យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។
១ ពង្សាវតារក្សត្រ 20:31 - អាល់គីតាប ពួកមន្ត្រីជម្រាបថា៖ «ខ្ញុំឮគេនិយាយថាស្តេចអ៊ីស្រអែល សុទ្ធតែជាស្តេចដែលមានចិត្តមេត្តាករុណា ដូច្នេះខ្ញុំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្តេចអ៊ីស្រអែល នោះប្រហែលជាស្តេចនឹងទុកជីវិតស្តេច»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកជំនិតទ្រង់ទូលថា៖ «យើងខ្ញុំបានឮថា អស់ទាំងស្តេចនៃពួកអ៊ីស្រាអែល សុទ្ធតែជាស្តេចមានសេចក្ដីមេត្តាករុណា ដូច្នេះ សូមយើងរាល់គ្នាស្លៀកសំពត់ធ្មៃ ហើយដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែល ប្រហែលទ្រង់នឹងទុកជីវិតដល់ព្រះករុណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមន្ត្រីទូលថា៖ «ទូលបង្គំឮគេនិយាយថា ស្ដេចអ៊ីស្រាអែលសុទ្ធតែជាស្ដេចដែលមានចិត្តមេត្តាករុណា ដូច្នេះ ទូលបង្គំទាំងអស់គ្នានឹងយកបាវមកស្លៀក ហើយយកខ្សែពួរមកពាក់ក រួចនាំគ្នាចេញទៅបង្ហាញខ្លួនចំពោះស្ដេចអ៊ីស្រាអែល នោះប្រហែលជាស្ដេចនឹងទុកជីវិតព្រះករុណា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកជំនិតទ្រង់ទូលថា យើងខ្ញុំបានឮថា អស់ទាំងស្តេចនៃពួកអ៊ីស្រាអែល សុទ្ធតែជាស្តេចមានសេចក្ដីមេត្តាករុណា ដូច្នេះ សូមយើងរាល់គ្នាស្លៀកសំពត់ធ្មៃ ហើយដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែល ប្រហែលទ្រង់នឹងទុកជីវិតដល់ព្រះករុណាទេដឹង |
យ៉ាកកូបបានហែកសម្លៀកបំពាក់របស់គាត់ និងយកបាវមកស្លៀក រួចគាត់កាន់ទុក្ខកូនជាយូរថ្ងៃ។
លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។
ស្តេចទតបញ្ជាទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយគាត់ថា៖ «ចូរហែកសម្លៀកបំពាក់រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ស្តេចទតតាមក្រោយមឈូស។
ពួកមន្ត្រីរបស់ស្តេចស្រុកស៊ីរីជម្រាបស្តេចថា៖ «ព្រះរបស់ជនជាតិអ៊ីស្រអែល ជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។
ពួកគេនាំគ្នាយកបាវមកស្លៀក យកខ្សែមកពាក់នៅក រួចចេញទៅជួបស្តេចស្រុកអ៊ីស្រអែល ហើយជម្រាបថា៖ «ស្តេចបេនហាដាដ ជាអ្នកបម្រើរបស់ស្តេចជម្រាបថា “សូមស្តេចមេត្តាទុកជីវិតឲ្យខ្ញុំផង”»។ ស្តេចអហាប់មានប្រសាសន៍ថា៖ «តើស្តេចនៅរស់ទេឬ? គាត់ក៏ជាបងប្អូននឹងយើងដែរ!»។
ប៉ុន្តែ អ្នកបម្រើរបស់គាត់ចូលទៅជិតគាត់ជម្រាបថា៖ «លោកបិតា! ប្រសិនបើណាពីបង្គាប់ឲ្យធ្វើកិច្ចការអ្វីពិបាក នោះលោកប្រាកដជាធ្វើតាមមិនខាន ពេលនេះ ណាពីគ្រាន់តែសុំឲ្យលោកមុជទឹក ដើម្បីជាស្អាតបរិសុទ្ធ ម្តេចក៏លោកមិនធ្វើតាម?»។
ប្រសិនបើយើងសម្រេចគ្នាថា ចូលទៅក្នុងក្រុង យើងមុខជាអត់បាយស្លាប់ ព្រោះនៅក្នុងក្រុងគ្មានអ្វីបរិភោគឡើយ។ ប្រសិនបើយើងនៅទីនេះ យើងក៏ស្លាប់ដែរ។ ដូច្នេះ គួរយើងនាំគ្នារត់ទៅចុះចូលនឹងកងទ័ពស៊ីរីទៅ ក្រែងលោគេទុកជីវិតឲ្យយើង ហើយយើងនឹងបានរស់រានមានជីវិត! ប្រសិនបើពួកគេសម្លាប់ យើងក៏ស្លាប់ដូចតែគ្នា!»។
«សូមអញ្ជើញទៅប្រមូលជនជាតិយូដាទាំងអស់នៅក្រុងស៊ូសាន ឲ្យតមអាហារសម្រាប់ខ្ញុំ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃ ទាំងយប់ មិនត្រូវបរិភោគ ឬផឹកអ្វីឡើយ។ រីឯខ្ញុំ និងស្ត្រីបម្រើរបស់ខ្ញុំ ក៏តមអាហារដែរ។ ខ្ញុំនឹងទៅជួបស្ដេច ទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះឲ្យវិនាសទៅចុះ»។
អ៊ីព្លេសហ្សៃតនជម្រាបអុលឡោះតាអាឡាថា៖ «ស្បែកសងស្បែក! មនុស្សសុខចិត្តប្រគល់អ្វីៗទាំងអស់ដែលខ្លួនមាន ដើម្បីឲ្យរួចជីវិត។
សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងជួយការពារស្ដេច ហើយទ្រង់ពង្រឹងរាជសម្បត្តិបានដោយសារយុត្តិធម៌។
ពេលនោះ អុលឡោះនឹងប្រទានឲ្យ រាជវង្សស្តេចទតឡើងគ្រងរាជ្យ ប្រកបដោយមេត្តាករុណា។ ស្តេចនឹងគ្រប់គ្រងលើប្រជាជនដោយស្មោះស្ម័គ្រ ស្ដេចយកចិត្តទុកដាក់នឹងសេចក្ដីសុចរិត ព្រមទាំងស្វែងរកយុត្តិធម៌ឲ្យប្រជាជន»។
នៅគ្រានោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានហៅអ្នករាល់គ្នាឲ្យយំសោកសង្រេង កោរសក់ និងស្លៀកបាវកាន់ទុក្ខ
កាលស្តេចហេសេគាទទួលដំណឹងនេះ ស្ដេចហែកអាវវែងចោល យកបាវមកស្លៀក រួចទៅដំណាក់របស់អុលឡោះតាអាឡា។
កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះឲ្យសោះ គឺត្រូវខ្លាចអុលឡោះវិញ ព្រោះទ្រង់អាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរ៉កាបាន។
យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីរនាក់ស្លៀកបាវ ទៅថ្លែងបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។