គឺ អេសាវ និងអ៊ីស្រអែល។ 35 កូនរបស់អេសាវ មានអេលីផាស រេហួល យេអ៊ូស យ៉ាឡាម និងកូរេ។ 36 កូនរបស់អេលីផាសមាន ថេម៉ាន អូម៉ារ សេផូ កេថាម កេណាស ធីមណា និងអាម៉ាឡេក។ 37 កូនរបស់រេហួលមាន ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ 38 កូនរបស់លោកសៀរមានឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេស៊ើរ និងឌីសសាន។ 39 កូនរបស់លោកឡូថានមាន ហូរី និងហោម៉ាម។ ប្អូនស្រីរបស់លោកឡូថាន ឈ្មោះនាងធីមណា។ 40 កូនរបស់លោកសូបាលមាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាម។ កូនរបស់លោកស៊ីបៀន មាន អៃយ៉ា និងអណា។ 41 កូនរបស់លោកអណា គឺ ឌីសសុន កូនរបស់លោកឌីសសុន មានហិបដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។ 42 កូនរបស់លោកអេស៊ើរមាន ប៊ីលហន សាវ៉ាន និងយ៉ាកាន។ កូនរបស់លោកឌីសសាន គឺ អ៊ូស និងអរ៉ាន។ ស្តេចនៅស្រុកអេដុម 43 មុនពេលមានស្តេចគ្រងរាជ្យលើជនជាតិអ៊ីស្រអែល ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុមមានដូចតទៅ: ស្តេចបេឡា ជាកូនលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។ 44 ពេលស្តេចបេឡាស្លាប់ទៅ ស្តេចយ៉ូបាប់ ជាកូនរបស់លោកសេរ៉ាស អ្នកក្រុងបុសរ៉ា ឡើងគ្រងរាជ្យជំនួស។ 45 ពេលស្តេចយ៉ូបាប់ស្លាប់ ស្តេចហ៊ូសាម ជាអ្នកស្រុកថេម៉ានឡើងគ្រងរាជ្យជំនួស។ 46 ពេលស្តេចហ៊ូសាមស្លាប់ ស្តេចហាដាដជាកូនរបស់លោកបេដាដមកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្តេចនេះហើយ ដែលវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។ 47 ពេលស្តេចហាដាដស្លាប់ ស្តេចសាំឡាជាអ្នកស្រុកម៉ាសរេកា ឡើងគ្រងរាជ្យជំនួស។ 48 ពេលស្តេចសាំឡាស្លាប់ ស្តេចសូលជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ ឡើងគ្រងរាជ្យជំនួស។ 49 ពេលស្តេចសូលស្លាប់ ស្តេចបាល-ហាណាន់ ជាកូនរបស់លោកអ័កបោរ ឡើងគ្រងរាជ្យជំនួស។ 50 ពេលស្តេចបាល-ហាណាន់ស្លាប់ ស្តេចហាដាដអ្នកក្រុងប៉ាវ ឡើងគ្រងរាជ្យជំនួស។ ភរិយារបស់ស្តេចមាននាមថា មហេថាបែលជាបុត្រីរបស់លោកម៉ាតរ៉េត និងជាចៅរបស់លោកមេសាហាប់។ 51 បន្ទាប់មក ស្តេចហាដាដស្លាប់។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុម មាន: លោកធីមណា លោកអាល់វ៉ា លោកយេថេត 52 លោកអហូលីបាម៉ា លោកអេឡា លោកពីណូន 53 លោកកេណាស លោកថេម៉ាន លោកមីបសារ 54 លោកម៉ាកឌាល និងលោកអ៊ីរ៉ាម។ លោកទាំងនោះសុទ្ធតែជាមេកន្ទ្រាញរបស់ជនជាតិអេដុម។ |
© 2014 United Bible Societies, UK.
United Bible Societies