អេសាយ 16:5 - អាល់គីតាប5 ពេលនោះ អុលឡោះនឹងប្រទានឲ្យ រាជវង្សស្តេចទតឡើងគ្រងរាជ្យ ប្រកបដោយមេត្តាករុណា។ ស្តេចនឹងគ្រប់គ្រងលើប្រជាជនដោយស្មោះស្ម័គ្រ ស្ដេចយកចិត្តទុកដាក់នឹងសេចក្ដីសុចរិត ព្រមទាំងស្វែងរកយុត្តិធម៌ឲ្យប្រជាជន»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ពេលនោះ នឹងមានបល្ល័ង្កមួយត្រូវបានតាំងឡើងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល ក៏នឹងមានម្នាក់អង្គុយលើបល្ល័ង្កនោះដោយសេចក្ដីពិតត្រង់ ក្នុងរោងរបស់ដាវីឌ ទាំងជំនុំជម្រះ ហើយស្វែងរកសេចក្ដីយុត្តិធម៌ ព្រមទាំងរហ័សនឹងអនុវត្តសេចក្ដីសុចរិតយុត្តិធម៌ផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ពេលនោះ មានបល្ល័ង្កមួយតាំងឡើង ដោយសេចក្ដីសប្បុរស ហើយស្តេចមួយអង្គក្នុងពូជពង្សរបស់ដាវីឌ នឹងគង់លើបល្ល័ង្កនោះដោយសេចក្ដីពិត ទាំងជំនុំជម្រះ ហើយសម្រេចសេចក្ដីយុត្តិធម៌ ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្ដីសុចរិត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ពេលនោះ ព្រះជាម្ចាស់នឹងប្រទានឲ្យ ព្រះរាជវង្សព្រះបាទដាវីឌឡើងគ្រងរាជ្យ ប្រកបដោយមេត្តាករុណា។ ព្រះរាជានឹងគ្រប់គ្រងលើប្រជាជន ដោយស្មោះស្ម័គ្រ ស្ដេចយកព្រះហឫទ័យទុកដាក់នឹងសេចក្ដីសុចរិត ព្រមទាំងស្វែងរកយុត្តិធម៌ឲ្យប្រជាជន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 នោះនឹងមានបល្ល័ង្ក១ តាំងឡើងដោយសេចក្ដីសប្បុរស ហើយស្តេច១អង្គក្នុងពូជពង្សរបស់ដាវីឌនឹងគង់លើបល្ល័ង្កនោះ ដោយសេចក្ដីពិត ទាំងជំនុំជំរះ ហើយរកសំរេចសេចក្ដីយុត្តិធម៌ ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្ដីសុចរិត។ សូមមើលជំពូក |
ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យ អំណាចគ្រប់គ្រង និងទ្រព្យសម្បត្តិនៃរាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។